Part 26
ល្ងាច Jimin នឹង Jungkook ត្រឡប់ទៅផ្ទះវិញ ព្រោះ Taehyung មាន Jin នៅមេីលថែទៅហេីយ អញ្ចឹងក៏គ្មានអ្វីដែលត្រូវបារម្ភទៀតដែល ណាមួយទោះពួកគេទាំងពីរនៅក៏មិនបានជួយអ្វីដែល ដោយសារតែលោក Jin ធ្វេីគ្រប់សព្វអស់ហេីយ អញ្ចឹងមានតែទៅផ្ទះជាជម្រេីសល្អបំផុត តែបើមិនទៅផ្ទះទេ មានតែអោយ Seokjin នឹង Jimin វាយគ្នាអោយមើល។«បង TaeTae អញ្ចឹងខ្ញុំទៅវិញសិនហេីយណា ចាំទំនេរខ្ញុំនឹងឧស្សាហ៍មកលេងបងណា»Jungkook ក្មេងល្អិតអោប Taehyung ជាប់ នឹងនិយាយទាំងញញឹមទៅកាន់អ្នកម្ខាងទៀត ជាមួយនឹងស្នាមញញឹមកូនទន្សាយ បូករួមនឹងរឹតពាគួរអោយស្រលាញ់ទៀត នោះ ទេីបធ្វេីអោយ Taehyung ចូលចិត្តគេ។
«បាទ kookie ចង់មកលេងបងពេលណាក៏បាន ដែល»Taehyung អោបកូនទន្សាយបន្តិច នឹងញញឹមទៅកាន់គេវិញ នៅជាមួយនឹង Jungkook ពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ នៅជាមួយហើយ មានក្ដីសុខមានតែសប្បាយ មិនដែលកើតទុក្ខឡើយ។
«បាទលាហេីយបង លាហេីយលោកJin»Jungkook លារាងតូចរបស់ Taehyung នឹងអោនគំនាបដាក់អ្នកខាងនោះ ដែលគេមានអាយុបងខ្លួនតាមសុជីវធម៌។
«បាទ»TaeJin ញញឹមដាក់កូនទន្សាយបន្តិច ។
«អញ្ចឹងខ្ញុំលាសិនហេីយ Tae មេីលថែខ្លួន
ផងណា ត្រូវការអ្វីប្រាប់ខ្ញុំលឺទេ»Jimin ញញឹមដាក់មិត្ត នឹងឈ្លៀតផ្ដាំទៅរាងតូចទៀតផង ទេីបងាកទៅសម្លក់មុខរបស់ Jin បន្តិច បេីតាមចិត្តខឹងដែលធ្វេីអោយ Taehyung ទៅជាបែនេះ គេប្រាកដជាដាក់អាម្នាក់នេះទៀតហេីយ តែដោយយល់ដល់ចិត្តរបស់មិត្តទេីបមិនចង់រករឿង។«ដឹងហេីយ Jimin byebye ណា»Taehyung ក្រវីដៃដាក់ពួកគេទាំងពីរទាំងញញឹម នឹងឈរមេីលរហូតដល់ឡានរបស់ពួកគេចេញទៅផុត ។
«តោះចូលក្នុងវិញ អូនឈរយូហេីយណា»Jin ក្រសោបចង្កេះតូចជាប់ នឹងលេីកបីឡេីងនាំទៅក្នុងផ្ទះវិញ ព្រោះបារម្ភពីរបួសរបស់រាងតូច មិនចង់អោយឈរយូនោះទេ ។
-ខាងក្នុង
«អូនថាបងទៅផ្ទះបានហេីយ នេះក៏ល្ងាចហេីយដែលប្រយ័ត្នអ៊ុំប្រុស នឹងអ៊ុំស្រីបារម្ភណា»Taehyung ប្រាប់ទៅរាងក្រាស់ ពេលដែល នាយបានដាក់ខ្លួនអោយអង្គុយលេីសាឡុងវិញ ហេីយនាយក៏អង្គុុយក្បែរនឹងដែល។
YOU ARE READING
💔Sorry I love you 💔
General FictionKim SeokJin x Kim Taehyung Jin Top Taehyung bottom