ភាគ ២៣

380 20 2
                                    

ជុងហ្គុកដែលកំពុងបេីកឡានក៏ងាកមកមេីលនាងភ្លាមនៅពេលឮសំណួរចេញពីមាត់នាងបែបនេះ ។ គេមិនយល់ហេតុអីនាងសួរគេបែបនេះទៅវិញ ឯអ្នកសួរគេវិញក៏មានអារម្មណ៍ថាហេតុអីនាងត្រូវសួរគាត់ទៅវិញ?
«ឯងសួរធ្វេីអី?» មុខមាំក៏ងាកទៅមេីលផ្លូវវិញ
«គឺខ្ញុំគ្រាន់តែចង់ដឹងព្រោះមិនដែលឃេីញពូរវល់ជាមួយនឹងអ្នកណា» ហាយ៉ុននិយាយដូចធម្មតាតែក្នុងចិត្តភ័យឡេីងបុកពោះព្រោះនាងមិនយល់ហេតុអីនៅច្រឡំមាត់សួរគាត់នូវសំណួរអស់នេះទៅវិញ ។
«គ្មានទេ!» មួយម៉ាត់យ៉ាងខ្លី
ពេលឮបែបនេះហាយ៉ុនក៏មានអារម្មណ៍ថារំភេីបក្នុងពោះដូចបេះអំបៅហោះពេញពោះ ។ នាងដឹងថាលោកពូម្នាក់នេះរបស់នាងគ្មានអ្នកណាទេតែនាងគ្រាន់តែចង់ឮចេញពីមាត់របស់គាត់ប៉ុណ្ណោះ ។
«មិចពូមិនយក?» នាងសួរបន្ត
«ឯងធ្វេីជំរឿនមែនទេហាយ៉ុន?»
«គ្រាន់តែឆ្ងល់!»
«គ្មានមូលហេតុព្រោះមិនដឹងយកមកធ្វេីអី!»
«មេីលនិយាយជិវិតអ្នកណាក៏ត្រូវមានគូរដែរ!»
«មិនមែនទាំងអស់យេីងអាចរស់នៅជិវិតបែបនេះរហូតក៏បានយេីងមិនចង់បានអ្នកណា» មែនគេមិនចង់បានអ្នកណាព្រោះមានតែមនុស្សស្រីម្នាក់ប៉ុណ្ណោះដែលស្ថិតនៅក្នុងបេះដូងរបស់គេគ្មានថ្ងៃប្រែគ្មានអ្នកណាអាចជំនួសរូបនាងបានឡេីយ ។
«ហាយ៉ុនសួរពូមួយបានទេ?»
«សួរមក!»
«ពូគិតថាមនុស្សស្រីក្មេងអាចយកមនុស្សប្រុសចាស់បានទេ?» ហាយ៉ុនសួរ
«ហេតុអីមិនបានមនុស្សគគោគរៀបការជាមួយគ្នាគេមិនខ្វល់ពីអាយុផង!» ជុងហ្គុកឆ្លេីយធម្មតា
«ចុះពូវិញបេីមនុស្សស្រីក្មេងស្រលាញ់ពូ ពូធ្វេីមិច?»
ជុងហ្គុកក៏មេីលមុខនាងដូចជាឆ្ងល់ព្រោះហាយ៉ុនប្លែកៗមកសួរសំណួរបែបនេះ ។
«ឯងស្រលាញ់មនុស្សប្រុសចាស់?» ជុងហ្គុកសួរ
«មិន..មិនមែនទេមិត្តខ្ញុំប៉ុណ្ណោះ នាងសួរយោបលទេីបខ្ញុំគ្រាន់តែមកសួរពូ!» ហាយ៉ុននិយាយ
«ពួកឯងក្មេងៗគិតតែខំរៀនទៅ រឿងស្នេហាអស់នោះគ្មានប្រយោជន៍ទេ!» ជុងហ្គុកមិនខ្វល់ព្រោះក្នុងក្រសែភ្នែកគេនាងជាក្មេងជាក្មួយគ្មានអីលេីសនឹងទេ នាងមានអារម្មណ៍ថានាងនឹងគាត់មិនអាចទៅមុខរួចឡេីយព្រោះគាត់ជាមនុស្សប្រុសបេះដូងដែកគ្មានអារម្មណ៍អីសូម្បីបន្តិច...
