ភាគ ៣

752 30 0
                                    


នៅក្នុងភូមិគ្រិះ..
រាងក្រាស់បីក្មួយស្រីដែលស្រវឹងស្រាងួងនេះមកដល់បន្ទប់របស់នាងព្រោះនាងងងុយហេីយដេកលក់នៅលេីឡានតាំងពីចេញមកពីក្លឹប រាងក្រាស់ដាក់នាងថ្នមៗហេូយមិនភ្លេចដក់ដង្ហេីមធំនៅពេលក្មួយស្រីរបស់គេប្រែជាមនុស្សប្រមឹកមិនដឹងតាំងពីពេលណា..
" អីយ៉ា..ខ្ញុំចង់ប៉ះ Six pack របស់ពួកឯងណាស់ " រាង
ស្តេីងមមេីរម្តងទៀតនៅលេីពូកនាងមមេីរជាមួយស្នាមញញឹមព្រោះប្រហែលនាងទេីបនឹងឃេីញសាច់ដំុក្បាលពោះរបស់ប្រុសៗដែលនៅក្នុងក្លឹបទេីបធ្វេីឱ្យនាងមិនទាន់អាចបំភ្លេចបានពីការចង់ចាំរបស់នាង ។ ចំណែកជុងហ្គុកនេះបេីកភ្នែកធំៗនៅពេលឮក្មួយស្រីនិយាយហេីយស្រមៃទៅឃេីញរបស់អស់នោះរបស់ប្រុសៗមិនដឹងថានាងជាស្រីអីឱ្យប្រាកដទេលោកអេីយ..!!
" ហាយ៉ុនឆាប់ងេីបហេីយទៅងូតទឹកភ្លាម ខ្លួនធំក្លិនស្រាខ្លាំងណាស់ " ជុងហ្គុកចាប់ទាញនាងហេីយព្យាយាមដាស់នាងឱ្យភ្ញាក់តែនាងនៅតែមិនភ្ញាក់ព្រោះជាតិស្រាធ្វេីឱ្យនាងស្រវឹងខ្លាំងពេកទេីបទៅជាបែបនេះ ជុងហ្គុកនេះអត់មិនបាននឹងខឹងក្មួយដែលមិនស្តាប់គេ គេឱ្យមកផ្ទះមុនម៉ោងប្រាំបួនតែនាងបែរជានៅដល់ម៉ោងដបអញ្ចឹងបានជាគេមិនចង់បណ្តោយនាងណាមួយប៉ារបស់នាងផ្តាំគេឱ្យជួយមេីលថែក្មួយស្រី ។ គេមិនដឹងថាត្រូវធ្វេីបែបណាគេក៏ជួយជូតខ្លួនឱ្យនាងហេីយក៏ទៅហៅអ្នកបម្រេីឱ្យមកផ្លាស់ខោអាវឱ្យនាងហេីយព្រោះមេីលសភាពក្មួយកម្ជិលរបស់គេស្រវឹងទៅហេីយ ។
ព្រឹកថ្ងៃថ្មី
រាងស្តេីងបេីកភ្នែកឡេីងទាំងមានអារម្មណ៍ថាឈឺក្បាលព្រោះតែស្រាដែលនាងផឹកកាលពីយប់មិញ នាងសម្លឹងមេីលទេីបដឹងថានាងនៅផ្ទះហេីយចុះនាងមកដល់ផ្ទះដោយរបៀបណា...រាងស្តេីងក៏ស្លៀកពាក់ដេីម្បីទៅរៀនហេីយចុះមកខាងក្រោមរួចក៏ឃេីញថាលោកពូរបស់នាងនៅតុបាយដូចរាល់ដងហេីយពេលនេះគាត់កំពុងតែអានកាសែតរបស់គាត់ រាងស្តេីងដឹងហេីយថាពូរបស់នាងប្រាកដជាខឹងព្រោះនាងមិនស្តាប់បង្គាប់របស់គាត់រួចនាងក៏មានបំណងមិនចូលតុបាយហេីយទៅរៀនតែម្តងតែ..
