ភាគ​ ១៧

396 32 7
                                    

ម៉ោងឈានចូលដប់មួយទៅហេីយស្រមោលពីអ្នកពូក្មួយនៅតែមិនទាន់ឃេីញធ្វេីឱ្យកំលោះជាពូអង្គុយនៅសាឡុងមិនស្រណុកស្រួលទាល់តែសោះ​ មិនយល់ថាពួកគេកំពុងតែគិតអីម៉ោងដប់មួយទៅហេីយ នៅមិនទាន់ឈានជេីងមកផ្ទះទៀត​...នឹកគិតមិនទាន់បានប៉ុន្មានផងសម្លេងឡានក៏បន្លឺឡេីងបញ្ជាក់ថាពួកគេត្រឡប់មកវិញហេីយឯជុងហ្គុកមុខមាំដូចជាសត្វសីហៈ​មុខក្រហមដូចខឹងណាស់អញ្ចឹងមិននឹកគិតថា នាងមិនស្តាប់ការប្រៀនប្រដៅរបស់គេដេីរលេងយប់ព្រលប់ដោយគ្មានការអនុញ្ញាតិពីគេសូម្បីបន្តិច​ ។
'' មេីលទៅដូចជាសប្បាយដល់ហេីយ '' គ្រាន់តែវត្តមានរបស់ណាមជូននិងហាយ៉ុនមកដល់ផ្ទះភ្លាមសម្លេងលាន់ដូចរន្ទះបន្លឺឡេីងធ្វេីឱ្យពូក្មួយដែលទេីបមកពីដេីរលេងពោពេញដោយស្នាមញញឹមអម្បាញ់ មិញរលត់បាត់ដូចអណ្តាតភ្លេីងដែលទេីបនឹងពន្លត់..
'' លោកពូមិនទាន់គេងទេឬ? '' ហាយ៉ុនសួរនាំជុងហ្គុកតិចៗដោយដូចជាភ័យខ្លាចនូវទឹកមុខដ៏កំណាចរបស់លោកពូនាងពេលនេះប្រហែលគាត់ខឹងនាងណាស់ហេីយព្រោះមុននឹងចេញទៅនាងបានស្រមៃអនាគតទុកមុនបាត់ទៅហេីយ ។
'' ដេកបានយ៉ាងមិចនៅពេលឯងដេីរលេងយប់ព្រលប់ជាមួយមនុស្សប្រុសបែបនេះបេីប៉ាឯងដឹងនោះតេីគាត់បន្ទោសយេីងយ៉ាងមិចទៅ '' ជុងហ្គុក
'' នែ៎កុំប្រាប់ថាឯងមិនទុកចិត្តយេីងណានាងទៅជាមួយយេីងតេីហេតុអីចាំបាច់តឹងរឹងយ៉ាងនេះ '' ណាមជូនគិតទាំងហួសចិត្តមិនយល់ថាអ្នកកំលោះចំពោះមុខគិតអីគេយល់ថានាងជាក្មួយរបស់គេ
គេប្រាកដជាបារម្ភ តែនេះក៏ដូចជាគ្នាគេស្រលាញ់ដូចក្មួយមិនបានគិតដល់អាប្រភេទរឿង
ស្មោកគ្រោកដូចដែលប្រុសដទៃគិតឡេីយគេហួសចិត្តដែលជុងហ្គុកនិយាយមកដូចមិនដែលស្គាល់គេអញ្ចឹង ។
'' ខ្ញុំមិនបានមិនទុកចិត្តបងតែខ្ញុំមិនចង់ឱ្យនាងក្លាយជាមនុស្សស្រីដេីរលេងយប់បែបនេះបេីបងទម្លាប់នាងទៅមិនខូចមនុស្សអស់ទៅហេីយទេ? ''
'' មិចក៏ឯងនិយាយបែបនេះ?នេះមិនមែនជារឿងខុសឡេីយជិវិតជាយុវវ័យវាបែបនេះហេីយ នាងធំហេីយកុំបិទសិទ្ធនាងពេកអី '' ណាមជូន
'' មិនបាន! ប៉ារបស់នាងផ្តាំឱ្យខ្ញុំមេីលថែនាងបេីនាងមានរឿងអីបងគិតថាប៉ានាងនឹងលេីកលែងឱ្យខ្ញុំទេ ''
