ភាគ ២២

230 12 1
                                    

វត្តមានរបស់លោកពូទាំងពីរធ្វេីឱ្យកម្មវិធីទទួលសញ្ញាបត្ររបស់នាងកាន់តែមានន័យ ។ ជាពិសេសលោកពូជាទីស្រលាញ់របស់នាង ។ ជុងហ្គុកនិងណាមជូនក៏ផ្តិតយករូបថតយ៉ាងស្រស់ស្អាតជាមួយនិងក្មួយសំណព្វចិត្តរបស់ពួកគេដោយម្នាក់ៗញញឹមបិទមាត់មិនជិតឡេីយ ។ ហាយ៉ុនវិញដំបូងមុខឡេីងជូរដល់បានលោកពូៗមកក៏សេីចសប្បាយធ្វេីឱ្យមិត្តរបស់នាងម្នាក់ៗក៏ឈមេីលហេីយញញឹមតាម..
បន្ទាប់កម្មវិធីរួចរាល់អស់ហេីយពូក្មួយទាំងបីក៏នាំគ្នាទៅញុំាអីជាមួយគ្នាដោយទុកជាការអប់អររបស់ហាយ៉ុនបញ្ចប់ថ្នាក់ទី១២ ។ ប្លែកខ្លាំងណាស់ព្រោះជាលេីកទីមួយបំផុតដែលជុងហ្គុកយល់ព្រមចេញទៅក្រៅជាមួយពួកគេ ដំបូងណាមជូននិងហាយ៉ុនក៏ភ្ញាក់ដែលព្រោះមនុស្សជុងហ្គុកមិនដែលទៅខាងក្រៅសូម្បីម្តងក្នុងជិវិតរបស់គេស្គាល់តែផ្ទះនិងការងារប៉ុណ្ណោះ ។
«ក្មួយចង់ញុំាអី?» ណាមជូនក៏ទាញមីនុយមកមេីលហេីយសួរហាយ៉ុនឯហាយ៉ុនក៏ញញឹមយ៉ាងស្រស់សប្បាយចិត្តនាងចូលចិត្តញុំាខ្លាំងណាស់ជាពិសេសអ្វីដែលកាន់តែធ្វេីឱ្យនាងសប្បាយចិត្តលេីសនោះគឺលោកពូរបស់នាងមកជាមួយជាលេីកទីមួយដែលនាងសប្បាយចិត្តបំផុត
«ហាយ៉ុនចង់ញុំាសាច់អាំង ស៊ុប គីមប៉ាប ហេីយចង់ញុំា..»
និយាយមិនទាន់ចង់ផងក៏ត្រូវជុងហ្គុកកាត់ភ្លាម
«មិចមិនញុំាបន្លែខ្លះកម្មងតែម្ហូបបែបនឹងវាមិនល្អសម្រាប់សុខភាពឯងទេ!» ជុងហ្គុកងាកមកថាឱ្យ...
«ថ្ងៃនេះជាថ្ងៃក្មួយរបស់យេីងអាហ្គុកវាយ៉ាងមិចឯង? ហាយ៉ុនក្មួយកុំខ្វល់ញុំាអីញុំាទៅពូអ្នកចេញទាំងអស់»
«មែនឬលោកពូ ស្រលាញ់លោកពូខ្លាំងៗ» ហាយ៉ុនសប្បាយចិត្តស្រែកឡេីងហេីយលោទៅឱបណាមជូនតែក៏ត្រូវជុងហ្គុកចាប់ទាញមកវិញ ។
«សប្បាយធម្មតាទៅចាំបាច់ឱប?» ជុងហ្គុកធ្វេីមុខកាច
«ហិហិ ខ្ញុំសប្បាយចិត្តពេក» ហាយ៉ុនក៏ងាកមកមេីលជុងហ្គុកតិចៗដោយសារនាងសប្បាយចិត្តពេក ពូជូនយល់ចិត្តយល់ថ្លេីមនាងណាស់ខុសពីពូនាងឆ្ងាយណាស់តឹងរឹងជាងប៉ានាងទៀតតែនាងក៏នៅតែសប្បាយចិត្តដែលបាននៅក្បែគាត់ ។ ហាយ៉ុនកម្មងអាហារជាច្រេីនមកដល់ឡេីងពេញតុនាងឃេីញរបស់ញុំាដូចជាឃេីញកំណប់ ឯអ្វីដែលជុងហ្គុកកម្មងគឺសាឡាត់ ។ ណាមជូននិងហាយ៉ុននាំគ្នាញុំាអាហារឆ្ងាញ់ៗលេីតុជាច្រេីនជាមួយនិងស្នាមញញឹមខុសអីតែជុងហ្គុកដូចធម្មតាអាចនិយាយបានថាទោះគេសប្បាយចិត្តក៏មុខនៅតែប៉ុណ្ណឹង ។
