ភាគ ១៨

340 34 7
                                    

ហាយ៉ុនរត់ទៅបន្ទប់ត្រេហេីយក៏សំងំខ្ទប់ភួយយំដោយតូចចិត្តហេតុអីនាងខុសរហូតអញ្ចឹងមិនយល់សោះថាលោកពូនាងគិតអីចំពោះនាងរាល់ថ្ងៃគាត់ស្អប់នាងណាស់ឬ? មួយរយះនេះគាត់ប្លែកមិននិយាយច្រេីនជាមួយនាងពេលនេះធ្វេីអីក៏ខុសរហូត ។
'' ហ្ហឹកៗ.. '' ហាយ៉ុនសំងំយំមិនបន្លឺសម្លេងខ្លាំងព្រោះខ្លាចឮទៅដល់ខាងក្រៅខ្លាចមានអ្នកខ្លះចោទនាងរំអួយ!
'' ខុសៗមួយថ្ងៃចាំតែខុសមានថ្នាំអីលេបទៅបាត់ខុសអត់ '' នាងមិនតមាត់មិនមែនបានន័យថានាងខ្លាចទេតែនាងមិនចង់មានរឿងច្រេីនខ្លាចរាលដាលដល់ពូជូនខ្លាចនាំទុកទេីបទ្រាំឱ្យពូសម្អុយរបស់នាងថាឱ្យបែបនេះ! ចំណែកកំលោះសង្ហារដែលកំពុងតែដេីមកខាងលេីនេះវិញក៏ឆ្លៀតឈប់ងក់បន្តិចនៅខាងមុខ បន្ទប់របស់ក្មួយស្រីដូចជាមានអារម្មណ៍ថាមាន សម្លេងរងូវៗបន្លឺឡេីង! គេមិនចង់ខឹងឡេីយតែគ្រា ន់តែមិនស្រណុកចិត្តដែលក្មួយដេីរហេីរយប់ព្រលប់បែបនេះបេីមានបញ្ហាអីអ្នកណាទទួលខុសត្រូវ ។
'' ស្អីបន្តិចគំរាមតែទៅអាមេរិក ចរិតផ្តាច់ការគ្មានអ្នកណាដូច ហ្ហឹកៗ '' អ្នកខាងក្នុងនៅតងណ្តឺតអណ្តក់រអ៊ូររងូវៗមិនឈប់រៀបរាប់រឿងរ៉ាវពិបាកចិត្តប្រាប់ពិដានដែលជារបស់គ្មានជិវិត..ចំណែកកំលោះពូវិញពលស្តាប់ហេីយចង់ទម្លោះទ្វាចូលទៅស្តីឱ្យដែរតែគិតៗទៅក៏អស់សំណេីចវិញដែលមានក្មួយស្រីមិនសូវគ្រប់ទឹកនិយាយម្នាក់ឯង ។
ព្រឹកថ្ងៃថ្មី...
ពន្លឺព្រះអាទិត្យចាំងមកត្រឹមបង្អួចក៏ផ្អាកត្រឹមនឹងព្រោះម្ចាស់បន្ទប់បិទបង្អួចជិតទៅហេីយទេីបមិនអាចមានពន្លឺណាចាំងចូលមកបាន ។ សម្លឹងមេីលមុខម្ចាស់បន្ទប់ពេលនេះមុខប្រែជាហេីមស្កុលព្រោះយំយប់មិញឡេីងមួយយប់ពេលបេីកភ្នែកមកបែរជាបេីកមិនបានព្រោះតែបេីកមិនរួច បេីបេីកអីរួចបេីហេីមសំបកភ្នែកអស់ហេីយ ។
'' ចង្រៃយ៎..ភ្នែកបេីកអត់បាន '' ពេលយកដៃស្ទាបទេីបដឹងថាភ្នែករបស់នាងបេីកមិនរួច ។
តុក!តុក!
'' អ្នកនាងហួសម៉ោងទៅសាលាហេីយ '' មិនបានប៉ុន្មានផងស្រាប់តែអ្នកបម្រេីគោះទ្វាហៅនាងភ្លាមទេីបនាងខំប្រឹងយកដៃទាញភ្នែកឡេីងលេីបន្តិចរួចក៏សម្លឹងនាឡិការនៅលេីជញ្ជាំងទេីបដឹងម៉ោងប្រាពីរកន្លះជាងទៅហេីយ!
'' ព្រះអេីយ..ស្លាប់ៗ! '' ហាយ៉ុនរត់ត្រេចុះឡេីងពេញផ្ទះដោយមិនដឹងថាធ្វេីយ៉ាងណាម៉ោងទៅរៀនក៏យឺតហេីយពិសេសនោះគឺភ្នែកហេីមបេីកអត់រួចទៀត ទុក្ខជាន់ទុក្ខហេីយពេលនេះ ។
'' អ្នកនាងៗ ឮខ្ញុំហៅទេ? ''
'' គឺ..ឮ! តែថ្ងៃនឹងជួយសុំច្បាប់ឱ្យខ្ញុំផង អត់ស្រួលខ្លួនងេីបទៅសាលាអត់រួចទេ '' ចុងក្រោយមានតែសុំច្បាប់ប៉ុណ្ណោះព្រោះគ្មានវិធិផ្សេងឡេីយ ។
'' អ្នកនាងកេីតអី? មិនស្រួលត្រង់ណា ឱ្យខ្ញុំទៅរកពេទ្យទេ? ''
'' អត់ទេបង ខ្ញុំគ្រាន់នឿយប៉ុណ្ណោះខ្ញុំចង់សម្រាក ''
'' ចាសអ្នកនាង! ''
'' តែខ្ញុំចង់សួរថាពូជូនគាត់នៅទេ? ''
'' គឺលោកប្រុសជូនបានរេីតាំងពីប្រលឹមមកម្ល៉េះ ''
'' ថាមិច? មិចចឹង? ''
'' ខ្ញុំអត់ដឹងដូចគ្នា! ''
'' មិនអីទេបង បងទៅវិញចុះ ''
'' ចាស '' និយាយហេីយអ្នកបម្រេីស្រីក៏ចុះទៅក្រោមវិញដោយហាយ៉ុនដែលនៅក្នុងបន្ទប់នេះវិញក៏មានអារម្មណ៍ថាប្រហែលមកពីខ្លួនទេីបនាំទុក្ខពីជូន!
'' កំហុសខ្ញុំហ្ហឹកៗ ''

ភ្នែកទាន់បាត់ហេីមហេ យំទៀតហាស?🤣
អូយចង់សួរថានឹកអត់??? សុំទោសដែលបាត់មុខជិតពីរខែនេះដោយសារអេតមីនចូលរៀនហេីយរវល់ច្រេីនអត់សូវមានពេលទេ តែចាប់ពីពេលនឹងទៅប្រហែលឆ្លៀតណា🥺💓

លោកពូជាទីស្រឡាញ់Where stories live. Discover now