💔Sorry I Love you💔

281 26 3
                                    

ភាគ22


​ Taehyung នឹង Lusi កំពុងតែរៀបចំចាប់ផ្ដេីមធ្វេីអាហារពេលល្ងាចជាមួយគ្នានៅក្នុងផ្ទះបាយដោយស្ងៀមស្ងាត់ បើគ្មានអ្វីត្រូវប្រាប់ Taehyung មិនបាននិយាយជាមួយនាងឡើយ តែនាងក៏បានសួរនាំគេមុន។

«ឯងនៅទីនេះក្នុងឋានៈអី»Lusi កាន់កាំបិត
ងាកមកសួរ Taehyung ទាំងមុខកាចធ្វេីនាយតូចចាប់ផ្ដេីមមានអារម្មណ៍មិនល្អឡេីង ពេលឃើញនាងមានរឹតពាខុសពីពេលមុន។

«អ្នកមេីលថែអ៊ុំប្រុស»Taehyung ងាកមក
ឆ្លេីយ​ជាមួយនាងធ្វេីជាធម្មតា ដេីម្បីកុំអោយនាងដឹងថាគេកំពុងខ្លាចនាង។

«ហេីយចុះឯងត្រូវជាស្អីនឹង Jin របស់យេីង»Lusi នៅតែបន្តសំណួរទៅ Taehyung ទៀត។

«Jin របស់អ្នកនាងឬ​? ហឹសគួរអោយអស់សំណេីចណាស់»Taehyung គ្រាន់តែលឺសម្ដីនាងធ្វេីអោយគេអត់សេីចមិនបាន ព្រោះនាងនិយាយមកលេីសពីការពិត​ ប្រហែលជានាងមិនគិតទេថា Seokjin បានយករឿងនាងនឹងគេប្រាប់ខ្លួនអស់ហើយ។

«ឯងសេីចអីហាស៎»Lusi ស្រែកសម្លុត Taehyung យ៉ាងខ្លាំង នាងខឹងព្រោះ Taehyung សេីចហាក់សេីចចំអកអោយនាង​យ៉ាងចឹង។

«ខ្ញុំគ្រាន់សេីចតេី​ ហេតុអីមិនបានឬ? »Taehyung ចិញ្ចេីមសួរទៅនាងវិញ។ ធម្មតាគេមិនចេះកាច់កុងដាក់អ្នកណាទេ តែមិនដឹងជាហេតុអីទេបានជាគេហ៊ាន តសម្ដីជាមួយនាងបែបនេះ ។

«ឯងអាក្មេងឆ្គួតចាំមេីលចុះយេីងនឹងធ្វេីអោ Jin ស្អប់ឯង»Lusi សម្លក់ Taehyung ទាំងញញឹមដោយមានល្បិច​ ។

«ចង់ធ្វេីអី»Taehyung សួរវិញទាំងឆ្ងល់ព្រោះមិនយល់ពីស្រីម្នាក់នេះសោះ ម្ដងល្អម្ដងអាក្រក់។

«គឺបែបនេះ......អាយ៎»Lusi លេីកឆ្នាំងទឹកក្ដៅមកទម្លាក់ចុះធ្វេីអោយទឹកដែលទេីបដាំពោះស្រោចលេីជេីងរបស់ Taehyung ហេីយខ្លួនក៏ស្រែកឡេីង​ ធ្វើដូចជាត្រូវខ្លាំង។

«អាយ៎​នាងធ្វេីឆ្គួតស្អីនឹង»Taehyung ស្រែក​ដោយការឈឺចាប់ពេលជេីងមួយជំហៀងរបស់ខ្លួនត្រូវទឹកក្ដៅស្រោចពីលេីទោះមិនច្រេីនតែទឹក​ទេីបលេីកពីភ្លេីង​ ក្ដៅអាចរលាកគេហើយ។

«មានរឿងអី»Jin​ លឺសំឡេងស្រែកនាយប្រញាប់រត់មកមេីលយ៉ាងលឿនខ្លាចថាមានរឿងអី តែមកដល់មានរឿងពិតមែន។

💔Sorry I love you 💔Where stories live. Discover now