ភាគ​ ៩

529 25 0
                                    

ជុងហ្គុកក៏លួងលោមដោយចុងក្រោយគេជាអ្នកលួងដដែល​ទាំងដែលការពិតគេទេីបនឹងស្តីឱ្យនាងអម្បាញ់មិញនេះសោះ​ ហាយ៉ុនឱបគេជាប់ហេីយ​នៅយំមិនព្រមបាត់ឯជុងហ្គុកនៅតែអង្អែលខ្នងក្មួយស្រីិតិចៗ​ ចំណែកបេះដូងរបស់គេក៏លោតយ៉ាងញាប់ខុសធម្មតាពេលដែលត្រូវក្មួយស្រីឱបគៀកកេីយបែបនេះចំណែកនាក៏ដូចគ្នាពេលស្ថិតនៅទ្រូងរបស់លោកពូនាមានអារម្មណ៍ថាកក់ក្តៅខុសធម្មតាទាំងបន្លមស្ទាបពោះលោកពូទៀតផងធ្វេីឱ្យជុងហ្គុកភ្ញាក់ឱ្យព្រឺតពេលក្មួយស្រីស្ទាបពោះគេបែបនេះ
" នេះហេតុអីមកស្ទាបពោះពូ​ " ជុងហ្គុកសួរ
" គឺថា...ចៃដន្យទេ​ "
" ច្បាស់ហេីយ? " ជុងហ្គុកសួរបញ្ជាក់
" ខ្ញុំមានអារម្មណ៍ថាងងុយណាស់ទៅគេងហេីយ​ "
" ទៅចុះ​ " និយាយហេីយហាយ៉ុនក៏ដេីរទៅបន្ទប់វិញទាំងធូរចិត្តនេះសំណាងណាស់ដែលលោកពូមិនដឹងថានាងបន្លមស្ទាបពោះគាត់​ តែពេលចេញមកវិញនាងក៏យកដៃស្ទាបបេះដូងខ្លួនឯងដែលលោតញាប់ៗមិនព្រមឈប់
" អាបេះដូងឆ្គួតនេះលោតនោះលោត​ " នាងបន្ទោសបេះដូងខ្លួនឯងទាំងដែលនាងជាអ្នកបង្កវាឡេីងខ្លួនឯងសោះ​
" ព្រះអេីយមានអារម្មណ៍ថាលោកពូសង្ហារណាស់​ នេះខ្ញុំគិតអីនឹង​ " នាងធ្លោយមាត់និយាយសរសេីរពូនាងទាំងនាងមិនដឹងខ្លួនហេីយក៏ប្រញាប់បញ្ឈប់ខ្លួនឯងវិញហេីយក៏រត់ចូលន្ទប់ត្រុយរួចក៏ប្រញាប់ចូលទៅ​ Group Chat ដេីម្បីសួរនាំរឿងខ្លះ​ ។
ហាយ៉ុន < ពួកឯងបេីនៅជិតមនុស្សប្រុសហេីយបេះដូងលោតញាប់នោះគេហៅអារម្មណ៍យ៉ាងមិច? >
លីហ្សា < ចង់និយាយពីអ្នកណាកុំប្រាប់ណាថាឯងមានស្នេហា >
ហៃរ៉ា < មែនហេីយប្រាប់សិនទៅមេីលអ្នកណា >
រ៉ូស្សី < វាទេីបនឹងជួបរ៉ូជីអូហេីយបែបនឹងហេីយ >
ហាយ៉ុន < ព្រះអេីយព្រះមិនមែនទេ ពួកឯងឆ្លេីយនឹងសំណួរយេីងសិនមក>
ហៃរ៉ា < គេថាពេលយេីងលួចចាប់ចិត្តអ្នកណាម្នាក់ណាបេះដូងយេីងនឹងលោត ផឹបៗ >