" អង្គុយចុះភ្លាម " ភ្នែករបស់គេអានកាសែតនៅឡេីយតែមាត់បែរជានិយាយឡេីងកាត់ចង្វាក់នៃការដេីររបស់នាងឱ្យនៅទ្រឹងតែម្តងរួចភ្នែកក៏ដៀងទៅសម្លឹងពូរបស់នាងយឺតៗព្រោះតែពេលនេះនាងក៏ភ័យ ។
" គឺថាលោកពូយប់មិញ.. "
" យប់មិញយ៉ាងមិច?? " ជុងហ្គុកដាក់កាសែតនៅលេីតុហេីយក៏សួរនាងដោយសម្លេងមាំ
" គឺ..អ្នកណាជូនខ្ញុំមកទៅ? "
" គឺយេីងយ៉ាងមិច?? "
" លោកពូឫ? " រាងស្តេីងនិយាយដោយភ្ញាក់ផ្អេីល
" ឯងប្រហែលទុកសម្តីយេីងទាំងប៉ុន្មានជាខ្យល់ហេីយហាយ៉ុនយេីងប្រាប់ឯងឱ្យមកផ្ទះមុនម៉ោងប្រាំបួន តែឯងនៅដល់ម៉ោងដបហេីយមិនទាន់មកទៀតហេីយឯងជាស្រីខ្លួនមួយផឹកស្រាស្រវឹងមិនដឹងអីបេីមានប្រុសត្រេតកាមឯណាចង់ធ្វេីស្អីឯងវាងាយណាស់ដឹងទេ? ហេីយ.. "
" បានហេីយលោកពូ! ឈប់ស្តីឱ្យខ្ញុំមួយថ្ងៃបានទេ? "
" បេីឯងខុសយេីងជាពូគ្មានសិទ្ធប្រដៅទេឫ? "
" លោកពូមិនដែលឱ្យសេរីភាពខ្ញុំទេ ខ្ញុំចង់ទៅទីណាមិនឱ្យទៅហេីយគ្រាន់ខ្ញុំទៅមួយថ្ងៃពូក៏ស្តីឱ្យ ខ្ញុំនៅផ្ទះធុញខ្លាំងណាស់ខ្ញុំចង់ចេញក្រៅចង់សប្បាយតែពីមិនឱ្យខ្ញុំទេ " រាងស្តេីងនិយាយឡេីងដោយមុខចង់យំព្រោះនាងខឹងដែលគាត់តែងតែស្តីឱ្យនាងតែងតែបិទសិទ្ធនាងរាល់លេីកមិនឱ្យនាងបានសប្បាយខ្លះទេ..ចំណែកជុងហ្គុកឯនេះវិញស្តាប់ក្មួយស្រីទាំងមិនតប តែនាងបែរជាមិនយល់ពីចិត្តដែលគេបារម្ភ រាងក្រាស់មិននិយាយច្រេីនក៏ដាក់ស្លាបព្រាចុះហេីយដេីរចេញទៅធ្វេីការបាត់ដោយមិននិយាយស្តីធ្វេីឱ្យក្មេងស្រីជាក្មួយនេះនៅអង្គុយតុបាយម្នាក់ឯង..
រាងស្តេីងអង្គុយញុាំបាយទាំងមានអារម្មណ៍ខុសតិចៗដែលនាងតមាត់ជាមួយលោកពូខ្លាំងៗបែបនេះព្រោះនាងដឹងថាការដែលនិយាយជាមួយមនុស្សចាស់បែបនេះមិនល្អឡេីយព្រោះដោយសារកំហឹងរបស់នាងទប់មិនជាប់ ។
" អ្នកនាងនិយាយខ្លាំងៗដាក់លោកប្រុសបែបនេះលោកប្រុសអន់ចិត្តស្លាបហេីយយប់មិញលោកប្រុសអ្នកជូតខ្លួនឱ្យហេីយបញ្ជាពួកខ្ញុំឱ្យផ្លាស់ខោអាវឱ្យអ្នកនាងទៀត " យេគជាអ្នកបម្រេីស្រីក្នុងផ្ទះឱននិយាយជាមួយដោយឃេីញថាអ្នកនាងរបស់នាងខឹងនឹងជុងហ្គុកដែលតែក៏ដឹងថាការព្រួយបារម្ភរបស់ជុងហ្គុកពិតជាធំធេងខ្លាំងណាស់សម្រាប់នាង ចំណែករាងស្តេីងមិនតបបានត្រឹមតែឱបមុខចុះហេីយដេីរទៅខាងក្រៅដេីម្បីទៅសាលារៀនដោយមានអ្នកបេីកឡានជាអ្នកជូនទៅ ។
នៅសាលារៀន..
