💔Sorry I Love You💔

442 27 1
                                    

Part3~~

Taehyung ចំណាយពេលនៅជាមួយលោក Kim រហូតដល់ថ្ងៃត្រង់ទើបនាំគាត់ទៅក្នុងផ្ទះ ដើម្បីអោយគាត់បានញាំអាហារថ្ងៃត្រង់ នឹងបានអោយលេបថ្នាំហើយឆាប់សម្រាកយកកម្លាំង។

«លោកអ៊ុំចាំខ្ញុំនៅត្រង់នេះសិនហើយណា...ខ្ញុំទៅមើលម៉ែដោះថាធ្វើម្ហូបហើយឬនៅ»Taehyung រុញគាត់អោយអង្គុយលេងក្នុងបន្ទប់ទទួលភ្ញៀវសិន នឹងបានអោយគាត់មើល iPad លេងៗកំដរអផ្សុក។

«បាទកូន Tae»Mrr Kim

«បាទ»Taehyung ញញឹមហើយដើរទៅក្នុងផ្ទះបាយដោយទុកអោយលោក Kim អង្គុយអានសៀវភៅម្នាក់ឯងក្នុងបន្ទប់ទទួលភ្ញៀវ។

ពេលនោះ SeokJin នឹង លោកស្រី Kim ក៏ដើរចូលមក នៅពេលឃើញលោក Kim នៅម្នាក់ឯង SeokJin ក៏ចាប់ផ្ដើមខឹងឡើងមកភ្លាមៗតែម្ដង នឹងដើរសំដៅទៅរកលោកប៉ារបស់ខ្លួនយ៉ាងលឿន។

«លោកប៉ាម៉េចក៏នៅម្នាក់ឯង អាក្មេងនោះនៅឯណា»SeokJin ស្រែកឡូឡារករាងតូចពេលផ្ទះ ធ្វើអោយមានសំឡេងឮខ្លាំងភ្ញាក់ផ្អើលដល់អ្នកបម្រើគ្រប់គ្នាក្នុងផ្ទះ។

«Jin ស្រែកធ្វើអីកូន»Mrs Kim ជ្រួញចិញ្ចើមដាក់កូនប្រុសដោយការហួសចិត្ត។

«មែនហើយកូន កុំស្រែក ប្អូននៅក្នុងផ្ទះបាយ»Mrr Kim ទាញដៃរាងក្រាស់តិចៗ នឹងប្រាប់ថារាងតូចនៅឯណា។

«មិនបាន គេជាអ្នកមើលថែប៉ាយ៉ាងម៉េចបាន បណ្ដោយអោយប៉ានៅម្នាក់ឯងបែបនេះ»SeokJin និយាយទាំងខឹង ហើយ
មិនមែនខឹងធម្មតាទេ គឺខឹងខ្លាំងទេម្ដង អោយតែរាងតូចធ្វើអីខុសបន្តិចដឹងតែនាយខឹងច្រឡោតតែម្ដង។

«លោកអ៊ុំម្ហូបឆ្អិនហើយ...អរអ៊ុំស្រីបង Jin មកវិញហើយឬ»Taehyung សួរទាំងញញឹមតែមិនបានដឹងឡើយខ្លួននឹងត្រូវជួបអ្វីពេលបន្តិចទៀត។

«ឯងទើបមកពីណាហាស៎...ឯងជាអ្នកមើលថែលោកប៉ាយ៉ាងម៉េចក៏ទុកគាត់ចោល»SeokJin ស្រែកសម្លុតរាងតូចធ្វើដូចរាងតូចខុសណាស់ចឹង រហូតធ្វើអោយរាងតូចធ្វើមុខម៉ង់ៗមិនដឹងខ្យល់ដាក់នាយ ។

«Jin ចាំបាច់សម្លុតប្អូនបែបនេះធ្វើអី»Mrs Kim ពិតជាអត់ខឹងមិនបាន ដែលកូនប្រុសរករឿងខុសទំនងបែបនេះ។

💔Sorry I love you 💔Where stories live. Discover now