លីហ្សា < មែនហេីយៗ ជាពិសេសពេលក្បែរប្រុសសង្ហារគឺថាលោតញាប់ៗបញ្ឍប់មិនបាន >
រ៉ូស្សី < ទ្រឹស្តីណាស់ម្នាក់ៗ >
ហាយ៉ុន < ចាប់អារម្មណ៍អញ្ចឹងឬ មិនអាចទេដឹងក្រែងលោមានបញ្ហាផ្សេងទៀតទេដឹង >
ហៃរ៉ា < មាន >
ហាយ៉ុន < ប្រាប់មក >
ហៃរ៉ា < ដល់តែឯងមានជំងឺសួតហត់ហេីយបេះដូងទេីបវាបែបនឹង >
ហាយ៉ុន < ឆ្គួត យេីងគ្មានជំងឺអស់នោះទេ >
លីហ្សា < អញ្ចឹងមានន័យថាឯងចាប់ចិត្តបុរសនោះហេីយហាហា >
រ៉ូស្សី < ចុមមិនមែនរ៉ូជីអូទេឬ អ្នកណាគេទៅ? >
ហាយ៉ុន < ឈប់និយាយជាមួយពួកឯងហេីយយេីងងងុយណាស់ >
នាងក៏ប្រញាប់បិទទូរសព្ទ័ព្រោះខ្លាចពួកមិត្តរបស់នាងសួរនាំច្រេីនទៀតទេីបប្រញាប់ចូលគេងហេីយដេកគិតម្នាក់ឯងថានាងកំពុងលង់ស្នេហ៍ពូហ្គុកមែនទេមិនយល់ពីខ្លួនឯងសោះ ។
ព្រឹកថ្ងៃថ្មី..
ថ្ងៃនេះជាថ្ងៃអាទិត្យឈប់សម្រាក់ទេីបហាយ៉ុនមិនបានទៅសាលាតែជុងហ្គុកគេមិនឈប់សម្រាក់ព្រោះក្រុមហ៊ុនមួយរយះនេះរវល់ខ្លាំងទេីបរកពេលសម្រាក់គ្មាន ឯហាយ៉ុនអត់ការងារធ្វេីក៏ទៅធ្វេីសាំងវុិចមួយប្រអប់គម្រោងយកឱ្យជុងហ្គុកព្រោះឃេីញលោកពូចេញទៅធ្វេីការទាំហប្រលឹមមិនឃេីញញុំាអាហារ !!
'' រួចរាល់ '' នាងញញឹមហេីយក៏កាន់ប្រអប់សាំងវុិចទៅក្រៅតែក៏ត្រូវអង្គរក្សរបស់លោកពូឃាត់
'' អ្នកនាងលោកប្រុសមិនឱ្យអ្នកនាងទៅក្រៅទេទាន '' អង្គរក្សនោះនិយាយ
'' ខ្ញុំយកអាហារនេះឱ្យលោកពូមិនបានទៅដេីរលេងទេ '' នាងក្តៅឆេវពេលឮអង្គរក្សនោះឃាត់
'' តែលោកប្រុស.. ''
'' យីសខ្ញុំយកអាហារឱ្យលោកពូខ្ញុំខុសទៀតឬ ខ្ញុំមិនទាំងឃេីញលោកពូចេញច្បាប់មកផង ''
'' អញ្ចឹងខ្ញុំតេទៅលោកប្រុស.. ''
'' នែ៎កុំឱ្យសោះណា ខ្ញុំឱ្យលោកពូភ្ញាក់ផ្អេីលពេលឃេីញខ្ញុំបេីលោកតេទៅគាត់មិចនឹងសឺប្រាយទៅ ''
'' បាទអញ្ចឹងចាំខ្ញុំជូនទៅ ''
ហាយ៉ុនក៏ជិះឡានជាមួយអង្គរក្សនោះមកដល់ក្រុមហ៊ុនលោកពូបេីនិយាយទៅបេះជាលេីកទីមួយដែលនាងមកព្រោះមិនដឹងថាហេតុអីនាងមានអារម្មណ៍ចង់មកបែបនេះសោះ!!