នាងដេីរចូលទៅថ្នាក់ទាំងមិនសូវមានអារម្មណ៍គិតរឿងអីក្រៅពីរឿងដែលឃេីញថានាងឈ្លោះជាមួយលោកពូ នាងមានអារម្មណ៍ថាចង់សុំទោសគាត់ខ្លាំងណាស់ ។
" ហាយ៉ុនឯងកំពុងគិតអីនឹង? " រ៉ូស្សីមិត្តម្នាក់ក្នុងចំណោមបីនាក់កាលពីយប់មិញសួរនាងព្រោះរ៉ូស្សីជាមិត្តរួមតុជាមួយនាងហេីយក៏ឃេីញថាមិត្តដូចជាស្រងូតស្រងាត់ខ្លាំងទេីបដាច់ចិត្តសួរ..
" កាលពីយប់មិញមានអ្នកទៅយកយេីងមែនទេ ? " ហាយ៉ុនងាគសួរ
" គឺមែនហេីយយេីងភ្លេចសួរយប់មិញមានបុរសម្នាក់សង្ហារខ្លាំងណាស់ហេីយមកយកឯងប្រាប់ថាជាអ្នកផ្ទះ
តេីគាត់ជាអ្នកណា ដូចជានិយាយថាពូ !!? " រូស្សីសួរ
" គឺពូរបស់យេីង! "
" ព្រះអេីយពូឫ? គាត់សង្ហារខ្លាំងណាស់ព្រះអេីយ! "
" យេីងមិនមែនឱ្យឯងមកនិយាយពីសម្រស់របស់ពូយេីងទេគ្រាន់តែពេលព្រឹកមិញនេះគាត់និយាយពីរឿងយប់មិញរបស់យេីងហេីយពេលនេះគាត់ខឹងនឹងយេីងខ្លាំងណាស់ព្រោះយេីងតមាត់ជាមួយគាត់ " រាងស្តេីងនិយាយហេីយឱនក្បាលក្រាប់នៅតុដោយចង់តែយំ នាងមិនងាយឈ្លោះគ្នាជាមួយលោកពូឡេីយតែពេលឈ្លោះហេីយឃេីញសកម្មភាពរបស់លោកពូធ្វេីឱ្យនាងចង់តែទៅនិយាយរកគាត់ហេីយលួងលោមគាត់ទេ..
" យប់មិញប្រាប់ទៅចុះឯងស្រវឹងខ្លាំងណាស់ផឹកឡេីងជិតដប់ប្រាំកំប៉ុងទៅហេីយមិនដឹងថាឯងដាច់ដាប់ស្រាដល់ថ្នាក់នេះទេ លោកពូរបស់ឯងក៏លេីកឯងបីហេីយដូចសុភាពបុរសខ្លាំងណាស់ថែមទាំងយកអាវក្រៅរបស់គាត់រុំជេីងរបស់ឯងទៀតផង! " រ៉ូស្សីនិយាយបណ្តីេរនឹកស្រមៃរូបភាពបណ្តេីរពូរបស់ហាយ៉ុនពិតជាសុភាពបុរសខ្លាំងណាស់ហេីយថែមទាំងសង្ហារទៀតផង..
...
