Part 21
Taehyung ឈរចាំ Jin និយាយជាមួយ
បុគ្គលិកព្រោះថានាយនឹងជូនខ្លួនទៅផ្ទះវិញ តែក៏មានអ្នកចូលខ្លួនមករាក់ទាក់គេទាំងដែលគេមិនធ្លាប់ស្គាល់ម្នាក់នឹងពីមុនមកឡើយ ទើបធ្វើអោយនាយតូចមានទឹកមុខភ្ញាក់ផ្អើលបន្តិចបន្តួច។«សួស្ដី»Hyunwu ដើរមកពីណាក៏មិនដឹងក៏ចូលមករករាងតូចហើយនិយាយទៅកាន់ទាំងញញឹម ដែលវាជាស្នាមញញឹមស្រស់សង្ហារដែលគេចូលចិត្តយកទៅរាក់ទាក់ពួកស្រីៗដែលគេចូលចិត្តញ៉ែ។
«លោកជាអ្នកណា»Taehyung ងាកក្រោយនឹងសួរទៅកាន់អ្នកដែលកំពុងសួរមកខ្លួនទាំងឆ្ងល់ តើប្រុសម្នាក់នេះស្គាល់គេមែនទេ បានជាដើរមកនិយាយជាមួយគេបែបនេះ។
«ខ្ញុំជាបុគ្គលិកនៅទីនេះ»Hyunwu តបទៅរាងតូចទាំងញញឹម«រូបពិតស្អាតជារូបថតទៅទៀត»នាយលួចគិតក្នុងចិត្តហើយពិតជាមិនចង់ជឿថាលើលោកនេះមានមនុស្សដែលស្រស់ស្អាតថ្នាក់នេះឡើយ គេស្អាតរបស់មនុស្សស្រីតែម្ដងហើយ អ៊ីចឹងតើបានជា Kim Seokjin ហួងហែងខ្លាំងណាស់។
«អរបាទ»Taehyung ញញឹមដាក់វិញក្រោយពីលឺថាអ្នកទល់មុខជាអ្នកធ្វើការនៅទីនេះ ។
«តើ Taehyung ចាំអ្នកណាមែនទេ»Hyunwu សួរព្រមទាំងចូលទៅជិតកាយតូច ធ្វើអោយ Taehyung រហ័សដកខ្លួនឆ្ងាយពីមនុស្សប្លែកមុខបន្តិច។ ទោះជាគេជាមនុស្សរួសរាយដែលងាយចុះសម្រុងជាមួយអ្នកដទៃក៏ពិតមែនណា តែមិនមែនគេអោយអ្នកណាមកជិតស្និតនឹងគេបានងាយៗឡើយ ហើយមនុស្សដែលគេស្និតមានតែ Seokjin នឹង Jimin ប៉ុណ្ណោះ។
«ម៉េចក៏លោកស្គាល់ឈ្មោះខ្ញុំ»Taehyung ជ្រួញចិញ្ចើមដោយកាងឿយឆ្ងល់ តើប្រុសម្នាក់នេះស្គាល់ឈ្មោះគេដោយរបៀបណាបើពួកគេមិនធ្លាប់ស្គាល់គ្នាផង ហើយគេក៏មិនធ្លាប់ជួបប្រុសម្នាក់នឹងពីមុនមកដែល។
«Taehyung មិនបាច់ចង់ដឹងទេថាខ្ញុំស្គាល់ Taehyung ដោយរបៀបណា ត្រឹមដឹងថាខ្ញុំស្គាល់ Taehyung ច្បាស់ទៅបានហេីយ»Hyunwu និយាយភ្ជាប់ជាមួយស្នាមញញឹមមិនរបូតសូម្បីមួយវិនាទី កាយវិការនឹងសម្ដីរបស់បង្ហាញយ៉ាងច្បាស់ថាគេ ចូលចិត្តអ្នកនៅចំពោះមុខនេះខ្លាំងណាស់។