ភាគ ៥

744 34 7
                                    

រាងស្តេីងភ្ញាក់ស្ទេីរតែលស់ព្រលឹងអស់ទៅហេីយដែលអ្នកចំពោះមុខជាពូរបស់នាងព្រះអេីយ នាងនិយាយ  អាក្រក់ពីគាត់ច្រេីនណាស់ប្រាកដជាគាត់ឮមិនខាន់រាងស្តេីងនៅទ្រឹងមិននិយាយស្តីអីបន្តិចឡេីយចំណែកជុងហ្គុកវិញក៏សម្លឹងមុខនាងដោយដាក់កំហិតធ្វេីឱ្យនាងកាន់តែភ័យឡេីងៗ ។
" អឺ..គឺ..លោកពូមានការអ្វីមែនទេ ហេីយលោកពូមកយូរឫនៅ?? " រាងស្តេីងនិយាយហេីយជូតទឹកភ្នែកដែលនៅលេីថ្ពាល់ចេញទាំងមេីលទៅកំសត់ខ្លាំងណាស់ សកម្មភាពរបស់នាងមិនបានធ្វេីឱ្យជុងហ្គុកអាណិតនាងឡេីយមានតែអស់សំណេីចលេីស
ដេីមនៅចរិកឫកពាររបស់នាង ។
" យេីងមកតាំងពីមានអ្នកខ្លះលួចនិយាយអាក្រក់ពីពូម្ល៉េះ " ជុងហ្គុកឱនមុខចុះបន្តិចព្រោះតែកម្ពស់អ្នកចំពោះមុខទាបជាងខ្លួនហេីយក៏មេីលទៅមុខរបស់នាងដោយចាប់កំហុស!!
" គឺថាលោកពូ..ខ្ញុំ.. " រាងស្តេីងឈហេីយភ្នែកក៏មិនហ៊ានប្រសព្វនឹងពូកំលោះព្រោះភ័យនាងកំពុងតែរកនឹកពាក្យអ្វីដែលនិយាយទៅសមគួរ..
" ឯងកំពុងរកនឹងដំណោះស្រាយ? "
" ខ្ញុំ... "
" ឯងខឹងពូមែនទេ? " ជុងហ្គុកសួរ
ចំណែកហាយ៉ុនវិញពេលដែលបានឮសំណួរសួរនេះហេីយទឹកភ្នែករបស់់នាងក៏ត្រឡប់មកវិញព្រោះលោកពូនិយាយប្រែជាស្រទន់មកនាងធ្វេីឱ្យរាងស្តេីងពេបមាត់យំដោយមិនអាចហាមបាន..
" នេះមិចក៏ឯងយំ? "
" ហឹកហឹក ពូខឹងនឹងហាយ៉ុនទៅវិញទេ!! " រាងស្តេីងនិយាយជាមួយសម្លេងអណ្តឺតអណ្តក់និយាយ
ស្ទេីរតែមិនច្បាស់ព្រោះព្យាយាមនិយាយទាំងកំពុងយំចំណែកជុងហ្គុកមិនដឹងថាគួរធ្វេីបែបណាគេក៏ទាញនាងមកឱបនៅក្នុងទ្រង់ធ្វេីឱ្យក្មេងរំអួយបានចិត្តកាន់តែយំដូចអ្នកណាវាយដបម្ភៃដំបង់មិនខុស ដុងហ្គុកទប់សំណេីចស្ទេីរមិនចង់បានទៅហេីយក៏ធ្លោយមាត់សេីចដោយមិនដឹងខ្លួន!
" ពូ..ពូ..សេីចអី? "
" គឺគ្មានទេមិនបានសេីចទេ ហិហិ "
" ពូកំពុងសេីចពេលខ្ញុំយំច្បាស់ណាស់ហឹកហឹក! "
" អត់ទេៗក្មេងឆ្លាតឆាប់ចូលគេងទៅយប់ហេីយ ឈប់យំទៅ " មិនដឹងថាគិតអីជុងហ្គុកក៏លោទៅថេីបថ្ងាស់នាងមួយខ្សឺតធ្វេីឱ្យរាងស្តេីងស្រឡាំងកាំងនៅទង្វេីររបស់ពូនាងថ្ងៃនេះដោយឱ្យនាងឱបគេបានយ៉ាងងាយហេីយថែមទាំងរក្សាស្នាមថេីបដល់នាងទៀតផង ចំណែកជុងហ្គុកក៏មិនយល់ដូចគ្នាគេមិនដែលឱ្យអ្នកណាមកប៉ះខ្លួនគេងាយៗឡេីយតែថ្ងៃនេះគេបែរជាឱបក្មួយស្រីដោយមិនមានអារម្មណ៍ទេីសទាល់សូម្បីបន្តិច ។

ពូក្មួយគេគិតអីនឹង?😹

លោកពូជាទីស្រឡាញ់Where stories live. Discover now