ភាគ ១៥

404 52 5
                                    

'' ដោយសារពូជូនថាឃ្លានហេីយម្ហូបមិនគ្រាន់ទេីបអស់បេីពូឃ្លានចាំខ្ញុំចៀនពងទាឱ្យណា '' ហាយ៉ុននិយាយតិចៗខ្សឹបៗព្រោះជាកំហុសរបស់នាងដែលមិនទុកអាហារសម្រាប់លោកពូពេលត្រឡប់មកពីធ្វេីការវិញព្រោះអាឡែងតែសប្បាយនិយាយចុះឡេីងជាមួយពូជូនអាហារអស់រលីង ពេលនេះមានតែចៀនពងទារប៉ុណ្ណោះព្រោះជាម្ហូបប្រចាំត្រកូលរបស់នាងនោះអី ចេះតែមួយនឹងទេបេីឱ្យធ្វេីអាផ្សេងធានាចង្រ្កានបាយប្រែក្លាយជាភ្នំភ្លេីងមិនខាន ។
'' មិនបាច់ទេ!!ឯងឆាប់ទៅបន្ទប់គេងទៅ '' ជុងហ្គុក និយាយដោយមុខស្មេីរដូចទឹកគ្មានជាតិជៅដូចសម្លគ្មានគ្រឿងអំបិលស្ករមិនខុស ។
'' ប្រញាប់ដេញក្មួយទៅណាយេីងលេងជាមួយនាងមិនទាន់បាត់នឹកផង '' ណាមជូនចេញមុខតវ៉ាភ្លាមព្រោះខានជួបក្មួយស្រីក្រៅខោនេះយូរណាស់ដែលហេីយពេលបានជួបម្តងៗមិនទាន់សប្បាយអស់ដៃផង
'' នាងត្រូវងេីបរៀន បេីចង់លេងណាស់ខ្ញុំកំដរក៏បាន '' ជុងហ្គុកតប
'' មុខនឹងឱ្យញញឹមបន្តិចទៅ យេីងរអាណាស់ '' ណាមជូនស្តីឱ្យទាំងមិនទុកមុខមិនដឹងជាស្អីនោះទេពាក់មុខយក្សតាំងពីមកដំបូងមកដល់ឥឡូវគ្មានអំណោយទានសោះ ។
'' ខ្ជិល ''
'' អាឈ្លេីយ '' ណាមជូនអត់មិនបាននឹងជេ
'' ឯងនៅឈដល់ណាមិចមិនទៅបន្ទប់ '' ជុងហ្គុកឆ្លៀតស្តីឱ្យក្មួយស្រីធ្វេីឱ្យនាងទម្លាក់មុខចុះហេីយក៏ស្តាប់តាមពូជីដូនមួយសាច់ឆ្ងាយហេីយក៏ឡេីងទៅខាងលេីបាត់ ។
'' មិចក៏ស្តីឱ្យសំណព្វចិត្តយេីងបែបនេះ? ''
'' អ្នកណាសំណព្វចិត្តបង? ''
'' ហាយ៉ុនក្មួយយេីងនឹងហេីយ រាល់ថ្ងៃស្តីឱ្យនាងបែបនេះមែនទេ ជាពូគេរបៀបណាសង្ស័យមកដល់ផ្ទះពាក់មុខយក្សដូចគេចង់បាញ់បែបនេះរាល់ថ្ងៃហេីយសង្ស័យមិនយូរប៉ុន្មានហាយ៉ុនរបស់យេីងកេីតអាជំងឺឌីផ្រេសិនមិនខាន '' ណាមជូនរៀបរាប់យ៉ាងវែងអន្លាយដូចខ្សែទឹកព្រោះអីសែនខ្នាញអាប្អូនប្រុសក្រៅខោរបស់គេមួយនេះខ្លាំងណាស់ ចេះមកស្តីឱ្យសំណព្វចិត្តគេទៅកេីយប្រហែលនាងខូចចិត្តស្លាប់ហេីយគួរឱ្យអាណិតណាស់ ។
'' និយាយចប់ឬនៅ? ល្មមទៅដេកដែលហេីយក្រែង បងទេីបតែមកពីបរទេសមិនអញ្ចឹងប្រហែលហត់ហេីយចាំខ្ញុំឱ្យអ្នកធ្វេីការក្នុងផ្ទះរៀបចំឱ្យ ''
'' អាប្អូនចង្រៃហឹស! យេីងទៅក៏បាន '' ណាមជូននិយាយហេីយក៏កាន់វ៉ាលីឡេីងទៅខាងលេីដោយ មានអ្នកបម្រេីជាអ្នកជួយកាន់អីវ៉ានព្រោះមិនមែនតែមួយវ៉ាលីឯណាគឺសរុបបីប្រហែលមកកូរ៉េលេីកនេះខ្នាត់ធំហេីយមេីលទៅ ។
ព្រឹកថ្ងៃថ្មី |រឿងអេតមីនព្រឹករហូតត្រូវអត់?🤣|
ហាយ៉ុនក៏ងេីបទៅរៀនតាមធម្មតាទម្លាប់គឺដដែលមុននឹងទៅរៀនតែងតែទទួលទានអាហារពេលព្រឹកជាមុនសិន ។ ពេលរៀបចំកាតាបរួចជាស្រេចទេីបហាយ៉ុនរត់ត្រេពីកាំជណ្តេីរដេីម្បីមកញុំាអាហារពេលព្រឹក ។
