ភាគ ១១

454 22 5
                                    

'' លោកពូរោគចិត្ត '' នាងរុញទ្រូងលោកពូតិចៗចេញទាំងមុខក្រហមប៉ែមិននឹកស្មានថាគាត់ចេះមកចម្អក់នាងលេងបែបនេះសោះ។
'' ថាអ្នកណារោគចិត្ត? ''
'' ថាឱ្យខ្មោច!!! ''
'' ឈ្លេីយ! '' ជុងហ្គុករុញថ្ងាស់នាងតិចៗហេីយក៏និយាយឡេីងហ៊ានថាគេខ្មោចហេីយរោគចិត្តទៀតពេលនេះនាងឡេីងចាងហេីយតេី កុំតែជាក្មួយទេកុំអីត្រូវមិនខាន។
'' ឈឺណាពូ '' នាងលេីកដៃអង្អែលថ្ងាស់ដែលត្រូវរុញនោះតិចៗជាមួយទឹកមុខស្អុយប៉ែ
'' ទៅផ្ទះបានឬនៅ? '' ជុងហ្គុកលេីកចញ្ចេីមសួរជាមួយទឹកមុខច្រឡឺម
'' ដេញខ្ញុំមែនឬ? ''
'' មែន! ''
'' អាក្រក់មនុស្សចាស់ធ្វេីបាបក្មេង '' ហាយ៉ុនដៀលហេីយក៏រត់ត្រេទៅភ្លាមព្រោះបេីរត់មិនទាន់ច្បាស់ជាត្រូវមិនខាន ឯជុងហ្គុកវិញពេលឃេីញក្មួយនិយាយថាបែបនេះហេីយក៏ចង់តែចាប់មកស្តីឱ្យវិញតែត្រូវហាយ៉ុនរត់លឿនបានមុន ចាំមេីលកុំឱ្យដល់ផ្ទះណាគេប្រដៅឱ្យរៀងម្តង ។ ឯហាយ៉ុនវិញក៏ទៅឡានវិញ ហេីយអង្គរក្សក៏ជាអ្នកជូនព្រោះជុងហ្គុកខ្លាចនាង ដេីរលេងបង្កររឿងទេីបមានអង្គរក្សនៅយាមនាងម្ភៃបួនម៉ោងបែបនេះ ។
ពេលយប់..
ជុងហ្គុកក៏ត្រឡប់មកពីធ្វេីការវិញព្រោះគេជាមនុស្សម៉តចត់មិនចូលចិត្តដេីរលេងបេីចេញពីធ្វេីការហេីយ កន្លែងដែលគេនឹងមកមុនគេគឺផ្ទះ ។ ពេលមកដល់ផ្ទះម្ហូបក៏បានរៀបចំរួចជាស្រេចទៅហេីយតាមទម្លាប់!!
'' ហាយ៉ុនទៅណាហេីយ? '' ជុងហ្គុកក៏ដេីរទៅហេីយសួរអ្នកបម្រេីព្រោះមិនឃេីញនាងមកទទួលទានអាហារ
'' អ្នកនាងប្រាប់ថាសម្រក់គីឡូមិនញុំាទេ ''
'' សម្រក់គីឡូ? ''
'' ចាស '' ជុងហ្គុកស្តាប់ចប់ហេីយក៏យួរកាបូបធ្វេីការពណ៌ខ្មៅសម្តៅឡេីងទៅបន្ទប់ដេីម្បីជំរះកាយមុនទៅទទួលទានអាហារ ។ ពេលរួចកិច្ចការរួចរាល់ហេីយនាយក៏ហួសដេីរទៅបន្ទប់ក្មួយស្រីដេីម្បី ទៅមេីលព្រោះមិនចុះញុំាបាយមូលហេតុខ្លាចធាត់។ ពេលទៅដល់បន្ទប់ក៏ឮសម្លេងចម្រៀងហេីយទ្វាក៏មិនបានចាក់កន្លិះទេីបទាញដោយមិនគោះទ្វា!!!!
'' អ៎ាយខ្មោច!! '' កំពុងតែហាត់ប្រាណស្រាប់តែទ្វាបេីកលាន់ឮសូរតែក្រាកធ្វេីឱ្យហាយ៉ុនភ្ញាក់ចង់បាសជេីងទៅហេីយពេលដែលកំពុងហាត់ប្រាណនៅលេីប្រដាប់ហាត់យូហ្គា!
