💔Sorry I Love you💔

391 24 2
                                    

ភាគ7

Taehyung នៅក្នុងផ្ទះបាយកំពុងឈរធ្វើម្ហូបតែម្នាក់ឯងព្រោះជើងរបស់គេក៏បានធូស្រាលច្រើនហើយ មិនសូវជាឈឺអីណាស់ណាទេ ហើយគេបានអោយអ្នកបម្រើសម្រាកខ្លះ រាងតូចរកមើលគ្រឿងផ្សំតែមិនឃើញសោះ ទើបនឹងឃើញទៅទាញកៅអីឡើងទៅរកខាងលើ។

«នៅឯណាចេះ»Taehyung ដើររកគ្រប់កន្លែងនៅតែមិនទាន់ឃើញទើបរាងតូចទាញកៅអីសម្រាប់អង្គុយយកមកដាក់ហើយខ្លួនក៏ឡើងឈរពីលើកៅអីនោះដើម្បីរកមើល«តើទុកនៅឯណាចេះ.....អាយ៎»រាងតូចស្រែកទាំងភិតពេលដែលជើងរបស់ខ្លួនឈានខុសកៅអី ធ្វើអោយទាញខ្លួនទាំងមូលធ្លាក់ តែសំណាងក៏មានអ្នកណាមកជួយទ្រគេទាន់។

«មិនទេអីហេស៎»Jin សួរអ្នកនៅខាងលើដៃ សំនួររបស់គេហាក់បង្ហាញអោយឃើញពីក្ដីបារម្ភចំពោះអ្នកនៅលើដៃ។

«ខ្ញុំ....នេះខ្ញំមិនធ្លាក់ទេឬ»Taehyung បើកភ្នែកធំៗឃើញថាខ្លួននៅលើដៃរបស់ Jin ។ គេមិនធ្លាក់ទេឬ អរគុណហើយដែលនាយមកជួយគេទាន់ កុំអីឈឺខ្លួនទៀតហើយ។

«អត់ទេយើងទ្រឯងទាន់»Jin និយាយនឹងដាក់អោយរាងតូចឈរអោយស្រួលបួល។

«ខ្ញុំ.....ខ្ញុំអរគុណបងហើយ»Taehyung អោនមុខ ចុះព្រោះខ្លាចថារាងក្រាស់នឹងស្ដីបន្ទោសខ្លួន តែក៏ពិតមែននាយស្ដីអោយពិតមែន ។

«ហើយឡើងទៅធ្វើស្អីលើនឹង»Jin អោបដៃសួរទៅរាងតូចទាំងមុខមាំ ចង់ដឹងណាស់ក្មេងម្នាក់នេះឡើងទៅលើនឹងធ្វើអី ។

«ខ្ញុំរកគ្រឿងផ្សំ»Taehyung ឆ្លើយទាំងអោនមុខចុះ។

«ហើយម៉េចមិនអោយអ្នកបម្រើអោយយក ឯងដឹងឬថាគេទុកនៅឯណា»Jin សម្លឹងកាយតូចដោយការមិនពេញចិត្ត អ្នកបម្រើពេញផ្ទះមិនប្រើទេ បែជាឡើងទៅរកខ្លួនឯង តើដឹងឬថាគេយកទៅទុកនៅត្រង់ណានោះ។

«គឺខ្ញុំ»Taehyung ងើបមុខមើលរាងក្រាស់ តែគេតបនឹងរាងក្រាស់មិនចេញនោះទេ ព្រោះថាគេមិនដឹងពិតមែនថាអ្នកបម្រើយកទុកឯណា រាល់ដងពេលធ្វើគេយកអោយទាំងអស់ តែដោយសារខ្លួនមិនចង់រំខានទើបមិនបានអោយអ្នកណាមកជួយគេក្នុងការធ្វើម្ហូបថ្ងៃនេះ។

«ឯងដឹងទេ ថាបើមិញនេះឯងធ្លាក់ចុះមកនឹងមានរឿងអីកើតឡើងហាស៎ មិនគិតខ្លះទេឬយ៉ាងម៉េច»Jin ថាអីចេះខុស រាងក្រាស់ស្ដីអោយរាងតូចទាំងខឹង ក្មេងម្នាក់នេះមិនគិតពីខ្លួនឯងខ្លះទេឬ បានជាធ្វើអ្វីគេមិនព្រមគិតគូរសោះអ៊ីចឹង មិញនេះណាបើគេមិនបាត់នាយតូច ហើយគេដើររកទេគឺមិនបានមកជួយទាន់នោះទេ តែសំណាងមិនមែនចេះតែមានរហូតនោះទេ គេគួរតែចេះប្រយ័ត្នខ្លះ។

💔Sorry I love you 💔Where stories live. Discover now