ភាគ ៤

771 33 3
                                    

ជុងហ្គុកវិញពេលឮបែបនេះក៏មានអារម្មណ៍ថាដឹងខុសខ្លះដែរ ដែលគេខឹងនាងហេីយណាមួយគេក៏ទទួលទានអាហារនៅខាងក្រៅរួចទៅហេីយទេីបមិនបានញាំុហេីយមិនដឹងថានាងជាអ្នកធ្វេីទៀត ។
ហាយ៉ុនដែលនៅក្នុងបន្ទប់នេះវិញនាងយំឡេីងចង់ហេីមភ្នែកទៅហេីយព្រោះតែលោកពូជាទីសម្អប់ម្នាក់នោះគាត់លែងជាលោកសំណព្វទៀតហេីយ។
" ខឹងឱ្យស្លាប់ទៅ ពូឆ្គួត " រាងស្តេីងយកដៃវាយខ្នោយឱបហេីយទុកខ្នោយនោះជាគាត់ដេីម្បីរំសាយកំហឹងដែលនាងមាននៅពេលនេះគាត់ពិតជាមនុស្សចាស់ដែលមិនគួរឱ្យស្រឡាញ់អីបន្តិចងក់ងរដូចក្មេង ។
" ហឹកហឹក សូមដាក់បណ្តាសារឱ្យពូឯងអត់ប្រពន្ធមួយជិវិត " រាងស្តេីងយំអណ្តឺតអណ្តក់ធ្វេីដូចមានរឿងអ្វីធំដំអញ្ចឹងព្រោះតែលោកពូរបស់នាង នាងមិនដែលយំដោយសារអ្នកណាទេតែមកយំព្រោះអន់ចិត្តនឹងលោកពូរបស់នាងទៅកេីត ។ ចំណែកជុងហ្គុកដែលនៅខាងក្រៅនេះវិញគេមានបំណងមកសួរនាំនាងតែថាគេឮសម្លេងក្មេងខ្លះកំពុងយំរៀបរាប់ដូចមនុស្សមិនគ្រប់និយាយម្នាក់ឯងធ្វេីឱ្យគេសឹងតែទប់សំណេីចមិនចង់បាន..
តុក!តុក!
សម្លេងគោះទ្វាបន្លឺឡេីងរាងស្តេីងក៏ប្រញាប់ស្រែក..
" ខ្ញុំមិនញុាំបាយទេ បងយេគកុំហៅ " ហាយ៉ុនស្រែកទៅទ្វាវិញដោយមិនទាន់ជូតទឹកភ្នែកតែគ្មានអ្នកណាតបនឹងសម្តីនាងបន្តិចសោះបន្ទាប់ពីនិយាយហេីយទ្វាក៏គោះម្តងទៀតធ្វេីឱ្យនាងស្រែកឡេីងទៀត៖
" ខ្ញុំមិនញាុំទេបងយេគ ទៅវិញទៅខ្ញុំស្អប់មុខពូមុខអាក្រក់ចិត្តអាក្រក់ដូចលោកប្រុសបងណាស់ មុខសង្ហារតែចាស់មិនគួរឱ្យចូលចិត្តទេចាញ់ប្រុសៗនៅសាលាខ្ញុំផងមានសាច់ដុំគួរឱ្យចង់មេីលមុខក្មេងស្អាតៗទៀតផង " រាងស្តេីងស្រែកតបជាមួយកំហឹងធ្វេីឱ្យអ្នកស្តាប់នៅខាងក្រៅប្រែជាក្រហមមុខពេលឮក្មួយស្រីថាឱ្យខ្លួនមុខចាស់បែបនេះ នេះនាងហ៊ានខ្លាំងណាស់ដល់ត្រូវថ្នាំខ្លាំងបានឈប់ប្រហែលហេីយ ។ ចំណែកអ្នកខាងក្រៅក៏មិនមាត់ម្តងទៀតហេីយក៏គោះទ្វាឡេីងរំខាន់ទៅនាងនៅខាងក្នុងចំណែកហាយ៉ុនគឺខឹងខ្លាំងណាស់ដែលសម្លេងគោះទ្វាបន្លឺឡេីងបីដងទៅហេីយតែមិនឮសម្លេងអ្នកណាតបនឹងនាងសោះ ហេីយក៏សម្រេចចិត្តដេីរទៅបេីកទ្វាម្តងទៅមេីល សម្លេងទ្វាបេីកឮសូរតែក្រាក់ហេីយមនុស្សដែលនាងកំពុងជេស្តីបែរជាអ្នកគោះទ្វាទៅវិញធ្វេីឱ្យនាងស្ទេីរតែដាច់ផ្ងាទៅហេីយ ។
" លោកពូ? " ហាយ៉ុន

លោកពូជាទីស្រឡាញ់Where stories live. Discover now