Part 17
Taehyung អង្គុយនៅមាត់ទន្លេហានម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ តែបន្តិចក្រោយមកវត្តមានរបស់មិត្តសម្លាញ់របស់គេក៏បង្ហាញខ្លួន Jimin ដើរមកតែម្នាក់ឯងព្រោះ Jungkook លែងហ៊ានទៅណាជាមួយគេហើយ ដោយសារតែអ៊ុំរបស់គេចេះតែបន្ទោសគេរឿងស្និតស្នាលនឹងចាហ្វាយនាយពេក។
«Tae »Jimin ហៅមិត្តនឹងដើរមករកទាំងញញឹមហើយក៏ដាក់ខ្លួនអង្គុយក្បែរមិត្ត។
«Jimin អរគុណដែលមក»Taehyung ញញឹមបន្តិចទឹកមុខរបស់គេសោកសៅបង្ហាញអោយឃើញយ៉ាងច្បាស់ រហូតធ្វើអោយអ្នកម្ខាងទៀតដឹងភ្លាមថាគេមិនសប្បាយចិត្ត។
«នេះ Tae កើតអីមែនទេ ហេតុអីមើលទៅមុខស្រពោនម្លេះ»Jimin សួរទាំងបារម្ភ ពេលឃើញទឹកមុខរបស់អ្នកជាមិត្តសោកសៅនឹងក្រៀមក្រំយ៉ាងម៉េចមិនដឹង គេកម្រនឹងបានឃើញទឹកមុខសោកសៅរបស់ Taehyung ណាស់ ទោះជាបាត់បង់គ្រួសារទៅ តែប៉ុន្មានឆ្នាំមកនេះ Taehyung ក៏ល្អប្រសើច្រើនមកហើយ តែថ្ងៃនេះគេប្រែមកជាសោកសៅម្ដងទៀតហើយ។
«Jimin ហឹកៗ»Taehyung ស្រាប់តែយំចេញមកធ្វើអោយ Jimin ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
«Tae កើតអីនឹង ម៉េចក៏យំហឺម»Jimin ទាញរាងតូ
មកអោបនឹងសួរទាំងទន់ភ្លន់ គេអង្អែលស្មារាងតូចថ្នមៗជាការលួងលោម ឃើញមិត្តបែបនេះគេមិនស្រណុកចិត្តទេ។«ហឹកៗ Jimin គេបោកខ្ញុំ ហឹកៗតាមពិតគេមិនបានស្រលាញ់ខ្ញុំឡើយ គេមានសង្សាររបស់គេហើយ Jimin »Taehyung យំនឹងនិយាយប្រាប់ Jimin ទាំងដង្ហក់ ក្នុងចិត្តរបស់គេពេលនេះឈឺខ្លាំងណាស់ គេបានរៀបរាប់គ្រប់យ៉ាងប្រាប់ទៅមិត្តស្ដាប់ ព្រោះគេមិនអាចលាក់ទុកម្នាក់ឯងបានឡើយ វាពិតជាធ្វើអោយគេពិបាកក្នុងទ្រូងណាស់ វាស្ទើតែស្ទះបើគេមិនបានទម្លាយវាចេញ។
«នេះមានរឿងដល់ថ្នាក់នេះផងមែនទេ»Jimin ស្ដាប់ហើយក៏ខឹងជំនួសមិត្ត មិនប្លែកទេដែលដឹងព្រោះរឿងរបស់ Taehyung គឺគេដឹងទាំងអស់ព្រោះពួកគេជាមិត្តនឹងគ្នា។ Jimin ខឹងនឹង Seokjin ជាខ្លាំង ពេលដែលបានស្ដាប់អ្វីដែល Taehyung និយាយចប់។
«ហឹកៗ ខ្ញុំឈឺណាស់ Jimin ខ្ញុំឈឺហេតុអីៗគេយកបេះដូងរបស់ខ្ញុំមកលេងសើច»Taehyung ស្រែកយំលែងខ្មាស់អ្នកដើរកាត់ឡើយ ទោះពួកគេកំពុងមើលមកគ្រប់គ្នាក៏ដោយ ព្រោះពេលនេះគេឈឺចាប់ខ្លាំងណាស់ បើអាចគេនឹងស្រែកអោយខ្លាំងក្រែងចិត្តឈឺវាអន់ខ្លះ។ អ្នកណាយល់អារម្មណ៍មួយនេះទៅ ស្រឡាញ់គ្នាសុខៗ ល្អនឹងគ្នាគ្មានបញ្ហាអ្វីទាំងអស់ សុខៗគេក៏បណ្ដើរស្រីមកពីណាមិនដឹង មកប្រកាសថាជាសង្សារ វាធ្វើអោយគេឈឺចាប់ជាខ្លាំង ឈឺចាប់រកអ្វីមកបរិយាយមិនត្រូវឡើយ។
YOU ARE READING
💔Sorry I love you 💔
General FictionKim SeokJin x Kim Taehyung Jin Top Taehyung bottom