'' លោកពូ..ហេតុអីមិនគោះទ្វា '' ហាយ៉ុនស្រែកសួរ
'' មិចមិនទៅញុំាបាយ ''
'' មិនឃេីញទេឬថាខ្ញុំកំពុងហាត់ប្រាណពូដឹងទេថាខ្ញុំថ្លឹងគីឡូឡេីង ប្រាំខាំណា '' ហាយ៉ុននិយាយ
'' ស្អីប្រាំខាំ ''
'' មែនហេីយ ''
'' ទៅញុំាបាយ! ''
'' អត់ទេកុំបង្ខំហាយ៉ុនអី ខ្លាចធាត់ ''
'' សម្រក់គីឡូស្អីទៅខ្លួនឱ្យតូចដូចសត្វស្វា ខ្យល់បក់រលំចាប់បាច់សម្រក់នាំតែអត់អាហារឈឺ '' ជុងហ្គុកនិយាយដោយមុខមាំព្រោះនាងរឹងក្បាលខ្លាំងណាស់ គិតចង់សម្រក់គីឡូទាំងបង្អត់អាហារខ្លួនឯងតេីមានអីល្អសម្រាប់សុខភាពទៅ ។
'' លោកពូសម័យនេះបេីយេីងស្គមទេីបស្អាត ''
'' មានសាច់ទេីបស្អាត ''
'' អត់ទេ ខ្ញុំឃេីញប្រុសស្រលាញ់ស្រីតូចៗបេីខ្ញំស្គមទេីបមានមនុស្សប្រុសស្រលាញ់ ''
'' នេះសម្រក់គីឡូដេីម្បីប្រុស? '' ជុងហ្គុកថាឱ្យទាំងមិនទុកមុខ
'' លោកពូ!!! '' ហាយ៉ុនតម្លេីងសម្លេងដាក់
'' ទៅញុំាបាយ! '' ជុងហ្គុកនិយាយម្តងទៀត
'' អត់ ''
'' ទៅភ្លាម! ''
'' មិនទៅ ''
'' មិនទៅមែនទេបាន..!! '' ជុងហ្គុកមិននិយាយច្រេីនក៏ដេីរទៅរកនាងហេីយក៏ចាប់លេីកនាងលីឡេីងដោយមិនថ្នមដៃឯហាយ៉ុនវិញក៏ទះផងតបផងឱ្យគាត់ដាក់នាងចុះ!
'' អាពូឆ្គួតលែងហាយ៉ុនទៅហ្ហឹកៗ '' ហាយ៉ុនក៏ពេបមាត់យំភ្លាមពេលដែលជុងហ្គុកចាប់លេីកនាងលីឡេីងពេលឃេីញនាងយំបែបនេះទេីបគេដាក់នាងចុះ
'' ម្អួយម្ល៉េះ? '' ជុងហ្គុកថាឱ្យ
'' ធ្វេីបាបគេហ្ហឹកៗ '' ហាយ៉ុនសម្លក់ជុងហ្គុកហេីយក៏លេីកដៃជូតទឹកភ្នែកដូចក្មេងអាយុបីឆ្នាំ
'' ឈប់យំហេីយទៅញុំាបាយ ''
'' ហ្ហឹកៗ លួងតិចមក'' ហាយ៉ុនអណ្តឺតអណ្តក់ដូចត្រូវជុងហ្គុកវាយទាមទារឱ្យគេលួងធ្វេីមេីលតែក្មេងឯជុងហ្គុកបែរជាអស់សំណេីចភ្លាមពេលនាងបែបនេះ
'' ស្អីគេលួង? ''
'' ពូហ្គុកហ្ហឹកៗ ចូលចិត្តធ្វេីបាបហាយ៉ុនចាំមេីលតែខ្ញុំមានប្តីនឹងមិនមកលេងពូទេ '' នាងនិយាយគម្រាមគេធ្វេីដូចមែនទែនឯជុងហ្គុកពេលឮនាងនិយាយបែបនេះក៏ជ្រួញចញ្ចេីមដូចមិនពេញចិត្តពេលនាងនិយាយដល់អនាគតមានប្តីបែបនេះ ។

ពូឯងថី?😏
នឹកអេតមីនអត់នឹងហា🤣

លោកពូជាទីស្រឡាញ់Where stories live. Discover now