ភាគ ២១

467 28 15
                                    

បបូរមាត់ផ្កាឈូកភ្នែកធំល្មមជាមួយនឹងទឹកមុខរាបស្មេីបន្តែបង្កប់នូវជាមួយកែវភ្នែកដែលបង្ហាញឱ្យឃេីញពីក្តីបារម្ភដោយដៃកាន់សំឡីជាមួយទឹកអាល់កុលជូតមុខរបួសនិងយកបង់រំនៅជុំវិញដៃដែលហូរឈាមដែលបង្ករឡេីងដោយការមុតអំបែងកែវ ។ ហាយ៉ុនកាន់តែមេីលមុខសង្ហាររបស់លោកពូកំលោះកាន់តែមានអារម្មណ៍នាងកាន់តែភ្លឹកជាមួយសម្រស់ក្មេងជាងអាយុរបស់គាត់ ។ បេះដូងកាន់តែលោតខុសចង្វាក់នៅពេលកាន់តែសម្លឹង ។
«យ៉ាងមិច?មានអារម្មណ៍ធូរជាងមុនឬនៅ?» ជុងហ្គុកសួរដូចជានាងត្រូវរបួសធ្ងន់ណាស់ណាអញ្ចឹងតែវាជារឿងធម្មតាប៉ុណ្ណោះសម្រាប់គេព្រោះជាមនុស្សស្រលាញ់សុខភាពបំផុតរឿងមុតដៃប៉ុណ្ណេះគេគិតវែងឆ្ងាយណាស់ខ្លាចថាមេរោគចូលទៅដល់រាងកាយបង្ករជាជំងឺពេលនោះនឹងពិបាកព្យាបាលទៀត ។ ប៉ុន្តែអ្នកដែលត្រូវសួរបែរជាភ្លឹកមិនបានឆ្លេីយនឹងសំណួរទៅវិញព្រោះភ្លឹកសម្លឹងមុខពូរបស់នាងនោះអី ។
«ហាយ៉ុន?»
«...» មិនឮ
«ក្មេងចម្គួត!» ហៅមិនឮជុងហ្គុកក៏យកម្រាមដៃផ្ទៀត់ថ្ងាស់នាងទេីបព្រលឹងប្រលះនាងហោះមកចូលរាងកាយវិញ
«លោកពូឈឺ!» ហាយ៉ុនក៏លេីកដៃអង្អែលថ្ងាស់ខ្លួនព្រោះឈឺ
«យ៉ាងមិចរោគចូលដល់ខ្លួនហេីយឬធ្វេីឱ្យឯងកេីតជំងឺភ្លឹកបែបនេះ»
ជុងហ្គុកចម្អននាងតែមុខរបស់ក្មេងតូចបែរជាប្រែជាក្រហមទៅវិញ
«ខ្ញុំ...» មុខក្រហមងាំងនិយាយអីមិនចង់ចេញ
«បានហេីយទៅបន្ទប់ឯងវិញទៅ ពូរុំឱ្យហេីយថ្ងៃក្រោយឱ្យចេះប្រយត្ន័ផង»
«ចាស!» ហាយ៉ុនញញឹមបន្តិចហេីយប៉ុន្តែមិនទាន់ទាំងចេញក្រៅផងក៏ភ្លែតបកក្រោយទៅឱបលោកពូរបស់នាង!
«អគុណពូហ្គុកមេីលថែហាយ៉ុន» ហាយ៉ុនឱបជុងហ្គុកប្រៀបដូចជាក្តីស្រលាញ់ក្មួយចំពោះពូសម្រាប់ការគិតរបស់ជុងហ្គុកទេីបឈឱ្យក្មួយឱបនឹងអង្អែលខ្នងនាងតិចៗវិញ តែចំពោះហាយ៉ុនក្តីស្រលាញ់ប្លែកលេចក្នុងបេះដូងរបស់នាងសម្រាប់ជុងហ្គុកតាំងពីថ្ងៃថេីបលោកពូដោយចៃដន្យម្ល៉េះ ។ អារម្មណ៍នាងចំពោះគេវាប្លែកឡេីងរហូតប្រហែលនាងត្រូវទទួលស្គាល់ហេីយថាបានស្រលាញ់លោកពូរបស់នាងពិតមែន ។
«ខ្ញុំស្រលាញ់លោកពូ! »
«ពូក៏ដូចគ្នា ពូស្រលាញ់ឯងព្រោះឯងជាក្មួយតែម្នាក់ដែលពូមានក្មេងឆ្លាត» ហាយ៉ុនបានត្រឹមតែញញឹមទទួលយកប៉ុណ្ណោះទោះដឹងថាក្តីស្រលាញ់ដែលលោកពូមានសម្រាប់នាងគឺក្តីស្រលាញ់ពូក្មួយ ។
បន្ទាប់ពីនោះហាយ៉ុនក៏ដេីរទៅបន្ទប់វិញជាមួយអារម្មណ៍ដែលរសាប់រសល់មិនដឹងថាហេតុអីបានជាក្តីស្រលាញ់ឆ្គួតលីលាទាំងអស់នេះកេីតឡេីងនៅក្នុងខួរក្បាលរបស់នាងទៅវិញ ។ អាយុនាងគឺតិចជាគាត់ឆ្ងាយណាស់ហេីយនាងទេីបតែថ្នាក់ទី១២បញ្ចប់ចូលឆ្នាំទីមួយឆាប់ៗនេះប៉ុណ្ណោះតែគាត់ជាមនុស្សមានវ័យ៣៥ទៅហេីយបេីគិតទៅគឺបងនាងរហូតដល់១៧ឆ្នាំឯណ្ណោះ!
