ភាគ ១៦

366 31 6
                                    

ក្រឡេកមកមេីលរាងតូចស្តេីងមួយក្តាប់របស់ហាយ៉ុនវិញពេលត្រូវលោកពូជាទីស្រលាញ់ស្តីឱ្យបែបនេះក៏មកសំងំអន់ចិត្តក្នុងបន្ទប់គេងតែម្នាក់ឯង ។ មួយរយះនេះពូហ្គុករបស់នាងប្លែកណាស់មិនសូវរវល់នឹងនាងដូចមុនសោះឬក៏រឿងចៃដន្យលេីកមុនទេដឹងទេីបគាត់មិនសូវខ្វល់ខ្វាយពីនាងដូចមុន ។
'' ខ្ញុំមិនល្អត្រង់ណាទៅ '' ហាយ៉ុនដេកថ្ពោកនៅលេីពូចំណែកនេត្រាក៏សម្លឹងពិដានទាំងគិតចុះគិតឡេីងមិនយល់ពីខ្លួនឯងសោះមិនយល់ថាមូលហេតុអីដែលនាងត្រូវខ្វល់ខ្វាយពីចិត្តរបស់ពូជីដូនមួយនាងបែបនេះ នេះនាងកំពុងចាប់អារម្មណ៍ពូជីដូនមួយនាងឬ?មិចក៏ទៅជាបែបនេះ ។
'' ទេ..ហាយ៉ុនហាមគិតអីផ្តេសផ្តាស់ពីហ្គុកជាពូឯងក្នុងចិត្តត្រូវតែមានរ៉ូជីអូកំពូលស្នេហ៍ម្នាក់គត '' ហាយ៉ុនខំប្រឹងដាស់តឿនសតិខ្លួនឯងឱ្យត្រឡប់មកវិញកុំឱ្យខ្លួនឯងគិតផ្តេសផ្តាស់ត្រូវតែប្រាកដថារ៉ូជីអូតារាកំពូលដួងចិត្តរបស់នាងជាមនុស្សរបស់នាងម្នាក់គត់ក្រៅពីគេនាងនឹងមិនចាប់អារម្មណ៍នឹងអ្នកណាឡេីយ ។
ពីរថ្ងៃក្រោយមក..
ណាមជូនក៏សំងំស្នាក់នៅផ្ទះរបស់ជុងហ្គុកមួយរយះសិនព្រោះគេរកទិញខុនដូរផ្ទាល់ខ្លួនមួយមិនទាន់បានទេីបស្នាក់អាស្រ័យជ្រកកោនជាមួយអាប្អូនមុខងាប់គ្មានជាតិជៅម្នាក់នោះទាំងតឹងទ្រូង ។
'' ហាយ៉ុន ក្មួយចង់ដេីរផ្សារទេ? '' ខណះហាយ៉ុនកំពុងអង្គុយចុចទូរសព្ទ័នៅលេីសាឡុងណាមជូនដែលគ្មានការងារធ្វេីក៏បបួលក្មួយស្រីសំណព្វបេះដូងរបសឭគេដេីរផ្សា ព្រោះអាណិតក្មួយឃេីញតែនៅផ្ទះចេញទៅណាមិនបានពេលសួរនាងទៅជុងហ្គុកតឹងរឹងនឹងនាងណាស់មួយឆ្នាំនាងចេញដេីរសឹងតែ មិនបានបីដងផងពេលចេញដេីរក៏មានអង្គរក្សហែរហមគួរឱ្យធុញ ។
'' ពិតមែនឬពូជូន ហាយ៉ុនចង់ចេញក្រៅនៅផ្ទះគួរឱ្យធុញ ''
'' ទៅរៀបចំទៅថ្ងៃនេះពូចេញលុយ ''
'' សប្បាយចិត្តណាស់ពូជូន ស្រលាញ់ពូជូន!! ''
និយាយហេីយហាយ៉ុនក៏ឡេីងទៅបន្ទប់ភ្លាមដោយអាការៈសប្បាយត្រេតអរជាក្រៃលែង ។ ណាមជូនក៏ក្រវីក្បាលហួសចិត្តតិចៗព្រោះមេីលចុះនាងដូចជាមនុស្សជាប់ឃុំហេីយគេទេីបនឹងផ្តល់សេរីភាពឱ្យអញ្ចឹង ។ មិនយូរប៉ុន្មានហាយ៉ុនក៏ចុះមកវិញ ជាមួយរូបពណ៌លឿងទុំត្រឹមជង្គង់ជាមួយស្បែកជេីងប៉ាតាពណ៌សមេីលទៅស្រស់ស្អាតបែបទន់ភ្លន់ណាស់ ។
'' ហាយ៉ុនរួចហេីយហិហិ ''
'' តោះយេីង ''
'' តែពូជូន តេីលោកពូខ្ញុំអនុញ្ញាតិទេ ''
'' ទៅជាមួយពូហេីយមិនបាច់ភ័យទេនោះមិនហ៊ានធ្វេីអីពូឡេីយ តោះយេីង ''​ ហាយ៉ុនឮតែបែបនេះញញឹមបិទមាត់មិនជិតឡេីយទេីបទៅដេីរផ្សាទំនេីបជាមួយពូជូនរបស់នាងកាត់ស្ត្រេសម្តង​ !
ផ្សាទំនេីប​...
