ភាគ ២

819 29 0
                                    

រយះពេលមិនយូរប៉ុន្មានតុបាយដ៏ស្ងៀមស្ងាត់ក៏ត្រូវបានបញ្ចប់រាងក្រាស់ក៏ប្រញាប់ងេីបឈរហេីយជូតដៃរបស់ខ្លួនទៅនឹងក្រណាត់ដែលដាក់នៅលេីតុរួចក៏ថែមទៅលាងដៃម្តបទៀតពេលទទួលទានអាហារហេីយ ដូចដែលហាយ៉ុននិយាយអញ្ចឹងលោកពូរបស់នាងគឺកំពូលអនាម័យ ។ ហាយ៉ុនឯនេះវិញពេលឃេីញលោកពូចូលបន្ទប់រួចនាងក៏ប្រញាប់គោះទ្វាសុំចូលទៅខាងក្នុង..
  " លោកពូខ្ញុំមានរឿងនិយាយបន្តិច! " ហាយ៉ុនយកដៃរបស់នាងគោះទ្វាខ្លាំងៗធ្វេីឱ្យជុងហ្គុកនេះស្ទេីរបែកក្រដាស់ត្រចៀកទៅហេីយរួចក៏ប្រញាប់មកបេីកទ្វាយ៉ាងលឿនជាមួយមុខមាំដូចខ្លាក្រមុំទេីបនឹងកេីតកូន ។
  " ខ្លួនជាស្រីគោះទ្វាអ្នកដទៃខ្លាំងបែបនេះគេមិនហៅស្រីល្អទេហាយ៉ុន " គ្រាន់តែបេីកទ្វាភ្លាមពាក្យប្រដៅចេញពីមាត់របស់លោកពូក៏បន្លឺឡេីងធ្វេីឱ្យនាងសឹងតែស្រែកដាក់គាត់ឱ្យឈប់នោះទេប្រដៅលំដាប់ VIP ទៅហេីយ ។
  " ច៎ាស..ខ្ញុំសុំទោសតែខ្ញុំមានរឿងនិយាយជាមួយលោកពូបន្តិច " ហាយ៉ុនញញឹមដាក់គេក៏ប្រញាប់ដេីរសម្រុកចូលទៅបន្ទប់អ្នកជាពូទាំងមិនទាន់ឮពាក្យអនុញ្ញាតិពីមាត់របស់គេសូម្បីមួយម៉ាត់ តែដឹងស្រាប់ហេីយលោកពូកំពូលប្រដៅក៏
និយាយឡេីងម្តងទៀត៖
  " ន៎ែ..ហាយ៉ុនពូមានបានអនុញ្ញាតិឯងចូលបន្ទប់ពូឫនៅ?ពូប្រដៅឯងទាំងប៉ុន្មានឯងមិនស្តាប់ទេឫ?? "
  " លោកពូ..ខ្ញុំសុំណាឈប់ស្តីឱ្យខ្ញុំមួយថ្ងៃទៅខ្ញុំគ្រាន់តែចង់មកនិយាយសុំពូរឿងមួយប៉ុណ្ណោះ " ហាយ៉ុនដេីរទៅអង្គុយនៅលេីសាឡុងបន្ទប់លោកពូ..
  " មានរឿងអីឆាប់និយាយឱ្យលឿនមកអាងនឹងឆាប់ចេញពីបន្ទប់របស់ពូ " ជុងហ្គុកនិយាយ
  " លោកពូ..គឺថា..ហាយ៉ុនអាចសុំលោកពូទៅពិធីខួបកំណេីតមិត្តរបស់ខ្ញុំបានទេ? " ហាយ៉ុនប្រញាប់ក្រោកឈហេីយដេីរទៅជិតលោកពូជាមួយស្នាមញញឹុមព្រោះនាងកំពុងតែសុំលោកពូនាងទៅឱ្យបាន..
