Part 23
Jin ដេីរមកឡានវិញទាំងមុខក្រម៉ូវមេីលមិនបាន គេបេីកទ្វានឹងបិតទ្វាឡានគ្មានថ្នមដៃអីបន្តិចធ្វេីអោយ Lusi ដែលអង្គុយនោះភ្ញាក់មិនស្ទេី ។
ផាំង
«Jin បងយ៉ាងម៉េចនឹង»Lusi សួរទាំងឆ្ងល់នឹងភ្ញាក់ដែលគេបិតទ្វាឡានមិនថ្នមបែបនេះ ហេីយណាមួយនាងមានទៅស្រលាញ់ Jin អីពេលខ្លះមួម៉ៅដែលនឹងឯង។
«មានយ៉ាងម៉េច»Jin និយាយកំបុតកំបុយដាក់នឹងបញ្ឆោះឡានបេីកចេញទៅទាំងទឹកមុខធុញទ្រាន់ខឹងមួម៉ៅជាខ្លាំង។
«aww ហេីយចុះឯណាថ្នាំរបស់អូន»Lusi ក្រោយចាប់អារម្មណ៍មិនឃេីញថា Jin កាន់អ្វីមកនាងក៏សួររកថ្នាំរបស់នាង ព្រោះគេប្រាប់នាងថានៅចាំបេីកថ្នាំហេីយអោយនាងមកមុនយែឡូវបែជាមិនឃេីញថ្នាំទៅវិញ។
«មិនដឹងថ្នាំស្អីទេ»Jin តបដោយអារម្មណ៍មួម៉ៅនឹងបន្ថែមល្បឿនយ៉ាងលឿនតាមចិត្តដែលខឹង ធ្វើអោយស្រីស្អាតដែលកំពុងតែជិះជាមួយភ័យផងហើយក៏ខឹងនាយផងដែល ។
«ចុះបងប្រាប់ថាទៅបេីកថ្នាំនោះ»Lusi មេីល
មុខគេទាំងខឹង។«ប្រាប់ហេីយថាមិនដឹង បេីចង់បានថ្នាំណាស់ចុះទៅទិញខ្លួនឯងទៅ...ងឺត»Jin ចាប់ហ្រ្វាំងមួយទំហឹង នឹងងាកមកស្រែកគំហកដាក់នាងទាំងមុខក្រហមងំ គេខឹងនឹងរឿងរបស់ Taehyung នឹង Jimin ឡេីងចង់គ្រប់គ្រងខ្លួនលេងបានទៅហេីយ នាងមកសួរនាំអោយមួម៉ៅថែមទៅទៀត។
«នែ៎បងកេីតស្អី ម៉េចក៏សម្លុតខ្ញុំ»Lusi ភ្លេចខ្លួនចេញចារឹកពិតស្រែកដាក់ Jin វិញស្មានថានាងមិនមួម៉ៅអីនាងមួម៉ៅនាងធុញស្ទេីស្លាប់ទៅហេីយដែលនៅជា Jin នោះ។
«កុំមកខ្វល់រឿងរបស់ខ្ញុំបេីនាងចង់បានថ្នាំទៅទិញខ្លួនឯងទៅ»Jin គំហកម្ដងទៀតមុននឹងងាក
ទៅមេីលផ្លូវវិញដៃគេក្ដាប់ចង្រ្កូតឡានណែន។«មិន....មិនបាច់ក៏បាន»Lusi លេបទឹកមាត់បន្តិចហាក់មេីលដឹងថា Jin កំពុងតែខឹងទេីបខ្លួនក៏មានអារម្មណ៍ថាខ្លាចដែលទេីបមិនហ៊ានជំទាស់ ព្រោះគេមិនដែលឃើញនាយខឹងឡើយកាលពីមុន។
«ហឹស»Jin បញ្ឆេះឡានបេីកចេញទៅយ៉ាងលឿនរហូតធ្វេីអោយអ្នកដែលជិះជាមួយភ័យជាខ្លាំង។
YOU ARE READING
💔Sorry I love you 💔
General FictionKim SeokJin x Kim Taehyung Jin Top Taehyung bottom