💔Sorry I Love you💔

548 33 4
                                    

Part 25

ក្រោយពីសម្រួលគ្នារួច Jin ចំណាយពេលនៅជាមួយរាងតូចរហូតដល់ថ្ងៃត្រង់​ Jin កំពុងធ្វេីម្ហូបក្នុងផ្ទះបាយព្រោះជិតដល់ម៉ោងបាយថ្ងៃត្រង់ហេីយ​ ណាមួយគេធ្វើអោយហើយមុន Jimin មកដល់ ព្រោះគេដឹងថាអាម្នាក់ភ្នែកលឹបនឹង ច្បាស់ជាទិញអាហារមកអោយសង្សារគេ។

«បង​ Taetae »Jungkook ស្រែកតាំងពីមាត់ទ្វាផ្ទះមកម្លេះ កម្លោះតូចរត់ចូលមកទាំងសេីចនឹងមានរបស់ ពេញដៃ​តែក៏ឈប់ង៉ក់នឹងធ្វេីភ្នែកភ្លឹសៗសម្លឹងមេីលទៅផ្ទះបាយ ក្រោយឃើញវត្តមានរបស់ Seokjin តែគេអត់ស្គាល់ថាជាអ្នកណាទេ ហើយក៏អត់ដឹងថាអ្នកនៅក្នុងផ្ទះបាយជាអ្នកណា។

«Jungkookie កុំរត់ខ្លាំងពេកប្រញាប់ដួលរុះរបស់អស់ទៅ»Jimin នាយកម្លោះក៏និយាយក្រោយពីរាងតូចព្រោះខ្លួនកំពុងដេីរចូល​មកតាមក្រោយតែក៏ឆ្ងល់ពេលឃេីញកូនទន្សាយកំពុងឈរស្ងៀមមួយកន្លែង«កេីតអីឬ Kookie »នាយសង្ហារសួរទាំងឆ្ងល់មុននឹងភ្ញាក់ពេលមានសំឡេងពីក្រោយខ្នង។

«មកធ្វេីអី»Jin សំឡេងស្មេីនឹងមាំសួរទៅពួកគេទាំងពីរទាំងទឹកមុខមិនពេញចិត្ត ហើយក៏ដើរមករកពួកគេទៀតផង។

ដឹប

«អ្នកប្រុស»គ្រាន់តែដើរមកភ្លាម ដូចដើរមកអោយ Jimin ដាល់អ៊ីចឹង ដើរមកដល់ Jimin ស្វាគមន៍ Seokjin មួយដៃតែម្ដង។ ចំណែក Jungkook បើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។

«យើងទេដែលត្រូវសួរលោកថាមកធ្វេីអី​ ចុះឯណា Tae លោកយក Tae ទៅណា»Jimin ចាប់ក្របួច ក អាវរបស់ Seokjin នឹងស្រែកសម្លុតទៅកាន់នាយទាំងខឹង ព្រោះថាគេខ្លាចអាម្នាក់នេះមកធ្វើបាបមិត្តសម្លាញ់របស់គេទៀត។

«លែងយើង»Seokjin រើនឹងច្រាន Jimin រៀបនឹង ដាល់មួយដៃវិញ តែក៏មានសំឡេងរបស់ Taehyung កាត់សកម្មភាពរបស់គេទាន់ ។

«Jimin Jungkook ខ្ញុំនៅទីនេះ»Taehyung និយាយពីខាងលេីទាំងញញឹមនឹងរៀបនឹងដេីរចុះមកតែក៏ត្រូវ Jimin រត់ឡេីងទៅលេីនឹងលេីក​បីគេដាក់អោយអង្គុយលេីសាឡុងក្រោមក្រសែភ្នែកមិនពេញចិត្តរបស់ Jin គេខឹង​ គេប្រច័ណ្ឌនឹងមិនចូលចិត្តអោយអ្នកណាមកប៉ះពាល់ Taehyung ក្រៅពីគេទេ។

💔Sorry I love you 💔Where stories live. Discover now