ភាគ ១៩

454 31 7
                                    

ហាយ៉ុនសំងំនៅក្នុងបន្ទប់មិនព្រមចេញក្រៅតាំងពីព្រឹកដល់ថ្ងៃពេលអ្នកបម្រេីស្រីហៅមកទទួលទានអាហារនាងក៏មិនព្រមចុះមកទៀត ដោយមូលហេតុមិនឃ្លានចំណែកឯអ្នកបម្រេីស្រីមិនដឹងគួរនិយាយអ្វីឡេីយព្រោះអ្នកនៅខាងក្នុងថាអត់គឺអត់ហេីយ ។
ក្រឡេកមកមេីលម្ចាស់ក្រុមហ៊ុនសង្ហារឯនេះ
វិញបន្ទាប់ពីប្រជុំរួចក៏ចូលមកក្នុងបន្ទប់ធ្វេីការវិញទាំងមានអារម្មណ៍ថាអស់កម្លាំងតែមនុស្សដូចគេទោះធ្វេីការយ៉ាងណាក៏ដោយក៏មិនដែលបញ្ឍប់ការងារដែលនៅសល់ព្រោះជាមនុស្សមិនចូលចិត្តទំនេរ ។
តឺងៗ!!!
កំពុងតែរៀបចំមេីលឯកសារស្រាប់តែសម្លេងទូរសពញទ័របស់គេបន្លឺឡេីងមកធ្វេីឱ្យអ្នកកំលោះក៏សម្លឹងមេីលទូរសព្ទ័មួយសន្ទុះក៏យកដៃឈោងទៅទទួល ។
«អាឡូ? »
«អ្នកប្រុសមែនទេចាស អ្នកនាងពេលនេះមិនស្រួលខ្លួនទេហេីយមិនព្រមចុះមកញុំាអាហារទៀត »
«ក្មេងនេះ»ពេលឮដំណឹងបែបនេះហេីយជុងហ្គុកក៏ជ្រួញចញ្ចេីមបន្តិចហេីយក្នុងចិត្តក៏លួចបារម្ភក្មួយមិនណយដែរឮថានាងឈឺបែបនេះចង់តែតេទៅស្តីឱ្យម៉េចក៏ចរិកនាងរឹងរូសបែបនេះ ។
«ទៅហៅនាងហេីយ និយាយថាជាបញ្ជាខ្ញុំឱ្យហៅបេីមិនព្រមស្តាប់នឹងដឹងគ្នាមិនខាន»
«អ្នកប្រុសតែ...»
« ធ្វេីតាមខ្ញុំទៅ! »
«ចាស! »
និយាយហេីយទូរសព្ទ័ក៏កាត់ផ្តាច់..ជុងហ្គុកវិញមិនយល់ពីខ្លួនឯងសោះពេលឮថានាងល្អិតនោះឈឺមិនព្រមមកបាយទឹកបែបនេះក៏មានអារម្មណ៍ថាមិនស្រួលចិត្តសោះសង្ស័យតែខឹងគេស្តីឱ្យយប់មិញហេីយបានជារឹងរូសដល់ថ្នាក់ឈឺបែបនេះ ។