«ហាយ៉ុនឯងគិតអីឆាប់បញ្ឈប់គំនិតនេះភ្លាមទៅ» នាងនិយាយដាស់តឿនខ្លួនឯង
មួយខែក្រោយមក...
អ្វីៗគឺគ្មានការប្រែប្រួលច្រេីននោះទេប៉ុន្តែហាយ៉ុនបានបញ្ចប់ថ្នាក់សិក្សាវិទ្យាល័យដែលត្រៀមនឹងចូលវ័យថ្មីគឺជិវិតជានិស្សិតឆ្នាំដំបូង ។ សកម្មភាពមនុស្សអ៊ូអរដែលក្មេងវ័យជំទង់ជាច្រេីនបង្ហាញស្នាមញញឹមនៅខាងមុខកាម៉េរាជាមួយគ្រួសាររបស់គេ ។ ហាយ៉ុននៅកណ្តោចកណ្តែងឈរង់ចាំគ្មានអ្នកមកអបអរការសិក្សារបស់នាង ។
«ហាយ៉ុនទៅថតរូបជាមួយគ្នាមក» រ៉ូស្សីមិត្តសម្លាញ់បបួលនាងថតរូបជុំគ្នាព្រោះជាថ្ងៃចុងក្រោយនូវថ្ងៃបញ្ចប់ជិវិតវិទ្យាល័យ ចំណែកឯពួកនាងទាំងបួនគឺម្នាក់ៗជាប់ទាំងអស់ ។
«ម៉េចក៏មុខមិនរីកបែបនេះ?» ហៃរ៉ាសួរ
«ឱ្យមុខរីកយ៉ាងមិចបេី... »លីហ្សានិយាយតែមិនទាន់បញ្ចប់ប្រយោគផងក៏ត្រូវរ៉ូស្សីកាត់
«បានហេីយៗថតរូបថ្ងៃចុងក្រោយរបស់ពួកយេីងវិញ» ពួកនាងទាំងបួនក៏នាំគ្នាថតរូបជុំគ្នាក្រោមអនុស្សាវរីយ៍ជាមិត្តល្អកន្លងមក! ទាំងបីនាក់នាំគ្នាបន្លប់ភាពសោការបស់ហាយ៉ុននាំឱ្យរាងស្តេីងសប្បាយចិត្តតែយ៉ាងហាយ៉ុនក៏ចេះតែសេីចតាមតែក្នុងចិត្តច្រណែនគេគ្រួសារមកអបអរគ្រប់គ្នាអត់តែនាង!
លោកពូមិនបាននិយាយថានឹងមកឬអត់ទេព្រោះគាត់ថារល់បេីទំនេរចាំឆ្លៀតតែមនុស្សដូចគាត់នេះចេះទំនេរតាំងពីពេលណាមួយថ្ងៃៗស៊ូស្លាប់រស់នៅធ្វេីការងារថ្ងៃសំខាន់នាងបែរជាឆ្លៀតមិនបានមិនដឹងថាលុយដែលរកបាននឹងចាយដល់ជិវិតចុងក្រោយឬអត់ទេ!
«អាក្រក់ចិត្តគ្មានមេត្តា»ហាយ៉ុនលួចអន់ចិត្តស្រក់ទឹកភ្នែកតិចតួចមិនទាន់និយាយចប់ផងក៏ត្រូវងាកក្រោយហេីយក៏ប្រទះភ្នែកនឹងបាច់ផ្កាចម្រុះចំពោះមុខគឺវត្តមានរបស់លោកពូរបស់នាងនោះអីហេីយក៏ថែមពូជូនរបស់នាងម្នាក់ដែល លោកពូសង្ហាររបស់នាងទាំងពីរក៏កាន់បាច់ផ្កាម្នាក់មួយចំពោះមុខនាង ។
«លោកពូ ពូជូន?»
«ក្មួយពូចាំយូរហេីយមែនទេ?» ណាមជូនឃេីញក្មួយស្រីស្រលាញ់ដូចសាច់ឯងក៏ចំអន់លេង
«ហ្ហឹកៗ»គ្មានអីក្រៅពីយំទេហាយ៉ុនក៏ទ្រហោរយំភ្លាមព្រោះនាងស្មានថាគ្មានអ្នកមកអប់អរនាងហេីយតេី តែលោកពូសំណព្វចិត្តទាំងពីររបស់នាងក៏បង្ហាញខ្លួន! ណាមជូនឃេីញបែបនេះក៏រកនឹងទាញក្មួយមកឱបជាការលួងលោមតែត្រូវជុងហ្គុកទាញចេញពីគេហេីយក៏ឱបជំនួសវិញ ។

(សួរថា You គិតអីលេីគេអត់?😐)
អេតមីននឹងព្យាយាមផុសឱ្យចប់ សុំទោសដែលមិនដែលផុសព្រោះគិតថាចាក់ចេញពីវិស័យនេះហេីយព្រោះគេមិនសូវឱ្យតម្លៃ តែចុងក្រោយមិនដាច់ចិត្តពីអ្នកអានជាទីស្រលាញ់❤️

លោកពូជាទីស្រឡាញ់Where stories live. Discover now