បន្ទាប់ពីជិះឡានមួយសន្ទុះពួកគេក៏មកដល់ផ្ទះវិញដោយ
ម្នាក់ៗទៅបន្ទប់រៀងខ្លួនព្រោះញុំាអីរួចអស់ហេីយ ។ ហាយ៉ុនក៏ដេីរឡេីងមកជាមួយនឹងសញ្ញាប័ត្រដែលទេីបនឹង ទទួលបានយកឡេីងមកជាមួយដែរ ។ នាងក៏ដាក់វាលេីតុហេីយក៏ផ្តេករាងកាយទៅនឹងគ្រែភ្នែកមេីលទៅនឹងពិដានដោយអារម្មណ៍ជាច្រេីនចូលមកក្នុងខួររបស់នាង ។
«តេីយេីងធ្វេីត្រូវទេដែលស្រលាញ់គាត់បែបនេះ?» បេះដូងតូចកាន់តែព្រហេីនមិនយល់សោះខួរក្បាលប្រាប់ឱ្យបញ្ឍប់វាបែរមិនឈប់តែកាន់តែកេីនឡេីងជាងមុនទៅទៀត ។
«ហេតុអីសុខៗទៅស្រលាញ់គាត់ទៅវិញ? ស្រលាញ់មនុស្សចាស់គ្មានបេះដូងគឺពិបាកណាស់» ហាយ៉ុនលេីកដៃជូយទឹកភ្នែកចេញពីថ្ពាល់ទាំងឈឺចាប់បេីអាចនាងសុំតែធ្វេីជាមក្មួយគាត់ដូចពីមុនគ្មានអារម្មណ៍ស្រលាញ់ត្រឹមជាពូក្មួយទូទៅ ។ ក្រឡេកមកមេីលកំលោះចាស់វិញក៏មកដល់បន្ទប់ដូចគ្នាគ្រាន់តែមកដល់មិនទាន់ទេក៏ផ្លាសខោអាវដេីរចូលទៅតុកន្លែងធ្វេីការភ្លាមហេីយក៏បេីកថតតុយករូបថតមនុស្សស្រីដែលគេស្រលាញ់គ្មានថ្ងៃប្រែមកមេីល ។ ពេលធ្វេីការគេតែងតែមេីលរូបនាង នាងជាកម្លាំងចិត្តគ្រប់យ៉ាងទោះរាងកាយនាងរលត់ចេញពីពិភពលោកនេះទៅហេីយក៏ដោយតែក្តីស្រលាញ់របស់គេមិនដែលរលត់ឬសាបសូន្យឡេីយ ។
«ជេន..មនុស្សល្អរបស់បង បងនឹកអូនរាល់ថ្ងៃ» គេអង្អែលរូបថតរបស់នាងដែលកំពុងបញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាត ។
«បេីថ្ងៃមួយបងស្រលាញ់អ្នកផ្សេងតេីអូនខឹងនឹងបងទេ?» នេះជាលេីកដំបូងដែលគេនិយាយពាក្យបែបនេះចំពោះរូបថតរបស់នាង រាល់ពេលគេតែងតែនិយាយថាគេស្រលាញ់តែនាងតែហេតុអីពេលនេះស្រាប់តែលេីកពាក្យនេះឡេីងទៅវិញ?

ហាកប្រូគុក? លាញ់ណាគេមែននុង?
បញ្ចេញមតិលេីសាច់រឿងផងណា ❤️ បាន Cmt ច្រេីនជាកម្លាំងចិត្ត❤️

You've reached the end of published parts.

⏰ Last updated: Aug 23, 2022 ⏰

Add this story to your Library to get notified about new parts!

លោកពូជាទីស្រឡាញ់Where stories live. Discover now