ភាគ ១២

446 26 1
                                    

'' មុខឯងនេះឬមានប្តី? '' ជុងហ្គុកសេីចទាំងហួសចិត្តចង់ស្រមៃដល់ខ្លួនឯងមានប្តីតេីចរិកដូចនាងមានអ្នកណាគេយកទៅ!!!
'' ហេតុអីក៏គ្មាន ប្រុសៗតាមញ៉ែខ្ញុំពេញទឹកពេញដីគ្រាន់តែខ្ញុំមិនយកភ្នែកមេីល '' នាងអួតជុងហ្គុកទាំងមានភាពជឿជាក់ថាសម្រស់របស់នាងពិតជាទាក់ ទាញដល់ប្រុសៗមិនស្ទេីរទេ
'' ស្លាក់ស្លេីត '' ជុងហ្គុកថាឱ្យ
'' ពូហ្គុក '' នាងសម្លក់គេទាំងខឹងហេីយដៃក៏លេីកជូតទឹកភ្នែកជាបន្តបន្ទាប់
'' យ៉ាងមិច? '' ជុងហ្គុកឆ្លេីយវិញទាំងឌឺ
'' ហ្ហឹកៗ '' ហាយ៉ុនវិញក៏ទៅរមៀលយំដោយមិនសុខចិត្តខឹងផងចង់ឈ្នះផងតែមិនដឹងធ្វេីយ៉ាងមិចនាងក៏មានតែទៅរមៀលយំលេីពូកដូចក្មេងទារបៅធ្វេីឱ្យជុងហ្គុកកាន់តែឈឺក្បាល
'' ហាយ៉ុន ឯងយ៉ាងមិចនឹង? ''
'' ហ្ហឹកៗ ពូហ្គុកធ្វេីបាបហាយ៉ុន '' នាងក៏លេីកដេកថ្ពោកនៅលេីពូកហេីយក៏យំដាក់ខ្នោយទាំងទឹកភ្នែកសេីមជោកខ្នោយ ជុងហ្គុកវិញគេឈឺក្បាលចង់ស្លាប់ទៅហេីយគ្រាន់តែរឿងប៉ុណ្ណឹងក៏ទៅរមៀលយំធ្វេីមេីលតែគេវាយនាងអញ្ចឹង ។
'' ឈប់យំភ្លាមហាយ៉ុន '' ជុងហ្គុកសម្លុត
'' ហ្ហឹកៗ '' នាងមិនស្តាប់
ជុងហ្គុកទ្រាំមិនបានក៏ដេីរទៅចាប់ទាញរាងកាយដែលថ្ពោកផ្កាប់មុខនឹងខ្នេីយហេីយចាប់ទាញនាងលេីកឡេីងតែត្រូវហាយ៉ុនរេីបម្រាស់ ជុងហ្គុកក៏កាន់តែលេីកនាងឡេីងនាងកាន់តែកន្រ្តាក់ខ្លួនចេញធ្វេីឱ្យសកម្មភាពពូក្មួយទាំងពីរដូចស្វាដណ្តេីមចេកគ្នា ។ ជុងហ្គុកក៏ប្រតាយប្រតបចាប់នាង នាងក៏លេងវិញរហូតរាងកាយទាំងពីរជំពប់លេីគ្នាដោយចៃដន្យហេីយទ្រូងប៉ះទ្រូងមាត់ក៏ផ្តិតលេីគ្នា.. កែវភ្នែកទាំងគូរសម្លឹងគ្នាដោយភ្ញាក់ផ្អេីល បេះដូងលោតដុកដាក់ដូចគេវាយឱ្យរង្គោះរង្គេីរ! ជុងហ្គុកដែលដួលខាងក្រោមក៏ស្រវាងេីបធ្វេីឱ្យហាយ៉ុនដែលដួលពីលេីលោកពូប្រញាប់ងេីបដែរ ។ ពេលងេីបឡេីងស្វាដែលចាប់មិនឈ្នះក៏ស្ងាត់មាត់ឈឹងរៀងខ្លួន..
'' ទៅញុំាបាយ! '' និយាយតែប៉ុណ្ណេះជុងហ្គុកក៏បេីកទ្វាទៅក្រោមបាត់ទុកឱ្យហាយ៉ុនដែលស្ងៀមទ្រឹងលេីពូកគាំងស្តូកហេីយក៏លេីកដៃស្ទាបបបូរមាត់ខ្លួនឯងថ្នមៗព្រោះនេះជាស្នាមថេីបដំបូងរបស់នាងហេីយក៏ត្រូវបាត់បង់ភ្លាមៗដោយភាពចៃដន្យ ។ បេះដូងរបស់នាងពេលនេះដូចជាញ័រកន្រ្តាក់ដេីរមិនស្មេីរអារម្មណ៍មួយក៏ប្រាប់ថារំភេីបអារម្មណ៍មួយទៀតក៏ភ័យ នាងពេលនេះធ្វេីខ្លួនមិនត្រូវ..
'' មិនអាចទេឈប់គិតផ្តេសផ្តាស់ '' នាងដាស់តឿនខ្លួនឯងតិចៗហេីយក៏រៀបឬកដេីម្បីចុះទៅខាងក្រោមដេីម្បីទទួលទានអាហារ ពេលចុះទៅក៏ឃេីញលោកពូរបស់នាងអង្គុយនៅកន្លែងប្រចាំរបស់គាត់ហេីយនាងក៏ចូលទៅអង្គុនៅតុ ។ សភាពអាហារពេលយប់ក៏ស្ងាត់តាមធម្មតាគ្មានអ្នកណានិយាយអីព្រោះប្រហែលអាចមកពីរឿងដែលកេីតឡេីងមុននេះក៏ថាបាន ។ មិនយូរប៉ុន្មានពួកគេក៏ទទួលទានអាហាររួចរាល់ ជុងហ្គុកក៏ឡេីងទៅខាងលេីឯហាយ៉ុនវិញក៏ឡេីងទៅតាមក្រោយ ។ ពេលរៀបនឹងចូលក្នុងបន្ទប់ជុងហ្គុកក៏ឈប់ងក់ធ្វេីឱ្យអ្នកដេីរខាងក្រោយសឹងតែបុកផែនខ្នងរបស់គេទៅហេីយ ។
'' អម្បាញ់មិញជាការចៃដន្យ កុំគិតវាក្នុងចិត្តអី '' និយាយបានតែប៉ុណ្ណឹងជុងហ្គុកក៏ដេីរចូលបន្ទប់បាត់ធ្វេីឱ្យហាយ៉ុនដែលស្តាប់នេះមានអារម្មណ៍ដូចជាមិនល្អដោះជាមួយពាក្យសម្តីមួយនេះ នេះគាត់គ្មានអារម្មណ៍អីដូចដែលនាងទេឬ?

លោកពូជាទីស្រឡាញ់Where stories live. Discover now