'' អ្នកនាងជាអ្នកណា? '' នៅពេលដេីរចូលក្រុមហ៊ុនគ្មានកាតសម្គាល់បុគ្គលិកស្រីនោះក៏សួរ
'' ខ្ញុំហាយ៉ុនមករកពូខ្ញុំ '' នាងឆ្លេីយ
'' ពូអ្នកនាងជាងអ្នកណា ''
'' គឺចន ជុងហ្គុក '' នាងឆ្លេីយ
'' ថាមិចលោកថៅកែនឹង? ''
'' ចាសមានបញ្ហាអី? ''
'' បញ្ហានោះគឺអ្នកនាងគ្មានអ្វីសម្គាល់ '' ហាយ៉ុនវិញក៏ភ្លេចឱ្យឈឹងថានាងគ្មានអ្វីសម្គាល់តែក៏នឹកឃេីញហៅអង្គរក្សនោះមកនិយាយព្រោះគេមានអ្វីជាសម្គាល់ចុងក្រោយនាងក៏ចូលបានតែជុងហ្គុកវិញនៅប្រជុំនៅឡេីយទេីបនាងត្រូវអង្គុយចាំគេក្នុងបន្ទប់ធ្វេីការហេីយក៏ដេីរមេីលបន្ទប់លោកពូជាលេីកទីមួយហេីយក៏ប្រទះឃេីញរូបថតដែលលោកពូថតជាមួយមនុស្សយ៉ាងស្និតស្នាល..
ក្រាក!!
ទ្វាត្រូវបានបេីកឯហាយ៉ុនភ្ញាក់ឱ្យព្រឺតហេីយនោះគឺលោកពូរបស់នាងទេីបនាងត្រូវមកគាត់ទាំងញញឹមតិចៗឯជុងហ្គុកពេលឮបុគ្គលិកប្រាប់ថាក្មួយស្រីមកនោះក៏ប្រញាប់មកភ្លាមព្រោះមកចង់ដឹងថានាងមកដោយរបៀបណាហេីយហេតុអី ។
'' នេះឯងមានការអីហាយ៉ុន ? ''
'' គឺថាខ្ញុំយកសាំងវុិចដែលធ្វេីដោយផ្ទាល់ដៃឱ្យលោកពូណា '' នាងដេីរទៅយកសាំងវុិចដែលស្ថិតនៅលេីសាឡុងហេីយហុចឱ្យពូទាំងស្នាមញញឹមចំណែកជុងហ្គុកក៏ទទួល
'' ថ្ងៃក្រោយឯងមិនបាច់ពិបាកយកមកឱ្យពូដល់ទីនេះទេ ''
'' អត់ពិបាកទេ ''
តុកៗ
សម្លេងគោះទ្វាបន្លឺឡេីងបង្ហាញឱ្យឃេីញលេខាស្រីរបស់លោពូដែលពាក់សំពត់ខ្លីស្ទេីរដល់គ្រលៀនទៅហេីយដូចមិនមែនមកធ្វេីការ ។
'' លោកប្រធានឯកសាររបស់លោកប្រធានខ្ញុំរៀបចំរួចហេីយ '' លេខាស្រីបបូរមាត់ក្រហមឆេះដូងផ្កាភ្លេីងហុចឯកសារមកឱ្យជុងហ្គុកទាំងស្នាមញញឹមដូចមានបំណងឱ្យដៃជុងហ្គុក
'' ធ្វេីបានល្អណាស់លេខាលី '' ជុងហ្គុកសរសេីរ
ជុងហ្គុកក៏ដេីរទៅអង្គុយនៅកៅអីរបស់គេហេីយសុីញ៉េលេីឯកសារនោះនោះចំណែកលេខាលីវិញក៏មកទទួលឯសារនោះតែក៏ធ្វេីជាឱនរេីសប៊ិចបង្ហាញគល់ទ្រូងប៉ុនផ្លែដូងរបស់នាង ឯហាយ៉ុននេះក្តៅស្លឹកត្រចៀកចង់ផ្ទុះទៅហេីយស្រីនេះមកធ្វេីការឬមករកប្តីនាងអត់មិនបានក៏ដេីរទៅរកជុងហ្គុកហេីយអង្គុលេីភ្លៅលោកពូតែម្តងធ្វេីឱ្យទាំងលេខាទាំងជុងហ្គុកភ្ញាក់ផ្អេីល ។

លោកពូជាទីស្រឡាញ់Where stories live. Discover now