មិនយូប៉ុន្មានណាមជូននិងហាយ៉ុនក៏មកដល់ផ្សាទំនេីបធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង ពូនិងក្មួយគេទាំងពីរក៏ដេីរឥវ៉ានយ៉ាងច្រេីនដោយលោកពូមហាសែនចិត្តល្អជាអ្នកចេញលុយក្មួយចង់បានអីគឺពូទិញឱ្យតែម្តង ។ ហាយ៉ុនញញឹមបណ្តេីរដេីរទិញឥវ៉ានបណ្តេីរព្រោះលោកពូរបស់នាងមិនដែលមកមានពេលវេលាបែបនេះជាមួយនាងឡេីយតាំងពីនាងមកនាងមកនៅប្រទេសកូនរ៉េខាងត្បូង ។ គាត់តែងចេញពីធ្វេីការមកផ្ទះ ចេញពីផ្ទះទៅធ្វេីការបេីថ្ងៃឈប់សម្រាក់គឺគាត់សំងំក្នុងបន្ទប់មិនទៅណាបេីថ្ងៃខ្លះធ្វេីការថែមម៉ោងទាំងថ្ងៃឈប់ទៀត ។
'' រេីសតាមសប្បាយទៅសំណព្វចិត្ត '' ណាមជូន
'' អគុណណាស់ពូជូន ខ្ញុំសប្បាយចិត្តណាស់ខ្ញុំមិនងាយបានមកទីនេះធ្លាប់មកជាមួយមិត្តម្តងតែពេលនោះមានអង្គរក្សទេីបខ្ញុំមិនបានស្រួលចិត្តសោះ '' ហាយ៉ុននិយាយ
'' អាមួយនឹងវាតឹងរឹងដាក់ក្មួយដល់ថ្នាក់នេះឬមិនដឹងថាវាគិតអីនោះទេរាល់ថ្ងៃនេះ តែកុំខ្វល់យេីងទៅខាងមុខទៀតទៅនៅមានរបស់ច្រេីនណាស់ '' ណាមជូននិយាយហេីយក៏បបួលក្មួយដេីរទៅមុខបន្តពេលដេីរទៅហាយ៉ុនប្រទះឃេីញរូបអាយដលរបស់នាងគឺរ៉ូជីអូតែមិនមែនមនុស្សពិតទេគឺផ្ទាំងរូប ហាងមួយនោះដាក់តាំងសុទ្ធតែរូបជាច្រេីនរបស់រ៉ូជីអូទាំងមាន album ផងធ្វេីឱ្យហាយ៉ុនជំហមាត់ធ្លុង..
'' ពូជូនមេីលនោះទៅគឺរ៉ូជីអូជាតារាចម្រៀងសំណព្វចិត្តរបស់ខ្ញុំ ខ្ញុំស្រលាញ់គេណាស់សម្លេងគេផ្អែមដូចទឹកឃ្មុំអញ្ចឹងខ្ញុំចង់បាន album និងរូបរបស់គេ ចង់បិទឱ្យពេញបន្ទប់គេង ''
'' បានៗចូលទៅ ''
បន្ទាប់មកហាយ៉ុនក៏រេីសយករូបជាច្រេីនជាពិសេស album ដែលនាងចង់បានយូរមកហេីយតែគ្មានឱកាសបានទិញនោះថែមទៀត ។ នាងប្រមូលដាក់ៗដោយសប្បាយចិត្ត ចំណែកណាមជូនពេលឃេីញនាងញញឹមបែបនេះគេក៏សប្បាយចិត្តព្រោះគេមាននិស្ស័យជាមួយនាងណាស់ព្រោះជាកូនទោលមិនសូវមានបងប្អូន ពេលឃេីញក្មេងស្រីគួរឱ្យស្រលាញ់ដូចនាងក៏មានសន្ស័យស្រលាញ់ដូចក្មួយជាប់សាច់អញ្ចឹង ។ ពីរនាក់ពូក្មួយពេលទិញឥវ៉ានហេីយក៏បែកគំនិតនាំគ្នាមេីលកុនបន្ថែម..ដោយសារ តែមិនសូវមានពេលមក មកលេីកនេះដាក់សរុប..
ម៉ោង១០យប់..
ជុងហ្គុកក៏ចេញមកពីធ្វេីការវិញកំលោះសង្ហារពេលចេញពីធ្វេីការគឺម្តៅមកផ្ទះនេះឯងព្រោះមិនចេះដេីរហេីរឬចូលក្លឹបដូចបុរសដទៃឡេីយ ។
អាហារក៏ត្រូវបានរៀបចំពេលអ្នកប្រុសនៃម្ចាស់ផ្ទះបានមកដល់ផ្ទះវិញ ។
'' ឯណាហាយ៉ុននាងញុំាហេីយ ហេីយឬ? '' ជុងហ្គុកសួរអ្នកបម្រេីស្រី
'' គឺថាអ្នកប្រុសអ្នកនាង.. ''
'' ហាយ៉ុនយ៉ាងមិច? ''
'' អ្នកនាងចេញទៅដេីរលេងជាមួយលោកប្រុសជូនតាំងពីល្ងាចមិនទាន់ឃេីញត្រឡប់មកវិញទេ '' អ្នកបម្រេីស្រីនោះនិយាយទាំងភ័យៗ
'' ប្រុសស្រីដេីរលេងជាមួយគ្នាយប់ព្រលប់បែបនេះ?? '' ជុងហ្គុកនិយាយហាក់មិនពេញចិត្តព្រោះនាងនៅជាមួយមនុស្សប្រុសទោះមនុស្សប្រុសម្នាក់នោះជាណមជូនមិត្តភក្តិស្និតស្នាលស្គាល់ចិត្តថ្លេីមយ៉ាងណាក៏ដោយ ។

យីសគេឡេីងពូក្មួយគ្នាសោះ 😏
មាននឹកអេមីនអត់នុង ប្រាប់តិចមេីលហិហិ

លោកពូជាទីស្រឡាញ់Where stories live. Discover now