  " អត់! " មួយម៉ាត់យ៉ាងខ្លីរបស់ជុងហ្គុក
  " លោកពូ ខ្ញុំសុំទៅចុះណាតាំងពីខ្ញុំមកនៅកូរ៉េលោកពូមិនដែលឱ្យខ្ញុំទៅណាទេ ទៅសាលារៀនមកផ្ទះមកផ្ទះទៅសាលារៀនមិនដូចខ្ញុំនៅអាមេរិកសោះ " ហាយ៉ុនទម្លាក់ទឹកមុខចុះព្រោះកាលនៅជាមួយប៉ានាងនាងចូលចិត្ត
ដេីរលេងខ្លាំងណាស់ចូលចិត្តដេីរផ្សាទិញទំនិញ ញុាំអី
មេីលកុនជាដេីមតែពេលមកនៅជាមួយលោកពូគឺទៅណាមិនបានទាំងអស់ ធ្លាប់តែជាមនុស្សចូលចិត្តសប្បាយតែបែរជាមកជាប់ឃាំនៅទីនេះទៅវិញ ។
  " អញ្ចឹងឯងទៅអាមេរិកវិញទៅ "
  " អត់ទេខ្ញុំមិនទៅ " ហាយ៉ុនគ្រាន់តែឮអាមេរិកគឺនាងមិនចង់ទៅវិញឡេីយ ថ្វីត្បិតតែនៅទីនោះនាងមានសេរីភាពអាចដេីរហេីរបានសេរីតែនាងគ្មានក្តីសុខឡេីយនាងត្រូវឃេីញមុខរបស់ម្តាយចុងរបស់នាងហេីយមិនតែប៉ុណ្ណោះប៉ារបស់នាងក៏មិនសូវយកចិត្តទុកដាក់លេីនាងដូចកាលពីម៉ាក់របស់នាងនៅរស់ធ្វេីឱ្យនាងមិនចង់ត្រឡប់ទៅទីនោះសូម្បីម្តងណាវិញឡេីយ ។
  " អញ្ចឹងឆាប់ទៅបន្ទប់របស់ឯងវិញទៅ! "
  " ហ្ហឹកហ្ហឹក លោកពូហាយ៉ុនសុំតែម្តងទេអាណិតហាយ៉ុនផងទៅ ខ្ញុំចង់ទៅពិតមែនមិត្តរួមថ្នាក់របស់ខ្ញុំគេចូលរួមគ្រប់គ្នាអត់ខ្ញុំម្នាក់ពិបាក់ខ្លាំងណាស់ " ហាយ៉ុននិយាយជាមួយទឹកភ្នែកតែការពិតទៅទឹកភ្នែករបស់នាងគ្រាន់តែជាការសម្តែងរបស់នាងប៉ុណ្ណោះព្រោះសង្ឃឹមថាលោកពូនឹងអាណិតដល់នាងខ្លះតែថា..
  " ចម្លេីយរបស់ពូគឺអត់! "
  " ហ្ហឹកហ្ហឹកលោកពូសុំអង្វរ " ហាយ៉ុនប្រេីវិធីចុងក្រោយរបស់នាងគឺនាងនឹងឱបលោកពូរបស់នាង ដឹងហេតុអ្វីទេបានជានាងប្រេីវិធីមួយនេះគឺលោកពូរបស់នាងមិនចូលចិត្តឱ្យអ្នកណាប៉ះខ្លួនគាត់ផ្តេសផ្តាស់ទេប្រសិនបេីនាងឱបគាត់ហេីយមិនលែងគាត់នឹងធុញហេីយនឹងសម្រេចចិត្តឱ្យនាងទៅក៏ថាបាន ។
  " ហាយ៉ុនឯងធ្វេីអីលែងពូភ្លាមទៅ " ជុងហ្គុកម៉ួម៉ៅភ្លាមនៅពេលក្មួយស្រីមកឱបគេបែបនេះចំណែករាងស្តេីងវិញក៏ញញឹមឡេីងព្រោះនាងនឹងឱបគាត់ឱ្យជាប់មិនលែងទៅណាឡេីយតែថាពេលឱបគាត់មានអារម្មណ៍ថាកក់ក្តៅម្ល៉េះទោះបីជាដៃរបស់គាត់ពេលនេះខាំបេះនាងចេញក៏ដោយ..
