Part 12
Taehyung ស្ងៀមទ្រឹងពេលលឺសំនួររបស់ Jin កែវភ្នែកស្អាតបើភ្លឹះៗមើលទៅរាងសង្ហារដែលនៅចំពោះមុខ ព្រោះតែគេមិនដឹងឆ្លើយយ៉ាងម៉េចនោះទេ លែងនៅសុខៗរាងក្រាស់មកសួរគេចឹង ។
«ខ្ញុំ»Taehyung ដល់ថ្នាក់រឹងអណ្ដាតមិនដឹងតបថាយ៉ាងម៉េចអោយសម បើគេឆ្លើយមែនចុះបើ Jin សើចចំអកគេគិតយ៉ាងម៉េចទៅ គេពិតជាច្របូកច្របល់ណាស់។
«ហឺម»Jin ក្រហឹមដើម្បីចង់បញ្ជាក់ថាអោយរាងតូចឆ្លើយ។
«ខ្ញុំ.....មែនហើយខ្ញុំស្រលាញ់បង Jin »Taehyung អោនមុខចុះទឹកភ្នែកចាប់ផ្ដើមហូរមក ក្នុងចិត្តកំពុងភ័យខ្លាចថា Jin នឹងសើចចំអក ហើយនឹងនិយាយស្ដី បញ្ឈឺចិត្តរបស់ខ្លួនទៀត តែមើលទៅអ្វីដែលរាងតូចគិតវាដូចជាខុសស្រឡះពេល Jin ទាញកាយគេទៅអោបយ៉ាងណែន។
«Tae បងសប្បាយចិត្តណាស់ដឹងទេ ពេលដឹងថា Tae ស្រលាញ់បង»Jin និយាយទាំងរំភើបក្នុងចិត្តសប្បាយចង់ហោះទៅហើយ ពេលលឺបែបនេះគេស្មានថារាងតូចស្អប់គេទៅហើយតើ ព្រោះគេធ្វើមិនល្អដាក់រាងតូចរហូតតាំងពីកើតរឿងមក។
«បង Jin »Taehyung ឈប់យំ បើកភ្នែករបៀបមិនដឹងអីព្រោះកំពុងឆ្ងល់នឹងទង្វើរបស់ Jin នេះជាទង្វើអ្វីទៅ។
«ដឹងទេបងក៏ស្រលាញ់ឯងដែល»Jin ប្រលែងកាយតូចនឹងក្រសោបស្មាទាំងសងខាងរបស់រាងតូច ហើយក៏សម្លឹងមើលទៅគេដោយកែវភ្នែកស្រទន់ ។
«បង.....បងនិយាយថាម៉េច»Taehyung សួរបញ្ចាក់ ហាក់គិតថាគេកំពុងស្ដាប់ច្រឡំនៅអ្វីដែលរាងក្រាស់និយាយមុននឹង ព្រោះវាម៉េចនឹងអាចទៅរួចទៅ រសងក្រាស់ស្អប់គេថ្នាក់នេះ ម៉េចក៏សុខៗមកស្រឡាញ់បានទៅ។
«បងស្រលាញ់អូនណា Tae »Jin ញញឹមយ៉ាងស្រស់ដាក់រាងតូចនៅចំពោះមុខ ព្រមទាំងពោលពាក្យសារភាពថាខ្លួនស្រឡាញ់នាយតូចទៀតផង ធ្វើអោយអ្នកស្ដាប់ឮហើយសឹងតែមិនចង់ជឿថាវាជាការពិតទេ។
«ហឹកៗនេះបងនិយាយការពិតមែនទេ»Taehyung យំនឹងសួរបញ្ជាក់រាងក្រាស់ ព្រោះគេខ្លាចថាវាមិនមែនជាការពិត ។
«ការពិត បងស្រលាញ់អូន Kim Taehyung »Jin អោនថើបមាត់របស់រាងតូចបន្តិច ទើបងើបមកវិញនឹង ទាញកាយតូចមកអោបយ៉ាងណែនក្នុងរង្វង់ដៃរបស់ខ្លួន ។
YOU ARE READING
💔Sorry I love you 💔
General FictionKim SeokJin x Kim Taehyung Jin Top Taehyung bottom