ភាគ ៧

952 34 2
                                    

' អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហេីយថាអេដមីនបាត់ទៅណាព្រោះទូរសព្ទ័របស់អេដមីនខូចហេីយភ្លេច Passward ទៀត តែពេលនេះសន្យាថាមកវិញហេីយផុសឱ្យជាប់!! សម្រាប់(ចំណងស្នេហ៍ទាសករ) អេដមីនកំពុងត្រៀមនឹងចេញជាសៀវភៅឆាប់ៗនេះអញ្ចឹងលែងបានផុសតហេីយ '

ព្រឹកថ្ងៃស្អែកឈានចូលមកដល់ រាងស្តេីងក៏ទៅសាលាតាមធម្មតានាងថ្ងៃនេះស្រស់ស្រាយខ្លាំងណាស់ព្រោះអាចមានឱកាសជួបអាយដល់ជាទីស្រលាញ់របស់នាង ព្រះអេីយគ្រាន់តែស្រមៃទិដ្ឋភាពការសម្តែងដោះអាវបញ្ចេញសាច់ដុំក្បាលពោះរបស់រ៉ូជីអូកំលោះជាទីប្រាថ្នារបស់មនុស្សស្រីក៏នាងស្ទេីរឆ្គួតទៅហេីយ
'' ឈប់ញញឹមបានឬនៅ ឃេីញនៅក្នុងថ្នាក់ណាឯងញញឹមដូចមនុស្សមិនគ្រប់យេីងនេះវាបារម្ភខ្លាចពេលជួបរ៉ូជីអូរបស់ឯងហេីយតិចគាំងឯងស្លាប់ទៅ '' រ៉ូស្សីនិយាយដោយចង់អស់សំណេីចដែលមានមិត្តឆ្គួតនឹងតារាបែបនេះព្រោះមេីលទៅនាងដូចជាងប់ងល់ខ្លាំងណាស់ នាងរង់ចាំតែមេីលពេលហាយ៉ុនបានជួបនឹងរ៉ូជីអូតេីនាងមានព្រឹត្តកម្មបែបណា
'' សប្បាយចិត្តនឹងពូឯងឱ្យទៅ? '' លីហ្សាសួរព្រោះដឹងថាពូរបស់នាងជាមនុស្សតឹងរឹងមិនងាយឱ្យទៅណាមកណាផ្តេសផ្តាស់ឡេីយ
'' មែនហេីយពូឯងឱ្យទៅដែរ?? » ហៃរ៉ានិយាយម្តង
'' បានគឺបានហេីយតែត្រូវមានអង្គរក្សម្នាក់ '' នាងឆ្លេីយ
'' តឹងរឹងដល់ហេីយ '' រ៉ូស្សីនិយាយ
'' តឹងរឹងអីទៅហៅថាបារម្ភទៅវិញទេ ពូរបស់ហាយ៉ុនណាបេីជាពូយេីងប្រាកដជាយេីងញ៉ែមិនខាន មុខមិនចាស់ខ្លាំងមុខមាំតែសង្ហារព្រះអេីយបុរសក្នុងក្តីស្រមៃយេីងច្បាស់ណាស់ '' ហៃរ៉ានិយាយទាំងពេញចិត្តរាងរ៉ូវរបស់ជុងហ្គុកជាខ្លាំងព្រោះគាត់មានរាងខ្ពស់ស្រឡះនិយាយហេីយចំជាបរភេទប្រុសដែលនាងចូលចិត្ត
'' យេីងមិនចង់បានមីងថ្លៃដូចឯងទេហៃរ៉ាបិទមាត់ទៅ '' ហាយ៉ុននិយាយហេីយសម្លក់ហៃរ៉ាធ្វេីដូចស្រលាញ់ពូនាងណាស់ណាអញ្ចឹងតែនាងមិនចង់ឱ្យអ្នកណាមកសរសេីរនិយាយដូចស្រលាញ់ពូនាងឡេីយមិនដឹងថាគំនិតអស់នោះមកពីណាឡេីយ
'' បានហេីយៗ ចូលរៀនហេីយតោះថ្ងៃនេះម៉ោងបីជួបគ្នា '' លីហ្សានិយាយហេីយពួកនាងទាំងបួនក៏ចូលមកថ្នាក់ទាំងអស់គ្នា
នាម៉ោងបីរសៀល
ហាយ៉ុនក៏រៀបចំខ្លួនហេីយដែលនាងស្លៀកជាមួយនិងអាវយឺត
