💔Sorry I Love you💔

400 29 4
                                    

ភាគ8

Taehyung ក្រោយពីរៀបចំថ្នាំអោយលោកប្រុសរួចរាល់ក៏លើកយកទៅដាក់ក្នុងបន្ទប់របស់គាត់ ហើយពេលចេញមកវិញក៏ភ្ញាក់នឹងរាងក្រាស់ដែលឈរនៅមុខបន្ទប់របស់លោកប្រុសស្ងាត់ៗពីពេលណាមិនដឹង ធ្វើអោយកាយគេភ្ញាក់វិះនឹងដួលផ្ញាក្រោយទៅហើយ ។

«អុ៎.....បង Jin »Taehyung ភ្ញាក់នឹងរាងក្រាស់មិនតិចនោះទេ គេយកដៃដាក់លើទ្រូងតិចៗព្រោះភ័យ។ អ្នកណាមិនភ័យលែងបើកទ្វាមកក៏ឃើញឈរនៅចំពីមុខខ្លួនបែបនេះ ។

«ភ្ញាក់អីម្លេះ ធ្វើដូចយើងជាខ្មោច»Jin សម្លក់ទាំងមិនពេញចិត្ត ឃើញគេធ្វើដូចឃើញខ្មោចយ៉ាងអ៊ីចឹង ចំមែនហើយក្មេងម្នាក់នេះ។ គេសង្ហារថ្នាក់នេះទៅហើយបែជាភ្ញាក់មើលតែគេជាខ្មោចទៅកើត គិតទៅគួរអោយខឹងណាស់។

«មិនមែនចឹងទេ.....ដោយសារមិនដឹងថាបងមកនៅមុខបន្ទប់ស្ងាត់ៗទើបភ្ញាក់»Taehyung សសៀរខ្លួនចេញពីមាត់ទ្វារព្រោះតែនាយហាក់មិនព្រមថយអោយគេបានចេញសោះ ទើបធ្វើអោយគេត្រឹមសសៀរៗចេញពីមាត់ទ្វា ហើយក៏និយាយតបជាមួយសង្ហារ។
មកស្ងាត់ៗហើយមិនអោយគេភ្ញាក់ទៀតអ្នកប្រុស SeokJin ។

«អឺ»Jin ខ្នាញ់ពេកក៏សម្លក់ហើយដើរចេញទៅបាត់។

«ហឺម»Taehyung ធ្វើមុខឆ្ងល់បែបមិនដឹងខ្យល់អី នឹងដើរតាមពីក្រោយរាងក្រាស់រហូត ដល់ក្រោម ទៅដល់ក៏ឃើញថាលោកប្រុសលោកស្រីនៅអង្គុយនៅខាងក្រោមក្នុងបន្ទប់ទទួលភ្ញៀវ ទើបរហ័សដើរទៅរក។

«លោកអ៊ុំ......ថ្នាំខ្ញុំរៀបចំអោយរួចហើយពេលពិសារអាហារពេលល្ងាចហើយកុំភ្លេចពិសារថ្នាំផងណាលោកអ៊ុំ»Taehyung និយាយទាំងញញឹមទៅកាន់លោកប្រុស។ គ្រប់ពាក្យសម្ដីចេញពីមាត់របស់គេ គឺទន់ភ្លន់មិនធ្ងន់ដូចមនុស្សទូទៅទេ ទើបធ្វើអោយអ្នកស្ដាប់ញញឹមយ៉ាងស្រស់តបទៅវិញ។

«បាទ ហើយកូន Tae ទៅវិញហើយឬ»Mrr Kim លើកដៃដាក់លើក្បាលរបស់គេដោយស្នាមញញឹមដូចគ្នា។

«បាទ ខ្ញុំដល់ម៉ោងត្រូវទៅហើយលោកអ៊ុំ»Taehyung

«Jin ជូនប្អូនទៅបន្តិចទៅកូន»Mrs Kim មើលទៅឃើញថារៀងល្ងាចទៅហើយ បណ្ដោយអោយទៅជិះតាក់ស៉ីឬឡានក្រុងម្នាក់ឯងបែបនេះគាត់បារម្ភ ទើបសុំអោយកូនប្រុសជូនរាងតូចទៅវិញហើយ មើលទៅប្រហែលផុតឡានក្រុងទៅហើយ។

💔Sorry I love you 💔Where stories live. Discover now