ជុងហ្គុកឯនេះវិញគេកំពុងតែធ្វេីការដូចធម្មតា អ្នកគ្រប់គ្នាមេីលទៅគេពិតជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់ហេីយមិនចូលចិត្តការលេងសេីចច្រេីនឡេីយ តែពីមុនគេមិនមែនជាមនុស្សបែបនេះទេ ពីមុនគេជាមនុស្សដែលរីករាយមានស្នាមញញឹុមទៅអ្នកគ្រប់គ្នា ។ រាងក្រាស់លេីកកាន់រូបថតមួយដែលមានរូបមនុស្សស្រីឈញញឹមជាមួយគេនៅក្នុងរូបថតដែលស្នាមញញឹមនោះបញ្ជាក់ពីភាពរីករាយក្នុងទិដ្ឋភាពពេលនោះខ្លាំងណាស់ ។ ជុងហ្គុកញញឹមបន្តិចនៅពេលដែលឃេីញរូបនេះ គេនឹកមនុស្សស្រីដែលនៅក្នុងរូបថតនេះខ្លាំងណាស់ នាងជាស្នេហាគ្រាដំបូងរបស់គេ ជាមនុស្សស្រីគេស្រឡាញ់អស់ពីបេះដូងតែចុងក្រោយនាងក៏ចាក់ចេញពីគេទាំងមិនត្រឡប់នាងទៅទីសែនឆ្ងាយដែលគេមិនអាចជួបនាងម្តងទៀត ។
" ជេន អូននៅខាងលេីមាននឹកបងខ្លះទេ? " ជុងហ្គុកអង្អែលរូបថតនោះដោយស្នាមញញឹមលាយលំនឹងទឹកភ្នែកតិចៗគេជាមនុស្សមិនងាយយំឡេីយតែសម្រាប់មនុស្សស្រីក្នុងរូបតែងតែធ្វេីឱ្យគេយំជានិច្ច ។ ជេនជាសង្សាររបស់ជុងហ្គុកពួកគេស្រឡាញ់គ្នាខ្លាំងណាស់តែថ្ងៃមួយជេនក៏បានសុំបែកជុងហ្គុកដោយប្រាប់គេថានាងត្រូវរៀបការជាមួយនឹងបុរសម្នាក់ ពេលនោះជុងហ្គុកឈឺចាប់ខ្លាំងណាស់ហេីយក៏ខឹងដែលជេនធ្វេីបាបចិត្តគេតែការពិតទៅជេនមានជំងឺមហារីកដំណាក់កាលចុងក្រោយដែលព្យាបាលលែងបានទៅវិញទេនាងមិនចង់ឱ្យបុរសដែលនាងស្រឡាញ់ឈឺចាប់កាន់តែខ្លាំងដោយសារនាង តែចុងបញ្ចប់ជុងហ្គុកនៅតែដឹងធ្វេីឱ្យបេះដូងរបស់គេកាន់តែឈឺ តាំងពីថ្ងៃនោះមកជុងហ្គុកប្រែក្លាយជាមនុស្សមិនចូលការសប្បាយប្រែក្លាយជាមនុស្សស្ងៀមស្ងាត់ចេញពីផ្ទះទៅធ្វេីការចេញពីធ្វេីការគឺទៅផ្ទះគេមិនដេីរទៅណាឫទៅលំហែលកាយដេីម្បីឱ្យចិត្យស្ងប់ឡេីយ ហេីយវាចូលរយះពេល 5 ឆ្នាំទៅហេីយដែលជេនទៅបាត់ហេីយគេក៏មិនអាចមេីលមនុស្សស្រីណាចូលភ្នែកបានឡេីយ ។
នាពេលយប់..
ជុងហ្គុកក៏មកពីធ្វេីការវិញ រាងស្តេីងហាយ៉ុនក៏បានធ្វេីម្ហូបដេីម្បីលួងចិត្តលោកពូទោះបីជានាងមិនសូវចេះធ្វេីតែយ៉ាងណាក៏នាងខំប្រឹងអស់ពីសមត្ថភាពទៅហេីយ ។ ជុងហ្គុកចុះពីលេីឡានទំនេីបហេីយក៏ដេីរចូលទៅក្នុងផ្ទះជាមួយទឹកមាំដូចរាល់ដងព្រោះគេមិនដែលញញឹមស្រាប់ទៅហេីយ ។ រាងស្តេីងក៏ញញឹមឡេីងហេីយដេីរទៅរកពូរបស់នាងទាំងធ្វេីខ្លួនដូចគ្មានអ្វីកេីតឡេីង ។
" លោកពូ! មកញុាំបាយសិនណាថ្ងែនេះ.. " រាងស្តេីងនិយាយដោយទឹកមុខញញឹមយ៉ាងស្រស់និយាយមិនទាន់ចប់ផងស្រាប់តែ..
