ភាគ ១៣

460 21 2
                                    

ព្រឹកថ្ងៃថ្មី...
ថ្ងៃនេះហាយ៉ុនក៏ទៅរៀនដូចធម្មតាតែអារម្មណ៍មិនស្រស់ស្រាយសូម្បីបន្តិចនាងក្រោកឡេីងទាំងហេងហាងព្រោះនឹកគិតភាពសោះកក្រោះលោកពូកាល ពីយប់មិញខណះរឿងចៃដន្យកេីតឡេីងកាល ពីយប់មិញនាងមិនយល់សោះថាហេតុអីអារម្មណ៍នាងរសាប់រសល់នៅរឿងយប់មិញស្ទេីរតែយប់មិញមិន បានដេកពួនទៅហេីយ ។ ពេលរៀបចំខ្លួនហេីយ ហាយ៉ុនក៏ចុះទៅក្រោម..
'' បងតេីលោកពូទៅណាហេីយ? '' ហាយ៉ុនចុះមកហេីយក៏សួរអ្នកបម្រេីទាំងចម្លែកចិត្តដែលលោកពូមិនបាននៅតុបាយដូចរាល់ដង់ព្រោះរាល់ដងគាត់តែងទទួលទានអាហារមុនទៅធ្វេីការតែថ្ងៃនេះបែរជាមិនឃេីញ ។
'' លោកប្រុសទៅធ្វេីការតាំងព្រលឹមគាត់ថាមិនញុំាទេ '' ហាយ៉ុនស្តាប់ឮហេីយក៏ញញឹមស្ងួតបន្តិចហេីយក៏ញុំាអាហារដែលនៅលេីតុហេីយក៏ចេញទៅសាលាដោយមានអ្នកបេីកឡានជាអ្នកបេីកឱ្យ ។
ពេលមកដល់សាលានាងក៏ផ្តេកក្បាលនៅលេីតុគ្រូពន្យល់មិនស្តាប់សូម្បីមួយម៉ាត់ព្រោះអារម្មណ៍មិនដឹងជាហោះដល់ណាទៅហេីយទេ
'' នែ៎អារម្មណ៍ឯងទៅណាអស់ហេីយ»រ៉ូស្សីកេះមិត្តសម្លាញ់ដែលអង្គុយជិតនាងព្រោះមេីលទៅឃេីញថាមិត្តថ្ងៃនេះដូចជាស្រងូតស្រងាត់ខុសប្លែកពីរាល់ដងមិនដឹងថាមានវិបត្តិអ្វីនោះទេ
'' ... '' នាងមិនតប
'' នែ៎ពួកឯងជួយមេីលយេីងបន្តិចមេីលវាកេីតអី? '' រ៉ូស្សីក៏សុំជំនួយពីលីហ្សានិងហៃរ៉ាព្រោះសួរមិនឆ្លេីយបែបនេះមិនដឹងសួរអ្នកណា
'' ហេីយយេីងនឹងគ្រូទាយមែនទេ?»ហៃរ៉ាតប
'' ស្តាប់គ្រូសិនទៅប្រយត្ន័សុីរំពាត់ទាំងអស់គ្នា '' លីហ្សាប្រាប់ពួកនាងទេីបក្រមុំទាំងបីស្តាប់គ្រូសិនចាំចេញលេងចាំពិគ្រោះគ្នា ។ មិនយូរប៉ុន្មានកណ្តឹង
រ បស់សាលាក៏បញ្ជាក់ថាដល់ម៉ោងដែលត្រូវ សម្រាក់ហេីយទេីបពួកនាងទាំងបួនដេីរទៅកង់ទីនកន្លែងដែលទទួលទានអាហាររាល់ដង ។
'' ហាយ៉ុនយ៉ាងមិចមានរឿងអី? '' រ៉ូស្សីសួរ
'' អ្នកណាធ្វេីឱ្យខូចចិត្ត '' លីហ្សាសួរម្តង
'' ពួកឯងចង់សួរនាងមិនឈប់មែនទេឱ្យនាងឆ្លេីយទៅ '' ហៃរ៉ាលូកមាត់
ឯហាយ៉ុនវិញមិនដឹងគួរប្រាប់ពីណាទៅមុននោះទេព្រោះនាងមិនយល់ថាខ្លួនឯងកេីតអ្វីឱ្យប្រាកដព្រោះនាងស្រាប់តែមិនសប្បាយចិត្តពេលស្រមៃឃេីញភាពសោះកក្រោះរបស់លោកពូកាលយប់មិញ គាត់គ្មានរំជេីបរំជួលឬបញ្ចេញអារម្មណ៍អ្វីម្យ៉ាងសោះថាគាត់មានអារម្មណ៍បែបណាទុកឱ្យតែនាងរសាប់រសល់ម្នាក់ឯងស្ទេីរឆ្គួត ។
'' និយាយបានឬនៅ? '' មិត្តទាំងបីសួរបញ្ជាក់ម្តងទៀត
« គ្មានអីទេ »ចម្លេីយមួយម៉ាត់យ៉ាងខ្លី
« បោក »
« យេីងគ្រាន់តែមិនស្រួលខ្លួនប៉ុណ្ណោះ »
«យេីងស្មានតែឯងខូចចិត្តរឿងស្នេហាតេីហិហិ » រ៉ូស្សីនិយាយ

ជុងហ្គុកពេលនេះកំពុងតែមមារញឹកជាមួយការងារគេអង្គុយនៅកៅអីធ្វេីការដោយគេក៏បានគិតរឿងយប់មិញដែលកេីតឡេីងដោយកេីតឡេីងពីការចៃដន្យរបស់គេនឹងក្មួយរបស់ខ្លួន ។ គេពិតជាពិបាកពណ៌នាអារម្មណ៍មួយនោះខ្លាំងណាស់ ។ ព្រោះតាំងពីជេនទៅចោលគេបាត់គេរក្សាស្នាមថេីបមួយនេះមិនដែលឱ្យឱកាសមនុស្សស្រីណាឡេីយតែរឿងយប់មិញធ្វេីឱ្យគេមានអារម្មណ៍ខុសជាមួយសង្សារដែលបាត់បង់ជិវិតរបស់គេ ។
'' ជេន បងសុំទោសរឿងយប់មិញជាការចៃដន្យប៉ុណ្ណោះ '' ជុងហ្គុកនិយាយសុំអភ័យទោសពីរូបថតម្នាក់ឯងធ្វេីដូចរូបថតនោះជាមនុស្សពិតអញ្ចឹង ការពិតជិវិតរបស់គេពិតជាឯកោខ្លាំងណាស់ទោះគេមានលុយប៉ុណ្ណាតែលុយមិនបានទិញភាពសប្បាយបាននោះទេគេតែងយកការងារមកធ្វេីជាត្រីមុខសម្រាប់ជិវិតរបស់គេ ដេីម្បីកុំឱ្យភាពឯកោមកលងបន្លាចគេបាន។
«បងស្រលាញ់អូនខ្លាំងណាស់ អូនជាបេះដូងរបស់បងគ្មានអ្នកណាអាចជំនួសបានឡេីយ »ជុងហ្គុកអង្អែលរូបថតអតីតសង្សារដែលនាងកំពុងញញឹមនៅក្នុងរូបថតនោះទាំងគេញញឹមតាមដែរ

សង្សារចាស់សំខាន់ចំពោះពូហ្គុកខ្លាំងណាស់ 🥺♥️

លោកពូជាទីស្រឡាញ់Where stories live. Discover now