«នេះញុំាអានេះខ្លះទៅ!» ជុងហ្គុកដួសបន្លែមួយចំណែកទៅចានរបស់ហាយ៉ុន មិនមែននាងមិនចេះញុំាបន្លែទេតែថ្ងៃនេះនាងចង់ញុំាអ្វីដែលមិនមែនជាបន្លែប៉ុណ្ណោះ ។
«ចា!» នាងទទួលនូវទឹកចិត្តរបស់លោកពូ
«បន្លែមានជីវជាតិច្រេីនជួយទៅដល់សុខភាព» ជុងហ្គុកនិយាយធ្វេីដូចជានាងមិនដឹងថាបន្លែនឹងមានគុណប្រយោជន៍អ្វីខ្លះអញ្ចឹង ។
«ចាៗ លោកពូ» ហាយ៉ុន
«អានេះ! កោតចេះហាយ៉ុននៅជាមួយវាចុះ!» ណាមជូនបានត្រឹមតែក្រវីក្បាលព្រោះគេដឹងច្បាស់ណាស់ថាជុងហ្គុកជាមនុស្សបែបណានោះ តែក៏សរសេីរតែហាយ៉ុននៅជាមួយគេដោយគ្មានបញ្ហាអីនោះបេីគេជាហាយ៉ុនគេរត់ ចោលជុងហ្គុកតាំងពីមួយអទិត្យដំបូងហេីយ ។
អាហារពេញមួយថ្ងៃក៏ត្រូវបានបញ្ចប់ មេឃក៏ល្ងាចបាត់ទៅហេីយម្នាក់ៗក៏ត្រូវត្រឡប់ទៅវិញ ។
«បងឡេីងមកឡានខ្ញុំធ្វេីអី?» ជុងហ្គុកសួរភ្លាមខណៈពេលណាមជូនទាញទ្វាឡានរបស់ពីក្រោយ
«ទៅខុនដូនឹងហេីយ!»
«ជិះតាក់សុីទៅ!» មួយម៉ាតយ៉ាងខ្លី
«ចុម មេីលវាធ្វេីក៏ចិត្តដាច់អីយ៉ាងនេះ?»
«លោកពូជូនពូជូនទៅផងទៅ» ហាយ៉ុនជួយនិយាយតែជុងហ្គុកមិនខ្ចីតប
«បងជិះតាក់សុីទៅជឿខ្ញុំ!» និយាយហេីយក៏ទុកឱ្យណាមជូននៅខាងមុខហាងដោយមិនឌុបទៅមែនឯណាមជូនហួសចិត្តឥតឧបមារតែក៏ដឹងចរិកប្អូនណាស់ដែរ ។
«វាកេីតថីវា?» ណាមជូនយកដៃអេសក្បាល
នៅក្នុងឡានជុងហ្គុកបេីកទៅមុខដោយមុខស្មេីរនាងមិនដែលសូវបានជិះឡានជាមួយលោកពូឡេីងអាចនិយាយបានថាកម្រណាស់ព្រោះនាងទៅរៀនពេលខ្លះអ្នកបេីកឡានជូនទៅខ្លះក៏ជិះឡានក្រុងតែមិនងាយមកបានជិះបែបនេះទេ? នាងលួចក្រលេកមេីលមុខង្ហារបេីកឡានដោមិនអាចងាកមុខចេញបាន សង្ហារខ្លាំងណាស់ទឹកមុខរាបស្មេីរសម្លឹងមេីលផ្លូវមិនដឹងឡេីយថានាងលួចមេីលគេ ។ គាត់សង្ហារលេីសពីសង្ហារនៅក្នុងបេះដូងនាង ពីមួយថ្ងៃទៅមួយថ្ងៃបេះដូងចេះតែកេីនឡេីងសម្រាប់
គាត់ ។
«លោកពូហេតុអីអត់យកសង្សារចឹង?» សុខៗមិនដឹងបានភាពក្លាហានមកពីណាទេនាងក៏សួរឡេីងបែបនឹងតែម្តង ឯជុងហ្គុកវិញក៏ភ្ញាក់ដូចគ្នាសុខៗហេតុអីមកសួរគេបែបនេះទៅវិញ?

នឹកអេតមីនទេ បាត់ពីរខែសោះន៎មានអីយូរ😔🤣
ជួយទិញសៀវភៅរឿងរបស់អេតមីន «ចំណងស្នេហ៍ទាសករ» ផងណាបេីស្រលាញ់ចូលចិត្តរឿងអេតមីន អាចទាក់ទងទៅកាន់ផេក @Book and Author បានណា ♡︎

លោកពូជាទីស្រឡាញ់Where stories live. Discover now