តុកៗ
«អ្នកនាង!!»
«ខ្ញុំអត់ញុំាទេបង ខ្ញុំចង់គេង»
«អ្នកនាងកុំអញ្ចឹងអីអ្នកនាងមិនស្រួលខ្លួនបែបនេះញុំាអាហារបន្តិចហេីយលេបថ្នាំសិនទៅ »
«ខ្ញុំមិនញុំាអីទាំងអស់ »
«តែជាបញ្ជាអ្នកប្រុសណាអ្នកនាង? »
«បញ្ជាអី..?? » រាងស្តេីងដែលនៅក្នុងបន្ទប់ក៏ធ្វេីមុខឆ្ងល់ព្រោះមិនយល់ហេតុអីទៅដឹងដល់ពូរបស់នាងបែបនេះ?
«ខ្ញុំសុំទោសអ្នកនាងតែខ្ញុំត្រូវរាយការណ៍ដល់អ្នកប្រុសហេីយអ្នកប្រុសបញ្ជាបែបនេះខ្ញំ.. »
«បងមិនបាច់យកគាត់មកគម្រាមទេខ្ញុំមិនខ្លាចគាត់ទេ ហេីយខ្ញំមិនញុំាដែរ»ការពិតទៅមិនមែននាងអាចទ្រាំនឹងការអត់ឃ្លានអីនោះទេការពិតបន្ទប់របស់នាងសុទ្ធតែនំគ្រាន់តែនាងកុហកថាឈឺមិនចង់ឱ្យគេសួរ
នាំច្រេី នក៏ខ្ជិលចេញពីបន្ទប់តែម្តងទៅ ។
ពេលយប់..
ក៏ដល់ម៉ោងមនុស្សធំចេញពីធ្វេីការហេីយ លោកពូកំពូលមុខងាប់ក៏មកផ្ទះវិញទាំងមានកូនចិត្តលួចបារម្ភក្មួយទំនេីងគ្មានពីររបស់គេ ពេលមកដល់ផ្ទះភ្លាមចិត្តមួយចង់ឡេីងទៅសួរនាំឯចិត្តមួយទៀតក៏រឹងមិនចង់និយាយព្រោះទេីបតែទាស់សម្តីគ្នាហេីយ ។
«អ្នកប្រុសអាហាររៀបចំរួចហេីយ »
«ឯណាហាយ៉ុន? »
«គឺ... »
«គឺអីហេីយនាងមានចុះមកញុំាអាហារហេីយលេបថ្នាំទេ?»
«គឺថាអ្នកប្រុស.. »
«ឆ្លេីយនឹងខ្ញុំ ខ្ញុំមិនត្រូវការស្តាប់ពាក្យគឺ »
«.....» ពេលស្តាប់អ្នកបម្រេីស្រីនិយាយហេីយជុងហ្គុកនេះក៏មានអារម្មណ៍ថាក្តៅឆេវព្រោះនាងទំនេីងសូម្បីបញ្ជារបស់គេមិនស្តាប់បែរជាធ្វេីប្រងេីយមិនខ្លាច ទាល់តែប្រដៅក្មេងទំនេីងនោះម្តងហេីយ!
ជេីងក្រាស់ទាំងគូរក៏ឡេីងកាំជណ្តេីរទៅខាងលេី ដំណេីរដូចមិនធម្មតាព្រោះប្រុសជីវ៉ាខឹងនឹងស្រីក្មេង!
តុកៗ
«ខ្ញុំមិនញុំាទេ!»
តុកៗ <សម្លេងនៅតែគោះ!>
«ខ្ញុំអត់ឃ្លានទេបង»
តុកៗ
«ម៉េចក៏បងគោះរហូតចឹង?» គ្មានសម្លេងឆ្លេីយ
តុកៗ សម្លេងកាន់តែខ្លាំង
«មិចក៏គោះរហូតអញ្ចឹង ខ្ញុំថ្លង់ណាស់»
ផាំងៗ <លេីកនេះលែងគោះទៀតហេីយតែទ្វាដូចជាអ្នកទោសសម្រាប់អ្នកនៅខាងក្រៅឱ្យធ្វេីទារុណកម្មអញ្ចឹង>
ឯហាយ៉ុនវិញស្តាប់ទាំងមូវចិត្តពេលអ្នកខាងក្រៅគោះដូចចង់សម្លាប់ទ្វាឱ្យក្ស័យសង្ខារទេីបប្រញាប់ដេីរទាំងកំហឹងចេញទៅខាងក្រៅ!
«គោះនោះគោះ ចង់សម្លាប់...លោកពូ? »

ខានសរសេរយូរពេលសរសេរវិញសាច់រឿងដូចចង់បែកឆ្វេង🤦🏻‍♀️

លោកពូជាទីស្រឡាញ់Where stories live. Discover now