💔Sorry I Love you 💔

324 23 1
                                    

ភាគ18

​ Jin ដេីរចូលក្នុងផ្ទះទាំងគ្មានកម្លាំងកំហែង នៅក្នុងខ្លួន យប់មិញគេមិនបាន​ដេក​ពេញមួយយប់​ គេបេីកឡានទៅកន្លែងដែលរាងតូចធ្លាប់ទៅ នឹងព្យាយាមតាមរករាងតូចតាមដែលអាចធ្វេីបាន តែមិនបានឃេីញ Taehyung ឡេីយ​ ទូរស័ព្ទ​ក៏​គ្មានអ្នកលេីកទៀត​។ Jin ពិតជាគ្មានអារម្មណ៍អីទាំងអស់ គេពិតជាមិនចង់គិតទេថារាងតូចរត់ចេញពីគេដូចសម្ដីរបស់ប៉ាគេនិយាយនោះ បើសិនជាបែបនឹងពិតមែនគេពិតជាមិនអាចទទួកយកបានទេ។

«Jin នេះបងទេីបមកពីណានឹង​ យប់មិញអូនមិនបានឃេីញបងនៅក្នុងបន្ទប់ទេ»Lusi រត់មកអោបដៃរបស់រាងក្រាស់ញញឹមនឹងសួរនាំធ្វេីដូចខ្លួនបាេម្ភពីរាងក្រាស់ចឹង។

«មកពីណាជារឿងរបស់ខ្ញុំនាងកុំខ្វល់អី»Jin បេះដៃនាងចេញនឹងឡេីងទៅបន្ទប់បាត់ ទាំងមិនបានខ្វល់ពីនាងអីបន្តិច ធ្វេីអោយនាងខឹងយ៉ាងខ្លាំង ។

«ហឹស​ ចាំតែមេីលចុះ»Lusi ទម្រាំជេីងទាំងខឹងនឹងរត់ទៅសួនខាងក្រោយផ្ទះបាត់ នាងពិតជាមិនចង់ទ្រាំរស់នៅទីនេះទៀតទេ ត្រឹមតែរយៈពេលតែមួយយប់ប៉ុណ្ណោះ វាធ្វើអោយនាងធុញថប់ស្ទើតែស្លាប់ទៅហើយ។

Jin room_______

Jin ទម្លាក់ខ្លួនលេីកពូកទាំងហត់នឿយ ភ្នែករបស់គេឡេីងស្លក់ព្រោះតែមិនបានគេងពេញមួយយប់ ទឹកមុខក៏ស្លេកស្លាំងទៀតផង។

«អូនទៅណាទៅ Tae»Jin ពោលតិចៗទឹកភ្នែកក៏ហូរមកព្រោះតែខ្លាចបាត់បង់ Taehyung ។ ក្នុងខួរក្បាលរបស់គេពេលនេះគឺមានតែពាក្យសម្ដីរបស់លោកប៉ារបស់គេតែប៉ុណ្ណោះ ។


សួនក្រោយផ្ទះ_______

[យប់មិញអូនបានរកហេីយតែមិនបានឃេីញអ្វីទេ]Lusi និយាយទៅកាន់អ្នកម្ខាងទៀត។

[ហេតុអីមិនឃេីញ ចុះបន្ទប់ដេកនោះ]Hyunwu

[រកហេីយតែគ្មានឃេីញឯកសារស្អីដែលបងចង់បានទេ]Lusi

[រកបន្តទៅ Lusi ដេីម្បីអនាគតពួកយេីង]Hyunwu និយាយលួងលោមនាងទាំងញញឹមចុងមាត់។

💔Sorry I love you 💔Where stories live. Discover now