ពណ៌ស ខោជេីងធំពណ៌ខៀវនិងលេីកបួងសក់តាមបែបសាមញ្ញទោះបីជានាងមិនជាធ្វេីខ្លួនណាស់ណាតែរូបរាងតូចច្រឡឹងរបស់នាងសមសួនជាមួយសម្លៀកបំពាក់ជាច្រេីនដែលមេីលទៅស្រស់ស្អាតជាទីពេញចិត្ត អង្គរក្សម្នាក់របស់ពូនាងដែលត្រូវដេីរតាមនាងនៅថ្ងៃនេះក៏ជូននាងទៅផ្សាទំនេីបដែលនាងនិងត្រៀម
ជួបនិងមិត្តរបស់នាងទាំងបី មិនយូរប៉ុន្មានពួកនាងក៏ជួបគ្នាហេីយក៏ដេីរចូលក្នុងទាំងបួននាក់ព្រមគ្នា
ដោយសារតែតន្ត្រីដែល Sponser តារានិងត្រូវចាប់ផ្តេីមរយះពេលមួយម៉ោងទៀតពួកនាងក៏ដេីរ Shopping ជាមុនសិនពួកនាងទាំងបួនក៏ទិញរបស់ជាច្រេីន ជាពិសេសហាយ៉ុនទិញយ៉ាងច្រេីនព្រោះមិនងាយចេញក្រៅ !!
'' អ្នកនាងចាំខ្ញុំជួយកាន់ '' អង្គរក្សនោះនិយាយ
'' មិនអីទេ ខ្ញុំកាន់ខ្លួនឯងក៏បាន '' នាងតបវិញព្រោះដែលលោកពូ
បញ្ជាគេមកតាមនាងគឺណាស់ណាទៅហេីយមិនចង់មកឱ្យកាន់ឥវ៉ានបែបនេះហេីយក៏មិនចង់តាំងខ្លួនជាម្ចាស់ស្រីអីដែរ
ឆាកតូចត្រូវបានចាប់ផ្តេីមហ្វេនៗជាច្រេីនរបស់រ៉ូជីអូក៏នាំគ្នាមកយ៉ាងច្រេីនកោះករដោយមាននៅខាងលេីផងខាងក្រោមផង ព្រោះជាតារាដែលកេត្តរិ៍ឈ្មោះល្បីល្បាញខ្លាំង ហាយ៉ុនខំជ្រៀតចូលដេីម្បីទៅខាងមុខដេីម្បីមេីលឱ្យបានច្បាស់ មិនយូរប៉ុន្មានកំលោះសង្ហារ៉ូជីអូដែលគ្រប់គ្នាកំពុងទន្ទឹមរង់ចាំក៏បានមកដល់ គេចេញមកជាមួយអាដែលមានលេវហេីយហេីយក៏ធ្វេីឱ្យហ្វេនៗជា
ច្រេីនហោរជាពិសេសហាយ៉ុនសរឡាំងកាំងសប្បាយចិត្តជាខ្លាំង
  '' រ៉ូជីអូៗ!! '' ហ្វេនគ្រប់គ្នាស្រែកយ៉ាងខ្ទរផ្សាហេីយក្នុងនោះក៏មានហាយ៉ុនម្នាក់ដែរនាងទាំងស្រេកទាំងច្រៀងតាមដូចមនុស្សបាត់បង់ស្មារតីព្រោះរំភេីបពេក
តឹងតឹង!
  '' អាឡូចាហ្វាយ! ''
  '' ពេលនេះហាយ៉ុននាងកំពុងធ្វេីអី ហេីយទីនោះថ្លងម្ល៉េះ '' ពេលនិយាយជុងហ្គុកក៏ឮសម្លេងស្រែករញ៉េរញ៉ៃ
  '' គឺនៅក្នុងផ្សាមានតារាមក ហេីយអ្នកនាងហាយ៉ុនក៏នៅទីនោះដែលមេីលទៅជាអាយដល់របស់អ្នកនាង ''
  '' ថាមិច?? អាយដល់ស្អីទៅ ''
  '' អ្នកនាងកំពុងនៅហ្វូងមនុស្សជាច្រេីនមេីលទៅអ្នកនាងរំភេីបណាស់ ''
  '' បេីកាំមេរ៉ាមក ''
  '' បាទទាន '' និយាយហេីយអង្គរក្សនោះក៏បេីកកាំមេរ៉ាហេីយជុងហ្គុកឃេីញពីទិដ្ឋភាពរបស់ហាយ៉ុនដែលពេលនេះនាងកំពុងមេីលចំរ៉ូជីអូកំពុងទាញអាវប្រលេសលេវចេញក្បាលពោះហាយ៉ុនក៏ប្រកាច់ដូចមនុស្សឆ្គួតទៅហេីយចំណែកអ្នកដែលមេីលតាមកញ្ចក់ទូរសព្ទ័នេះគាំងនិយាយអ្វីមិនចេញ ៕

លោកពូជាទីស្រឡាញ់Where stories live. Discover now