« Good Morning ក្មួយសំណព្វចិត្តរបស់ពូថ្ងៃនេះពូជាអ្នកធ្វេីម្ហូប តេីទំនងទេ '' ណាមជូនខំងេីបតាំងពីព្រឹកដេីម្បីធ្វេីម្ហូបព្រោះគេគឺជាចុងភៅនោះអី គេជាចុងភៅដ៏ចំណានម្នាក់ហេីយក៏ជាអ្នកជំនួញរកសុី ឆ្លៀតពេលទំនេរគេចូលចិត្តធ្វេីម្ហូបហេីយម្ហូបដែលគេធ្វេីសុទ្ធតែជាម្ហូបកំពូលជាពិសេសគឺរស់ជាតិគឺជាប់ចិត្តដិតអារម្មណ៍ខ្លាំងណាស់ ។
'' វ៉ាវ!!!!ទំនងដល់ហេីយពូជូន '' ហាយ៉ុនបេីកភ្នែកប៉ុនពងមាន់ឯទឹកមាត់ហូរស្ទេីរតែត្របាក់អាហារនៅលេីតុនោះអស់ទៅហេីយព្រោះម្ហូបសុទ្ធតែទំនងៗហេីយនាងក៏ដឹងម្ហូបដែលណាមជូនធ្វេីទាំងអស់ប្រាកដជាឆ្ងាញមិនខាន ។
'' នេះជាស្ទេកសាច់គោអូស្ត្រាលីធានារស់ជាតិមិនប្រៃខ្លាំងហេីយក៏មិនផ្អែមខ្លាំង រស់ជាតិមានភាពសមល្មមញុំាច្រេីនមិនឡេីងគីឡូលឿនព្រោះពូដាក់ប្រេអូលីវសម្រាប់ថែរក្សាសុខភាព '' ណាមជូនរៀបរាប់
'' ទំនងណាស់ៗ ភ្លក់សិនហិហិ '' ហាយ៉ុនដេីរទៅតុអាហារហេីយក៏កាត់ស្ទេកមួយដុំដាក់ចូលមាត់ ធ្វេីឱ្យនាងបេីកភ្នែកធំៗព្រោះពិតជាឆ្ងាញ់ខ្លាំងណាស់នាងខានញុំាយូរហេីយនាងឃ្លានម្ហូបស្នាដៃពូជូនយូរហេីយតែគ្មានឱកាសសោះពេលនេះបានភ្លក់ម្តងទៀតពិតជាម្ហូបលំដាប់មែន ។
'' យ៉ាងមិចឆ្ងាញ់ទេ '' ណាមជូនសួរ
'' ឆ្ងាញ់ៗ ឆ្ងាញ់អស់ស្ទះ '' ហាយ៉ុនសរសេីរបណ្តេីរញុំបណ្តេីរ
'' អ្នកណាបង្រៀនឱ្យឯងទទួលទានអាហារមុនមនុស្សចាស់បែបនេះ '' កំពុងតែឆ្ងាញ់មាត់ផងសម្លេងពិឃាតលាន់ឮចេញពីកាំជណ្តេីរខាថក្រោយខ្នងនាងក៏បន្លឺឡេីងហេីយក៏គ្មានអ្នកណាក្រៅពីលោកពូកំពូលតឹងរឹងគ្មានពីរលេីលោករបស់នាងនេះហេីយ ។
'' ខ្ញុំ... '' ហាយ៉ុនក៏រអាក់បន្តិច
'' ប្រកាន់នោះប្រកាន់ម្ហូបយេីងធ្វេីឱ្យក្មួយស្រីយេីងប៉ុណ្ណោះនាងចង់ញុំាបែបណាជារឿងរបស់នាង យេីងធ្វេីគ្មានធ្វេីចំណែកឯងទេ '' ណាមជូននិយាយ
'' ខ្ញុំប្រដៅក្មួយរបស់ខ្ញុំ បងគ្មានសិទ្ធលូកមាត់ ''
'' ចុម!! សម្តីលូយម៉េស ''
'' មកភ្លាមក៏កាន់ជេីងនាងគ្រប់ទម្រង់បណ្តោយឱ្យនាងខូចអស់ហេីយ ''
'' កាន់ជេីងដេីរមិនរួចទេ '' ណាមជូនឌឺវិញដោយអត់មិនបានមិនដឹងជាហាយ៉ុនជំពាក់កម្មស្អីជាមួយវាទេបានជាវាដូចជាចាប់កំហុសក្មួយឯងរហូត ។

ហាយ៉ុនតែប៉ុណ្ណេះណាមជូនកាន់ជេីងលុះក្ស័យ😂
បេីគាំទ្រស្រលាញ់រឿងអេតមីនជួយ Vote ហេីយបញ្ចេញមតិម្នាក់មួយផងដេីម្បីជាកម្លាំងចិត្តសរសេរបន្តហេីយក៏សូមទោសដែលមិនបានតប Comment អ្នកទាំងអស់គ្នាព្រោះអេតមីនតបមិនបាន​ Sad ណាស់😭

លោកពូជាទីស្រឡាញ់Where stories live. Discover now