ភាគ​ ១៤

442 22 3
                                    

ពេលយប់..
ហាយ៉ុនក៏កំពុងរង់ចាំនៅតុអាហារចាំលោកពូរបស់នាងត្រឡប់មកពីធ្វេីការវិញតែម៉ោងជិតប្រាំបួនទៅហេីយនៅតែមិនទាន់ឃេីញគាត់មកដល់ទៀតមិនដឹងថាគាត់កំពុងធ្វេីនៅពេលនេះ ។
សម្លេងកណ្តឹងខាងមុខរបងធំក៏បន្លឺឡេីងហាយ៉ុនឡេីងសប្បាយចិត្តព្រោះលោកពូមកដល់ផ្ទះវិញហេីយក៏សូមខ្លួនជាអ្នកទៅបេីករបងតែម្នាក់ឯង..
'' ហាយ៉ុន? '' សម្លេងគ្រលមាំធំជាសម្លេងមនុស្សប្រុសបន្លឺឡេីងគេមិនមែនជាលោកពូនាងឡេីយតែជា
'' ពូជូន?? '' ហាយ៉ុននិយាយដោយភ្ញាក់ផ្អេីលជាមួយស្នាមញញឹមព្រោះគាត់ជាពូជូនរបស់នាងគាត់គឺជាមិត្តភក្តិរបស់ពូនាង ។
'' ពូមកពីស្វីសវិញហេីយមិចមិនប្រាប់ខ្ញុំសោះអញ្ចឹង '' ហាយ៉ុនសួរណាមជូនទាំងសប្បាយចិត្តព្រោះគាត់ក៏ដូចជាជុងហ្គុកអញ្ចឹងស្រលាញ់មេីលថែនាងខ្លាំងណាស់តែនាងចាំបានថាបែកគាត់មួយឆ្នាំជាងហេីយព្រោះគាត់ធ្វេីការនៅបរទេស ។
'' មកមានបំណងឱ្យភ្ញាក់ផ្អេីលអ្នកណាទៅប្រាប់ទៅ '' ណាមជូនញញឹមហេីយក៏អង្អែលក្បាលហាយ៉ុនជាមួយស្នាមញញឹមទេីបហាយ៉ុនញញឹមយ៉ាងស្រស់ទៅវិញនាងដូចជាសប្បាយចិត្តដល់ហេីយ ។ ហាយ៉ុនក៏នាំណាមជូនចូលមកខាងក្នុង..
'' ជុងហ្គុកនៅឯណា '' ពេលចូលមកក្នុងមិនឃេីញជុងហ្គុកណាមជូនក៏សួរ
'' គាត់មិនទាន់មកពីធ្វេីការនៅឡេីយទេ ''
'' ហេីយនៅចាំបាយវាមែនទេ '' ពេលក្រលេកឃេីញអាហារនៅលេីតុដូចជាមិនទាន់មានអ្នកចាត់ការទេីបណាមជូននិយាយឡេីងហេីយដេីរទៅតុអាហារតែម្តង។
'' មកញុំាតែម្តងទៅមិនបាច់ចាំទេជឿពូ '' ណាមជូនក៏បបួលហាយ៉ុន
'' តែលោកពូ.. ''
'' ថាមកឱ្យលឿនមក '' ពេលឮណាមជូនបបួលហេីយហាយ៉ុនក៏ដេីរទៅអង្គុយជិតណាមជូនទេីបកំលោះសង្ហារទាញបាយមកដួសដាក់ចានរបស់ខ្លួននិងហាយ៉ុនព្រោះគេមកពីឆ្ងាយដែលគេឃ្លានខ្លាំងណាស់ហេីយក៏មានបំណងធ្វេីបាបអ្នកខ្លះដែលមកពីធ្វេីការយឺតឱ្យក្នួយស្រីអង្គុយចាំបាយ ។
'' ញុំាទៅ '' ណាមជូននិយាយ
'' ចាស '' ហាយ៉ុនឆ្លេីយទាំងងក់ក្បាលហេីយក៏ដួសម្ហូបមកញុំាជាមួយបាយព្រោះណាមួយនាងក៏ឃ្លានដែលទេីបពូក្មួយដែលបែកពីគ្នានេះញុំាផងសំណេះសំណាលផងរួមទាំងមានភាពសេីចសប្បាយក្អះក្អាយថែមមួយកំរិតទៀត ។ មួយសន្ទុះក្រោយមកជុងហ្គុកក៏មកដល់ផ្ទះ ថ្ងៃនេះគេរវល់ហេីយក៏មានបំណងនៅកន្លែងធ្វេីការឱ្យបានយូរព្រោះមិនចង់មកផ្ទះតែចុងក្រោយគេនៅតែមលដល់ដដែលប្រហែលនាងច្រម៉ក់នោះចាំបាយគេទេដឹងព្រោះម៉ោងដបយប់ជាងទៅហេីយ ។ ពេលចូលមកខាងក្នុងក៏ផ្ទុយពីការគិត ស្រឡះព្រោះឃេីញ មានមនុស្សម្នាក់ទៀតមេីល ទៅដូចជាស្រដៀងៗ..
'' ចាំមេីលខ្ញុំយកឈ្នះពូឱ្យបាន '' សម្លេងរបស់ហាយ៉ុននិយាយឡេីងនៅពេលដែលអង្គុយទល់មុខណាមជូនព្រោះពួកគេកំពុងតែលេងអុកជាមួយគ្នាមេីលទៅទំនងសប្បាយដល់ហេីយ ។
'' មិនអាចទេ '' ណាមជូនក៏តបវិញ
ជុងហ្គុកក៏ឈមេីលសកម្មភាពរបស់ពួកគេមួយសន្ទុះព្រោះប្រហែលមិនដឹងថាមានវត្តមានរបស់គេនោះឡេីយព្រោះមេីលទៅដូចជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងអុកមួយនោះដល់ហេីយ ។
'' អ៎ាយ ឈ្នះហេីយៗ '' ហាយ៉ុនក៏ស្រែកចាចទាំងសប្បាយចិត្តព្រោះនាងលេងជិតដបក្តាទៅហេីយ ទេីបតែឈ្នះបានម្តងហាយ៉ុនក៏លោតកញ្ជ្រោលហក់រាំដូចសប្បាយចិត្តណាស់ណាអញ្ចឹង..
'' ដូចសប្បាយដល់ហេីយ '' ពេលកំពុងសប្បាយក៏មានសម្លេងគ្រលពីក្រោយធ្វេីឱ្យហាយ៉ុនបញ្ឈប់សកម្មភាពមួយភ្លេតរបស់នាងហេីយក៏ងាកតិចៗសម្លឹងមេីលម្ចាស់សម្លេង..
'' លោកពូ..!! ''
'' មកហេីយឬស្មានតែដេកនៅកន្លែងធ្វេីការបាត់ហេីយ '' ណាមជូននិយាយឌឺ
'' មកតាំងពីស្មាលណា? '' ជុងហ្គុកសួរ
'' ពេលណាមិនសំខាន់ សំខាន់អស់បាយសុីហេីយរកអីបរិភោគខ្លួនឯងទៅ ''

នឹងហេីយលទ្ធផលមកយឺត 😂

លោកពូជាទីស្រឡាញ់Where stories live. Discover now