ភាគ13
នៅក្នុងបន្ទប់គេងមួយមានមនុស្សពីរនាក់កំពុងគេងអោបគ្នាយ៉ាងស្អិតនៅលើគ្រែ ពន្លឺព្រះអាទិត្យជះចូលក្នុងបន្ទប់ចាំងចំមុខសង្ហារ របស់អ្នកកម្លោះជា Top បានរំខានដល់ដំណេករបស់អ្នកកម្លោះ Jin ទើបធ្វើអោយនាយត្រូវលើដៃបាំងថ្ងៃដែលចាំងចូលភ្នែករបស់នាយនោះ Jin បើកភ្នែកតិចៗព្រោះនៅងងុយ ហើយក៏ញញឹមឡើងនឹងអោនដាស់រាងតូចដែលគេងកើយទ្រូងរបស់គេនោះតិចៗ។
«Tae ងើបឡើង ភ្លឺហើយ»Jin អោនខ្សឹបក្បែរត្រចៀករាងតូចនឹងថើបថ្ពាល់គេមួយខ្សឺត ជាស្នាមថើបពេលព្រឹកអោយមនុស្សដែលខ្លួនស្រឡាញ់។
«ហឺម.....ថ្ងៃខ្ពស់ម្លេះ»Taehyung និយាយ
តិចៗលើកដៃញីភ្នែកមុននឹងបើកភ្នែកឡើងឃើញ Jin កំពុងញញឹមមកកាន់ខ្លួន។«ម៉ោងទើបតែ 7 ទេ»Jin អង្អែលសក់រាងតូចថ្នមៗ។
«ពិតមែនហេស៎ ខ្ញុំយឺតទៀតហើយចឹង»Taehyung ងើបយ៉ាងលឿននឹងស្រវេស្រវ៉ាចុះពីលើគ្រែ ព្រោះតែគេយែតទៀតហើយ ទើបប្រញាប់ទៅងូតទឹករៀបចំខ្លួន។
«មកនេះសិន»Jin ទាងរាងតូចមកវិញនឹងអោបគេណែន ។
«មានអីមែនទេបង Jin»Taehyung សួរទាំងឆ្ងល់មនុស្សកំពុងប្រញាប់ផងមកអោបអី ។
«ជុប៎ Morning »Jin ថើបមាត់រាងតូចមួយខ្សឺតនឹងញញឹមដាក់អ្នកខាងលើ។
«បាទ»Taehyung ញញឹមតិចៗថ្ពាល់ក្រពុំទាំងគូរក្រហមព្រឿងៗដោយសារតែអៀន ។
«តោះទៅងូតទឹក»Jin ងើបឡើងនឹងលើកបីរាងតូចហើយដើរទៅបន្ទប់ទឹក ។
«អាយ៎ អត់ទេៗបង Jin ងូតមុនទៅ»Taehyung ស្រែកចាចពេលគេបីចូលបន្ទប់ទឹក មិនបានទេមិនអាចងូតទឹកជាមួយគ្នាបានទេ ។
«ហេតុអី មិនបានងូតពីរនាក់ដើម្បីកុំអោយខាត ពេល»Jin និយាយទាំងញញឹមច្រឡឺមដាក់រាងតូចដែលនៅលើដៃ ដឹងថាអ្នកលើដៃភ័យហើយតែនៅតែញោះទៀត។
«អត់ទេៗបង Jin ដាក់ខ្ញុំចុះ»Taehyung ពេបមាត់ចង់យំនឹងរើតិចៗនៅលើដៃរបស់រាងក្រាស់ ។
«បងនិយាយលេងទេ អូនងូតមុនចុះ»Jin អស់សំណើចពេលឃើញមុខរាងតូចអារម្មណ៍ញោះនឹងក៏អស់តែម្ដងអាណិតក្មេង។
YOU ARE READING
💔Sorry I love you 💔
General FictionKim SeokJin x Kim Taehyung Jin Top Taehyung bottom