💔Sorry I Love you💔

425 26 5
                                    

ភាគ10

ក្រាក___

       Jin បើកទ្វារបន្ទប់ធ្វើការចូលទៅ​មើលថា តើរាងតូចស្ដាប់សម្ដីគេឬអត់​ ពេលទៅដល់ក៏ឃើញថាលោក ប៉ានឹងអ្នក​ម៉ាក់របស់គេក៏នៅទីនេះដែល មិនដឹងថាពួកគាត់មកពីស្មើណានោះទេ ។

«ប៉ាម៉ាក់»Jin ហៅម៉ាក់ប៉ារបស់គេតិចៗពេលឃើញគាត់កំពុងអង្គុយមើលរាងតូចគេងលក់លើសាឡុងដោយស្នាមញញឹម។

«ស៊ូចប្អូនកំពុងគេង»Mrr Kim លើកដៃដាក់លើមាត់បញ្ជាក់កុំអោយកូនប្រុសរបស់គាត់លឺមាត់ខ្លាំងពេក ព្រោះខ្លាចបង្ករសំឡេងធ្វើអោយ Taehyung ភ្ញាក់ ព្រោះថាឃើញគេងលក់ស្រួលណាស់ ។

«បាទប៉ា»Jin សើចញឹមៗដោះអាវក្រៅរបស់ខ្លួនគ្របលើកាយតូតដែលគេងអោបខ្លួនប្រហែលរងារព្រោះបើកម៉ាស៉ីនត្រជាក់ខ្លាំងពេកមិនដឹង​ ដែលវាជារូបភាពដែលធ្វេីអោយចាស់ៗទាំងពីរញញឹមបិតមាត់មិនជិតនោះទេ ព្រោះគាត់ពិតជាចង់អោយ Jin ល្អនឹងប្អូនបែបនេះយូហើយ ។

«នេះយកប្អូនមកទុកចោលបែបនេះមែនទេហាស៎ Jin »Mrs Kim អូសដៃកូន ប្រុសមកក្បែរតុធ្វើការរបស់គេហើយក៏សួរទាំងខឹងនឹងកូនប្រុស​ មេីលចុះយកប្អូនមកទុកចោលក្នុងបន្ទប់ឡេីងគេងលក់លេីសាឡុងអីបែបនេះគួរអោយខ្នាញ់ណាស់ ដឹងចឹងគាត់មិនប្រាប់អោយយកមកក្រុមហ៊ុនទេ អោយយកទៅផ្ទះល្អជាង។

«មិនមែនចឹងទេម៉ាក់ ខ្ញុំយកមកអោយមើលប៉ាតែខ្ញុំទៅប្រជុំមិនដល់មួយម៉ោងផងក៏គេងលក់អ្នកណាទៅដឹងទៅម៉ាក់»Jin តបទៅលោក ស្រីទាំងមុខក្រម៉ូវ​ អ្នកណាអោយក្មេងនឹងគេងលក់ធ្វេីអី ទុកចោលមិនបានមួយម៉ោងផងដេកលក់បាត់។

«ជឿកូនឯងម្ដងចុះ ចឹងម៉ាក់ទៅផ្ទះវិញហើយ ចាំពេលកូន Tae ភ្ញាក់ចាំប្រាប់ម៉ាក់ ម៉ាក់អោយគេមកទទួលប្អូនទៅវិញ»Mrs Kim មិនចង់ថាអោយកូនប្រុសច្រើនទើបនិយាយបែបនេះវិញ ខ្ចិលឈ្លោះព្រោះមើលទៅ Jin ចាប់ផ្ដើមល្អនឹងរាងតូចហើយ បើស្ដីអោយគេច្រើនព្រោះរាងតូចពេក គេអាចនឹងខឹងស្អប់រាងតូចទៀតក៏ថាបានដែល។

«មិនបាច់ទេម៉ាក់ ខ្ញុំធ្វើការតែមួយព្រឹកទេ ទៅផ្ទះទាំងអស់គ្នាតែម្ដងទៅ»Jin និយាយទៅកាន់លោកស្រីព្រោះថ្ងៃនេះគេមិនមានការងារសំខាន់ទេ អាចទៅផ្ទះបាន។

💔Sorry I love you 💔Where stories live. Discover now