Part 19
Taehyung សម្លឹងមុខរបស់ Jin ទាំងកំពុងរង់ចាំស្ដាប់ចម្លើយពីរាងក្រាស់ ក្នុងចិត្តពេលនេះពិតជាចង់ដឹងណាស់ថា Jin នឹងស្រីម្នាក់នោះត្រូវជាអីនឹងគ្នាអោយប្រាកដ ហើក៏សូមអោយសម្ដីរបស់រាងក្រាស់មិនដូចសម្ដីស្រីម្នាក់នោះទៅចុះ ។
«និយាយមក បើលោកមិននិយាយខ្ញុំនឹងបានចេញទៅក្រៅហើយលោកក៏ប្រញាប់ត្រឡប់ទៅវិញទៅ»Taehyung និយាយឡើងក្រោយពីរាងក្រាស់ស្ងាត់មួយស្របក់ ហើយរៀបនឹងដើចេញ តែក៏ត្រូវរាងក្រាស់រត់មកអោបពីក្រោយជាប់។
«Tae ឈប់សិនអូនស្ដាប់បងនិយាយសិន តាម ពិតទៅបងនឹង Lusi គ្មានពាក់ព័ន្ធអ្វីនឹងគ្នាទេ»Jin និយាយទៅកាន់រាងតូចនឹងអោបកាយតូចឡើងណែនគេខ្ទប់មុខនឹងស្មាតូចដោយទឹកមុខមិនល្អ គេដឹងថារាងតូចប្រហែលជាមិនជឿនោះទេ តែគេមិនអាចអោយរាងតូចគិតខុសលើគេលើសពីនេះឡើយ ត្រឹមមួយថ្ងៃដែលបាត់រាងតូច គេស្ទើតែឆ្គួតទៅហើយ គេមិនព្រមអោយរាងតូចយល់ខុសរហូតឡើយ។
«មិនត្រូវជាអីនឹងគ្នា?លោកភ្លេចសម្ដីលោកពីម្សិលមិញហើយឬ»Taehyung និយាយឡើងទាំងសំឡេងញ័រព្រោះគេប្រឹងទប់ទឹកភ្នែកមិនអោយហូរព្រោះមិនចង់អោយ Jin ឃើញឡើយ ខ្លាចថាគេខ្លួនរំអួយ៎យំគ្រប់ពេល។
«Tae ស្ដាប់បងណា នាងចូលមកក្នុងបំណងអ្វីបងមិនដឹងទេ តែបងដឹងត្រឹមតែថាបងជួយនាងតាមដែលនាងសុំ តែបងមិនបានគិតអីលើនាងទេ»Jin បង្វែរាងតូចអោយបែមកទល់មុចនឹងខ្លួន ដៃចាប់ស្មារាងតូចទាំងសងខាងនឹងនិយាយដោយទឹកមុខប្រាកដប្រជា នឹងស្មោះត្រង់ទៅកាន់រាងតូច។ ទឹកមុខរបស់នាយបង្ហាញយ៉ាងច្បាស់ថាគេមិនបានកុហុករាងតូចសូម្បីមួយម៉ាត់ ធ្វើអោយអ្នកម្ខាងទៀតស្ងាត់មាត់បន្តិច។
«ហឹកៗបង Jin »Taehyung ជៀសមិនផុតពីយំហ៊ូមុខបុរសជាទីស្រលាញ់ឡើយ គេស្ទុះអោបរាងក្រាស់យ៉ាងណែន ក្រោយលឺសម្ដីរបស់រាងក្រាស់។
«Tae បងសុំទោសណាកុំយំអី»Jin ញញឹមឡើងដោយសប្បាយចិត្តហើយក៏អោបកាយតូចតែមួយរបស់មនុស្សជាទីស្រលាញ់ឡើងណែន។
«ហឹកៗបងដឹងទេ ពេលដែលបងនិយាយថានាងជាសង្សារបង ដឹងទេថាអូនឈឺចាប់ប៉ុណ្ណា»Taehyung យំសសឹកនិយាយប្រាប់រាងក្រាស់ ហើយក៏អោបរាងក្រាស់ណែនជាងមុនទៅទៀត ។ កាលពីម្សិលមិញពេលឮថានាងជាសង្សាររបស់នាយ បេះដូងគេឈឺចាប់ដូចជាមានអ្នកណាយលកាំបិតមកវះអ៊ីចឹង។
ESTÁS LEYENDO
💔Sorry I love you 💔
Ficción GeneralKim SeokJin x Kim Taehyung Jin Top Taehyung bottom