  " ហាយ៉ុនមិនលែង ខ្ញុំនឹងឱបពូរហូតដល់ពូនិយាយថាយល់ព្រម! " ហាយ៉ុនឱបដុងហ្គុកបណ្តេីរនិយាយបណ្តេីរ
  " ហាយ៉ុនលែងពូ! " ជុងហ្គុកនិយាយដោយសម្លេងកាច
  " មិនលែង! "
  " ប្រាប់ឱ្យលែង " ស្មានថានាងស្តាប់គេមែនទេទោះដឹងថាលោកពូប្រាកដជាខឹងណាស់តែនាងឱបយ៉ាងណែនដៃឱបកាន់តែខ្លាំងដូចកាវស្អិតចំណែកឯងអ្នកកំលោះដែលត្រូវក្មួយឱបខាងនេះវិញក៏ខំប្រឹងយកដៃក្មួយចេញតែថានាងបានកម្លាំងស្អីខ្លាំងយ៉ាងនេះ នាងដឹងថាគេមិនចូលចិត្តការប៉ះខ្លួនឫឱបស្អីនេះទេីបនាងប្រេីវិធីនេះមែនទេ!! ជុងហ្គុកគិតទាំងក្តៅចិត្ត
  " លោកពូនិយាយយល់ព្រមទៅខ្ញុំនឹងលែង! "
  " ទៅក៏ទៅៗលែងពូសិនទៅ " ពេលឮពាក្យយល់ព្រមភ្លាមហាយ៉ុនក៏ប្រញាប់លែងលោកពូហេីយញញឹមសេីចសប្បាយដូចកំពុងតែទេីបចេញពីគុក ជុងហ្គុកវិញពេលដែលក្មួយស្រីប្រលែងហេីយក៏ប្រញាប់ដក់ដង្ហេីមមួយៗវែងៗព្រោះពេលនាងឱបគេស្ទេីរតែអស់ខ្យល់ទៅហេីយ ។
  " លោកពូហាយ៉ុនទៅសិនហេីយ! "
  " មកផ្ទះវិញមុនម៉ោងប្រាំបួនបេីមិនដូច្នោះទេឯងប្រាកដជារឿងជាមួយពូមិនខាន់ " ពេលនាងដេីរទៅបាត់ជុងហ្គុកក៏ស្រែកប្រាប់នាងពីចម្ងាយចំណែកអ្នកដែលបានទៅនេះវិញលោតផងសេីចផងមេីលទៅសប្បាយចិត្តដល់ហេីយ
ចាំមេីលណាពេលបានចេញបែបនេះនាងដាក់ម៉ាអស់ដៃតែម្តងចាំមេីលទៅ ។
  " ច៎ាលោកពូជាទីស្រឡាញ់ " ហាយ៉ុនឆ្លេីយ
ហាយ៉ុននៅពេលដែលបានចេញមកក្រៅនាងសប្បាយចិត្តខ្លាំងណាស់នាងក៏មកដល់ក្លឹបមួយដែលនៅទីក្រុងសេអ៊ូលដោយមានកូនចៅរបស់ជុងហ្គុកអ្នកជូនមកតែអង្គរក្សនោះក៏ចាំនៅខាងក្រៅដូចគ្នា រាងស្តេីងចូលទៅក្នុងក្លឹបដោយសម្លឹងមេីលមនុស្សជាច្រេីននៅក្នុងនោះព្រោះពួកគេកំពុងតែញ៉ាក់ជាមួយចង្វាក់ភ្លេង តែនាងក៏ដេីរសម្តៅទៅរកកន្លែងមិត្តភក្តិរបស់នាងព្រោះនាងមិនបានកុហកនោះទេនាងគឺមកពិធីខួបកំណេីតរបស់មិត្តពិតមែន
  " នេះឯងចេញមកក្រៅបានហេីយឫហាយ៉ុន? " មិត្តម្នាក់របស់នាងនិយាយដោយភ្ញាក់ផ្អេីលនៅពេលដែលឃេីញហាយ៉ុនចូលរួមកម្មវិធីមួយនេះព្រោះរាល់ដងនាងប្រាប់ថាអ្នកផ្ទះមិនឱ្យមក..
