💔Sorry I Love you💔

336 21 2
                                    

Part 14

Jin បី Minyu ចូលក្នុងផ្ទះទាំងញញឹម ទើបបង្ករ ភាពភ្ញាក់ផ្អើលដល់សមាជិកក្នុងផ្ទះតែម្ដង ពេលឃើញ Jin បីក្មេងប្រុសអាយុប្រហែល 1ខួបចូលមកថែមទាំងមានរបស់របរក្មេងទៀតផង ទើបធ្វើអោយលោកស្រីភ្ញាក់ផ្អើលជាខ្លាំង មិនដឹងកូនគាត់បាន ក្មេងមកពីណានោះទេ នេះមិនមែនគិតយកក្មេងពីមណ្ឌលកុមារកំព្រាមកចិញ្ចឹមទែឬ។

«Jin នេះកូនបីកូនរបស់អ្នកណានឹង»Mrs Kim សួរកូនប្រុសទាំងភ្ញាក់ផ្អើល ។

«គឺកូនលេខារបស់ខ្ញុំណាម៉ាក់ មើលចុះគួរអោយ
ស្រលាញ់ទេ»Jin ដាក់អីវ៉ាន់របស់ទារកចុះនឹងបង្ហាញអាល្អិតដែលបើកភ្នែកម៉ក់ៗគួរអោយស្រឡាញ់កំពុងមើលទៅលោកស្រី ។

«អីយ៉ាអោយម៉ាក់ពរបន្តិចមើល អូចៅឆ្លាតមកយាយមក សឺតៗ»Mrs Kim យក Minyu មកពរនឹងថើបថ្ពាល់ប៉ោងទន់ៗខ្សឺតៗព្រោះខ្នាញ់ គាត់ឃើញមុខរបស់កូនង៉ាហើយគាត់ពិតជាមានអារម្មណ៍ស្រឡាញ់គេខ្លាំងមែនទែន។

«ហិហិ»Minyu សើចខឹកៗដាក់គាត់គេលើកដៃប៉ះមុខរបស់គាត់តិចៗធ្វើអោយមនុស្សចាស់ញញឹមឡើង ។

«ម៉ាក់មើលចុះគេសើច»Jin សើចសប្បាយពេលឃើញអាល្អិតសើច មិននឹកស្មានថាអាល្អិតចេះដាក់ខ្លួន មិនកំណាញ់ខ្លួបឡើយ។

«គួរអោយស្រលាញ់ម្លេះហាស៎ចៅ»Mrs Kim អោបអាល្អិតជាប់ទ្រូង ដោយសប្បាយចិត្ត។

«ហិហិ»Minyu សើច

        សំឡេងសើចរបស់ក្មេងប្រុសតូចបន្លឺធ្វើអោយអ្នកដែលទើបមកពីក្នុងសួនឆ្ងល់តែម្ដង លោកប្រុសនឹង Taehyung មើលមុខគ្នា កំពុងតែឆ្ងល់តើសំឡេងក្មេងមកពីណា។

«សំឡេងក្មេងមកពីណានឹង»Mrr Kim សួរឡើងធ្វើអោយ លោកស្រីនឹង Jin ប្រញាប់ងាកទៅមើលគាត់ ដោយម្នាក់ៗមានទឹកមុខញញឹមពព្រាយ ។

«អីយ៉ាកូនអ្នកណានឹង»Taehyung និយាយឡើងទាំងញញឹម នឹងរុញលោកប្រុសទៅក្បែរពួកគាត់។

«កូនលេខារបស់បងនឹងមិត្តបង»Jin តបទៅរាងតូចទាំងញញឹម តែសម្ដីរបស់ពួកគេធ្វើអោយលោកប្រុសនឹងលោកស្រីឆ្ងល់ជាខ្លាំង ព្រោះមិនដែលឮកូនគាត់និយាយស្ដីពិរោះស្ដាប់បែបនេះជាមួយនឹង Taehyung ឡើយ។

💔Sorry I love you 💔Donde viven las historias. Descúbrelo ahora