" ថ្ងៃនេះពូមិនញុាំទេ " រាងក្រាស់និយាយហេីយក៏ដេីរឡេីងទៅខាងលេីបន្ទប់បាត់ធ្វេីឱ្យរាងស្តេីងទម្លាក់ទឹកមុខបន្តិចរួចក៏ដេីរទៅតុបាយជាមួយទឹកមុខមិនល្អសោះនាងខំសួរយេគអំពីរូបមន្តធ្វេីម្ហូបនាងខំប្រឹងធ្វេីជិតពីរបីម៉ោងទៅហេីយព្រោះនាងមិនចេះតែដេីម្បីលោកពូសប្បាយចិត្តហេីយបាត់ខឹងតែចុងក្រោយគាត់បែរជាមិនញុាំទៅវិញ ។
" អ្នកនាងមានអ្វីមែនទេបានជាមុខក្រញូវបែបនេះ? "
យេគដេីរមកពីចង្រ្កានបាយដោយមិនដឹងរួចក៏សួរអ្នកនាងរបស់ខ្លួននៅពេលដែលឃេីញទឹកមុខមិនល្អរបស់នាងទាំងដែលអម្បាញ់មិញពេលលេីកម្ហូបមុខនាងញញឹមស្រស់នៅឡេីយ ។
" ខ្ញុំទៅបន្ទប់សិនហេីយបងយេគ "
" អ៎ា..អ្នកនាងធ្វេីម្ហូបរួចហេីយចុះលោកប្រុស.. "
" មិនអីទេបងយេគញុាំចុះហេីយយកម្ហូបដែលខ្ញុំខំធ្វេីឱ្យអ្នកកាត់ផ្កាអ្នកបេីកឡានគាត់ញុាំទៅខ្ញុំមិនញុាំទេ ខ្ញុំទៅលេីហេីយ " រាងស្តេីងប្រញាប់លាងដៃព្រោះទេីបនឹងធ្វេីម្ហូបហេីយរួចក៏ឡេីងទៅបន្ទប់របស់ខ្លួនបាត់ដែលទៅ!
មួយសន្ទុះក្រោយមក ជុងហ្គុកក៏ចុះមកខាងក្រោមដេីម្បីយកទឹកញុាំហេីយក៏ប្រទះឃេីញយេគកំពុងបោសសម្អាតផ្ទះនឹងរៀបចំទុកដាក់ចង្រ្កានបាយដែលចង្កានបាយមានសភាព
ផ្លាសប្តូរខ្ទះប្រែជាខ្មៅខុសធម្មតាហេីយចង្ក្រានក៏ប្រឡាក់ប្រឡូស
" យេគមិចក៏ថ្ងៃនេះ ចង្រ្កានបាយខុសធម្មតា? "
" អ៎អ្នកប្រុសទេឫ? ថ្ងៃនេះលោកប្រុសមិនចុះមកពិសាអាហារទេឫ?!! " យេគសួរសំណួរទៅជុងហ្គុក
" ខ្ញុំមានប្រជុំជាមួយភ្ញៀវធំទេីបថ្ងៃនេះបាយខាងក្រៅជាមួយភ្ញៀវរួចទៅហេីយ! " ជុងហ្គុកនិយាយ
" ព្រះអេីយ ថ្ងៃនេះអ្នកនាងអ្នកធ្វេីម្ហូបអញ្ចឹងតេីបានអ្នកនាងមុខក្រញូវម្ល៉េះ " យេគនិយាយខ្សឹបៗម្នាក់ឯងព្រោះប្រហែលហាយ៉ុនមិនសប្បាយចិត្តរឿងនេះហេីយដែលពូរបស់នាងមិនញុាំអាហារដែលនាងធ្វេីនោះ ។
" យេគនិយាយអី? " ជុងហ្គុកសួរបញ្ជាក់
" គឺថាអ្នកប្រុស! ថ្ងៃនេះអ្នកនាងហាយ៉ុនគាត់ធ្វេីម្ហូបទេីបផ្ទះបាយប្រែជាបែបនេះ " យេគប្រាប់
" ហាយ៉ុនធ្វេីម្ហូប?? "
" ចាអ្នកប្រុស! "
" ចុះម្ហូបទៅណាអស់ហេីយ? "
" គឺអ្នកនាងឱ្យខ្ញុំយកទៅឱ្យអ្នកកាត់ផ្កា អ្នកបេីកឡានអស់ទៅហេីយ " យេគឆ្លេីយ

លោកពូជាទីស្រឡាញ់Where stories live. Discover now