  " ក៏ឃេីញហេីយទម្រាំយេីងចេញមកបានមិនមែនស្រួលទេណា " រាងស្តេីងដាក់ខ្លួនអង្គុយចុះនៅលេីសាឡុងការពិតទៅក្នុងកម្មវិធីរបស់នាងមានមិត្តសរុបតែបីនាក់ប៉ុណ្ណោះតែនាងប្រាប់ពញថាមួយថ្នាក់ បេីមិនកុហកមនុស្សច្រេីនគាត់ប្រាកដជាបារម្ភមិនខាន់ ។
  " តោះពួកយេីងផឹក! " រាងស្តេីងហាយ៉ុននិយាយឡីេងដោយសប្បាយចិត្តនាងលេីកស្រាអកដោយមិនឆាប់ស្រវឹងព្រោះនាងចូលចិត្តការសប្បាយរឿងផឹកអស់នេះជារឿងធម្មតាទៅហេីយជួនកាលនាងផឹកលេីសពី10ដបទៀតតែនៅតែនៅមិចចង់ស្រវឹង ពេលនេះហាយ៉ុននិងមិត្តភក្តិនាងបីនាក់ទៀតមិនត្រឹមតែផឹកស្រានោះទេពួកនាងថែមទាំងចូលវង់មនុស្សញ៉ាក់រាំជាមួយចង្វាក់ភ្លេងដូចគេឯងដែរ ។ ហាយ៉ុនក៏ទាញអាវមានសភាពរុំជិតខ្លួនចេញបន្សល់ទុកនូវអាវដៃខ្លីនិងខោខ្លីដែលនាងរៀបចំទុកក្នុងអាវក្រៅនិងខោវែងខាងក្រៅព្រោះនាងមិនអាចពាក់ខោអាវខ្លីបែបនេះមកឱ្យលោកពូឃេីញឡេីយ ។ ម៉ោងក៏កាន់តែដេីរ រហូតដល់នាងភ្លេចខ្លួនទៅហេីយថាវាម៉ោង10យប់វាលេីសម៉ោង9តែនាងមិនបានចាប់អារម្មណ៍ឡេីយនាងនៅតបន្តសប្បាយរហូតដល់មានក្រសែភ្នែកមួយកំពុងសម្លឹងនាងដោយកែវភ្នែកមុតហេីយក៏ប្រញាប់ដេីរសម្តៅទៅរកនាងនៅវង់មនុស្សជាច្រេីនដែលពេលនេះនាងរាំដូចមនុស្សគ្មានសតិចង្កេះរបស់នាងកាច់ហេីយសាច់សខ្ចីរបស់នាងក៏បញ្ចេញរហូតដល់មានមនុស្សប្រុសជាច្រេីនកំពុងតែរាំបណ្តេីរសម្លឹងបណ្តេីរ ។
  " ទៅផ្ទះ!! " ការពិតជាជុងហ្គុកនេះឯងគេមកចាប់អូសដៃចេញពីវង់មនុស្សដែលកំពុងរាំហេីយភ្នែកកាចក៏សម្លក់ទៅពួកប្រុសៗដែលសម្លឹងក្មួយរបស់គេ..
  " អត់ទោសលោកត្រូវជាអ្វីនឹងហាយ៉ុន? " មិត្តម្នាក់របស់ហាយ៉ុននិយាយឡេីងសួរទៅជុងហ្គុកព្រោះពេលនេះហាយ៉ុននាងស្រវឹងឡេីងលែងដឹងថាអ្នកណាជាអ្នកណាទៅហេីយចំណែកជុងហ្គុកក៏មេីលទៅមិត្តរបស់ហាយ៉ុនហេីយនិយាយឡេីង៖
  " ខ្ញុំជាពូរបស់នាង ! " ជុងហ្គុកឆ្លេីយជាមួយសម្លេងកាចរួចក៏ប្រញាប់ចាប់ក្មួយស្រីដែលស្រវឹងនោះបីឡេីងហេីយក៏យកអាវក្រៅរបស់ខ្លួនដណ្តប់ភ្លៅរបស់នាង..
  " ខ្ញុំចង់..ចង់..ផឹកមិន..ទៅ..ទៅផ្ទះឃេីញ..លោកលោកពូមុខងាប់របស់ខ្ញុំទេ " រាងស្តេីងមមេីរនិយាយដោយបិទភ្នែកធ្វេីឱ្យអ្នកស្តាប់នេះក្តៅចិត្តតែម្តងដែលឮក្មួយស្រីហៅថាមុខងាប់បែបនេះ ។ រាងក្រាស់បីនាងហេីយក៏យកនាងដាក់ទៅលេីឡានរបស់ខ្លួន ការពិតទៅដែលគេដឹងនាងនៅទីនេះព្រោះកូនចៅរបស់គេដែលចាំនាងតេប្រាប់ថានាងមិនទាន់ចេញមកទៀតទេីបកំលោះសង្ហារជាពូនេះទៅដោយខ្លួនឯងចង់ដឹងក្មួយរបស់គេនេះទៅធ្វេីអីមិចបានជាមិនទាន់ចេញមកទៀត ពេលឃេីញសកម្មភាពរបស់នាងហេីយគេនេះហួសចិត្តតែម្តង ដូចដែលគេធ្លាប់និយាយមែនទេដែលគេមិនចូលចិត្តឱ្យអ្នកណាមកប៉ះខ្លួនគេតែពេលឃេីញពួកអាប្រុសៗសម្លឹងក្មួយរបស់គេក៏ចាប់បីនាងដោយមិនទេីសទាល់ ។

លោកពូជាទីស្រឡាញ់Where stories live. Discover now