ភាគ ៨

655 31 4
                                    

ម៉ោងប្រាំបួនយប់
រាងស្តេីងក៏ត្រឡប់មកវិញទាំងទឹកមុខស្រស់ថ្លា បេីមិនឱ្យស្រស់ថ្លាយ៉ាងមិចជួបអាយដលជាទីស្រលាញ់ជាពិសេសគេថែមទាំងញញឹមដាក់នាងទៀត រំភេីបឡេីងញ័ដៃជេីងអស់ទៅហេីយ ឡានទំនេីបដែលអង្គរក្សបេីកជូននាងទៅផ្សាទំនេីបក៏បេីកចូលមកដល់ភូមគ្រិះវិញរាងស្តេីងចុះពីលេីឡានហេីយក៏ដេីរចូលទៅខាងក្នុងដែលមានលោកពូនៅអង្គុយចាំលេីសាឡុងមិនទាន់ចូលបន្ទប់..
'' លោកពូមិនទាន់ទៅសម្រាន្តទេឬ?? '' ហាយ៉ុនញញឹមយ៉ាងស្រស់ហេីយដេីរទៅរកជុងហ្គុករួចក៏ដាក់ខ្លួនអង្គុយជិតគេទាំងមេីលមុខគេភ្លឹសៗ
'' បេីយេីងទៅដេកឯងមិនឃេីញយេីងនៅទីនេះទេ '' ជុងហ្គុកនិយាយកំបុតៗ
'' ចាសុំទោស '' ហាយ៉ុន
'' សុំទោសធ្វេីអី?? '' ជុងហ្គុកសួរ
'' សុំទោសដែលសួរលោកពូ '' នាងនិយាយតិចៗដូចខឹងនឹងគេព្រោះដែលគេមកនិយាយកំបុតដាក់នាងបែបនេះអ្នកណាទៅសប្បាយចិត្តជាមួយទៅនាងគ្រាន់តែសួរគាត់ធម្មតាសោះឆ្លេីយមកវិញដូចគេបង្ខំ
'' ទៅបន្ទប់យេីងមានរឿងចង់និយាយ '' រាងក្រាស់និយាយហេីយក៏ដេីរទៅខាងលេីបាត់ទុកឱ្យក្មួយស្រី
ទេីបនឹងសប្បាយរីករាយហេីយនេះមុខប្រែជាស្រពោនហេីយក៏ដេីរឡេីងទៅតាមបញ្ជាគាត់ ។ ពេលទៅដល់មុខបន្ទប់ហេីយហាយ៉ុនក៏ចូលទៅក្នុងបន្ទប់លោកពូ ហេីយក៏ឃេីញថាជុងហ្គុកអង្គុយនៅសាឡុងបន្ទប់ធំទូលាយរបស់គេហេីយគង់ទាក់ខ្លាយ៉ាងរំភេីយទេីបនាងដេីរទៅជិតហេីយក៏មិនហ៊ានអង្គុយ!!
'' មិចមិនអង្គុយ '' គេសួរ
'' ចាសអង្គុយក៏បាន '' នាងមិនចង់ទទួលបានការសួរនាំច្រេីនទេីបនិយាយបែបនេះ
'' លេីកនេះជាលេីកចុងក្រោយហេីយដែលយេីងឱ្យឯងដេីរលេងណា ហាយ៉ុន '' ជុងហ្គុកនិយាយមុខស្មេីរ
'' ហេតុ..ហេតុអីទៅ? '' នាងសួរទាំងមិនសប្បាយចិត្ត
'' មេីលសភាពខ្លួនឯងទៅ ឯងសុំការអនុញ្ញាតិយេីងទៅ Shopping តែការពិតឯងទៅមេីលអាពួកតារាដោះអាវគ្មានកេរ្តិ៍ខ្មាស់អស់នោះឯងស្មានតែយេីងមិនដឹង?? '' ជុងហ្គុកងេីបនិយាយមកទាំងកំរោលគេដូចជាខឹងណាស់អញ្ចឹងព្រោះនាងជាមនុស្សស្រីហេីយធ្វេីបែបនេះគ្មានអ្នកណាសរសេីរទេ ។
'' គ្មានកេរ្តិ៍យ៉ាងមិចទៅ?? លោកពូហេតុអីចូលចិត្តហាមនេះហាមនោះខ្ញុំម្ល៉េះហេីយពេលនេះមកថាឱ្យរ៉ូជីអូខ្ញុំទៀត អ្ហឹកៗ '' លេីកនេះនាងយំមែនទែនដែលលោកពូតែងតែថាឱ្យនាង នាងធ្វេីអីក៏ដែលត្រូវ!!
'' ឯងយំដោយសារអាប្រុសនោះមែនទេហាស ហាយ៉ុន ''
'' ចាគឺលោកពូថាឱ្យប្តីខ្ញុំ អ្ហឹកៗ ''
'' នេះប្តី?? '' ជុងហ្គុកហាក់ដូចជាខឹងក៏ទៅទាញ់ចាប់ដៃនាងយ៉ាងខ្លាំងទោះពេលនេះនាងកំពុងយំក៏ដោយ
'' អ្ហឹកៗ លោកពូលែងហាយ៉ុនទៅ '' នាងយំបណ្តេីរនិយាយបណ្តេីរតែជុងហ្គុកកាន់តែថែមកម្លាំងដៃ
'' ស្អែកយេីងនិងបញ្ចូនឯងទៅអាមេរិកវិញ ''
'' អ៎ា អត់ទៅទេអ្ហឹកៗ សុំទោសលោកពូ '' គ្រាន់តែឮអាមេរិកនាងខ្លាចដូចទីនោះជាឋាននរកអញ្ចឹងរួចក៏ប្រញាប់លោទៅឱបលោកពូយ៉ាងជាប់ចំណែកក្បាលផ្តេកលេីទ្រូងរបស់ជុងហ្គុកទាំងយំយកៗដូចក្មេងបែកម្តាយដៃឱបចង្កេះគេមិនប្រលែងចំណែកជុងហ្គុកវិញគាំងនិយាយអ្វមិនចេញគេបានត្រឹមតែស្ងាត់មាត់ហេីយឮសម្លេងក្មួយស្រីយំអណ្តឺតអណ្តក់រួចក្នុងចិត្តក៏មានអារម្មណ៍ដឹងខុសខ្លះដែរ ។

លោកពូចូលចិត្តឱ្យគេយំហា🤧🤣

លោកពូជាទីស្រឡាញ់Where stories live. Discover now