ជុងហ្គុកនិយាយឡេីងប្រៀបដូចជារឿងនេះជាបញ្ហាធំប៉ុនភ្នំអញ្ចឹងគ្រាន់តែរឿងតូចតាចមួយប៉ុណ្ណឹងតេីចាំបាច់អីដែលបង្ករនិយាយឡេីងឱ្យក្លាយជារឿងធំបែបនេះទៅ?
'' កាន់តែធំហេីយ នែ៎ៗ!! '' ណាមជូនគ្រហឹមតិចៗនៅពេលដែលជុងហ្គុកអូសបន្លាយសាច់រឿងដែលតូចមួយឱ្យកាន់តែធំ ហេតុអីគ្រាន់តែនាំក្មួយដេីរផ្សាមេីលកុនជារឿងខុសនោះទោះគេមានឈ្មោះជាពូមិនជាប់សាច់ឈាមគ្នាតែក្តីស្រលាញ់និងការព្រួយបារម្ភមិនខុសគ្នាបន្តិចឡេីយ ។
'' ឯងសប្បាយចិត្តទេដែលឃេីញយេីងទាស់សម្តីគ្នាបែបនេះ? '' ជុងហ្គុកនិយាយឡេីងភ្លែតទៅហាយ៉ុនទេីបរាងស្តេីងបានត្រឹមតែឱនមុខចុះតិចៗមិនដឹងគួរតបយ៉ាងណា នេះមកពីនាងទាំងអស់បេីនាងនៅផ្ទះមិនទៅណាម្ល៉េះហេីយក៏គ្មានរឿងប្រកែកបែបនេះកេីតឡេីងដែរ..
'' មិចក៏ទៅស្តីឱ្យនាង នាងមិនខុសទេ '' ណាមជូនប្រញាប់ចេញមកការពារ
'' បងដូចជាការពារនាងដល់ហេីយ នេះកុំប្រាប់ណាថាបងមានអារម្មណ៍ល្អលេីក្មួយខ្ញុំ '' ជុងហ្គុក
'' អាហ្គុកឯងគួរតែទៅពេទ្យលាងខួរម្តងទៅ កាន់តែឆ្គួតហេីយយេីងស្រលាញ់ហាយ៉ុនព្រោះយេីងស្រលាញ់ដូចកូនដូចក្មួយគ្មានគំនិតស្មោកគ្រោកដូចឯងគិតទេ '' ណាមជូននិយាយទាំងតឹងសសៃកខឹង
វាកាន់តែឆ្គួតមែនទែនហេីយ..
'' ខ្ញុំសុំទោសហ្ហឹកៗជាកំហុសខ្ញុំ ខ្ញុំខុសហេីយលោកពូ '' ពេលឃេីញលោកពូទាំងពីរឈ្លោះប្រកែកគ្នាដោយសារតែនាងទេីបហាយ៉ុននិយាយឡេីងទាំងទឹកភ្នែក នាងមិនយល់ថាហេតុអីត្រូវយំតែនាងមិនចង់ឱ្យលោកពូទាំងពីររបស់នាងប្រែជាឈ្លោះដោយសារតែនាងឡេីយ ។
'' ដឹងខ្លួនហេីយឬ? '' ជុងហ្គុកសួរឌឺ
'' ចាស! ហាយ៉ុនឈប់ហេីយ ហ្ហឹកៗ ''
'' មិនមែនកំហុសក្មួយទេ! '' ណាមជូននិយាយដោយទឹកមុខញញឹមតិចៗព្រោះឃេីញនាងស្រក់ទឹកភ្នែកបែបនេះគេមិនស្រណុកចិត្តឡេីយ​
'' ឆាប់ទៅបន្ទប់ឯងទៅ '' ជុងហ្គុកនិយាយឡេីង
'' ចាស! '' ឆ្លេីយបានតែបន្តិចរាងស្តេីងក៏ឡេីងទៅខាងលេីភ្លាម ។ ណាមជូនតាមមេីលផែនខ្នងតូចច្រឡឹងរបស់ក្មួយទាំងមិនសប្បាយចិត្ត ។
'' ខ្ញុំរកមេីលខុនដូរល្អមួយសម្រាប់បងរួចហេីយស្អែកអាចរេីឥវ៉ានទៅនៅបានហេីយ ''

ណាមជូន Be like :​ជុយដេញ​ ?🤣

លោកពូជាទីស្រឡាញ់Where stories live. Discover now