Part 1
@ទីក្រុងសេអ៊ូលប្រទេស កូរ៉េខាងត្បូង
៚ព្រលានយន្តហោះ៚
កម្លោះសង្ហារដែលជា CEO ប្រចាំក្រុមហ៊ុនដឹកជញ្ជូនទាំងផ្លូវគោកនឹងផ្លូវទឹក កំពុងឈរយ៉ាងសង្ហារជាមួយនឹងម្ដាយ ដេីម្បីរង់ចាំទទួល មនុស្សសំខាន់ តែមនុស្សសំខាន់របស់គេគឺលោកប៉ាគេ ចំណែកម្នាក់ទៀតនោះគឺគេមិនបានរាប់បញ្ចូលបន្តិចនោះទេ ។ ហើយដែលសុខចិត្តមកឈប់ចាំរាបម៉ោងនោះគឺមកចាំលោកប៉ាដែលបានបែកគ្នារយៈពេលច្រើនឆ្នាំ ។
«Jin ញញឹមបន្តិចទៅកូន»Mrs Kim ស្ដីអោយកូនប្រុសទាំងមិនពេញចិត្ត ពេលឃេីញថាទឹកមុខរបស់អ្នកកម្លោះក្រម៉ូវ ធ្វេីដូចជាមិនពេញចឹងនឹងវត្តមានអ្នកដែលកំពុងរង់ចាំយ៉ាងចឹង ទាំងដែលនេះគឺជាលោកប៉ាបង្កើតរបស់ខ្លួនហើយនឹងប្អូនប្រុសរបស់គេដែល ។
«ម៉ាក់ខ្ញុំព្រមមកក៏ចាត់ទុកថាល្អហើយ....មកអោយញញឹមអីទៀត»Jin តបទាំងធុញទ្រាន់ ដឹងថាគេមិនចូលចិត្តម្នាក់នឹងហេីយ នៅអោយគេមកទទួលទៀត មនុស្សដែលគេស្អប់កំពុងមក អោយគេញញឹមយ៉ាងម៉េច។
«ហេតុអីប្អូននឹងប៉ាមកទាំងមូលមិនសប្បាយចិត្តទេឬ»Mrs Kim ជ្រួញចិញ្ចេីមដោយការហួសចិត្តនឹងសម្ដីរបស់កូនប្រុស និយាយស្ដីមិនពិរោះស្ដាប់សោះ នេះគេជាមនុស្សបែបនេះតាំងពីពេលណា។
«ម៉ាក់ក៏ដឹងថាខ្ញុំមិនចូលចិត្តក្មេងនឹងតាំងពីដើមមកម្លេះ?ហេតុអីម៉ាក់ធ្វើមិនដឹង»Jin ងាកទៅតបនឹងសម្ដីរបស់ម្ដាយ សប្បាយចិត្តឬ អោយគេសប្បាយចិត្តយ៉ាងម៉េច បេីគេមិនចូលចិត្តហេីយរឹតតែស្អប់ក្មេងម្នាក់នឹងយ៉ាងខ្លាំងនឹង។
«រឿងកន្លងផុតទៅយូហើយ Jin កូនមិនគួរយករឿងអតីតមកពាក់ព័ន្ធនឹងបច្ចុប្បន្នទេកូន»Mrs Kim ព្យាយាមប្រាប់ទៅកូនប្រុស អោយគេបែងចែករវាងអតីតកាលនឹងបច្ចុប្បន្ន មិនចង់អោយគេយកវាមកលាយឡំគ្នាបង្កេីតជាភាពស្អប់គុំគួនក្មេងមិនដឹងអីឡេីយ។
«តែសម្រាប់ខ្ញុំ.....ខ្ញុំនៅតែមិនដែលភ្លេចថាវាជាអ្នកធ្វើអោយប៉ាក្លាយទៅបែបនេះទេ»Jin តបទាំងខឹង អោយតែនិយាយដល់អាក្មេងនឹងពេលណាគេមិនដែលនិយាយត្រូវគ្នាជាមួយម្ដាយគេទេ ព្រោះរាល់តែលេីកគាត់កាន់ជេីង ក្មេងនឹងរហូត ចឹងបានមិនចង់និយាយនឹងណា។