💔Sorry I Love You💔

420 26 3
                                    

Part 6

Morning ___

    Taehyung ងើបពីព្រលឹមតាមទម្លាប់របស់គេ តែគ្រាន់តែថ្ងៃនេះគេរៀបចំខ្លួនរៀងយូបន្តិចដោយសារជើងរបស់គេនៅឈឺទើបធ្វើចលនា រៀងយឺតយ៉ាវជាងរាល់ដល់តែប៉ុណ្ណោះ។
នាយតូចចុះពីលើឡានក្រុងដើរសំដៅចូលក្នុងផ្ទះត្រកូល Kim ទាំងជើងរបស់គេប៉ាក់ខ្មើតៗកំពុងតែដើររៀបនឹងចូលក្នុងផ្ទះហើយ ក៏មានដៃអ្នកណាមិនដឹងមកបិតមាត់របស់គេ ហើយក៏ទាញខ្លួនគេលើកឡើងធ្វើអោយគេភិតភ័យជាខ្លាំង។

«អឹម»Taehyung បើកភ្នែកធំៗពេលត្រូវបានអគេខ្ទប់មាត់ជាប់នឹងលើកយកទៅក្រោយផ្ទះ នាយរើផងប្រឹងស្រែករហូតដល់អ្នកខាងនោះព្រមដាក់គេចុះ ។

«ស្ងៀមយើងទេ»Jin និយាយព្រោះរាងតូចរើមិនឈប់ហើយក៏ប្រលែងដៃដែលខ្ទប់មាត់រាងតូចដូចគ្នា។ ខ្លាចអីណាណាស់ទៅនៀក៎ នេះក្នុងបរិវេនផ្ទះគេណា មានអ្នកយាមកាមត្រឹមត្រូវ គ្មានចោរមកពីណាហ៊ានចូលទេ ចេះខ្លាចទៅកើត។

«បង Jin ខ្ញុំស្មានតែមានអ្នកចាប់ខ្ញុំហើយ»Taehyung យកដៃទប់ជញ្ជាំងនឹងដកដង្ហើមយ៉ាងវែង ព្រោះមុននេះភ័យពេកចង់ទន់ជើងទៅហើយ នាយសង្ហារក៏ចឹងដែល ចេះមកលេងអីបែបនឹងកើត មិនដឹងទេឬថាគេភ័យណា។

«នេះ ម្សិលមិញយើងភ្លេចអោយ»Jin ខ្ចិលខ្វល់នឹងសម្ដីរបស់រាងតូចណាស់ គេក៏ហុចទូរស័ព្ទអោយរាងតូចវិញ ដោយសារល្ងាចមិញគេរវល់តែគិតស្អីផ្ដេសផ្ដាសទើបភ្លេចអោយវាទៅរាងតូចវិញ ដូច្នោះហើយទើបប្រញាប់មកស្ទាក់រាងតូចដើម្បីអោយៗហើយ ព្រោះខ្លាចរាងតូចទៅសួរ ម៉ាកគេនោះ ចប់មិនខានទេ។

«អរគុណបង Jin ណាស់»Taehyung ទទួល
ទូរស័ព្ទមកវិញនឹងញញឹមដាក់រាងក្រាស់បន្តិច ដែលវាជាស្នាមញញឹមដែលស្រស់ស្អាតនឹងស្មោះត្រង់។

«ហឺម»Jin ក្រហឹមបន្តិចនឹងលួចញញឹមក្នុងចិត្តដូចគ្នា តែមិនហ៊ានបញ្ចេញមកខាងក្រៅទេ មិនដឹងជាហេតុអីដូចគ្នា។

«បើចឹងខ្ញុំទៅក្នុងសិនហើយ ព្រោះខ្ញុំប្រហែលជាយឺតហើយ»Taehyung រៀបនឹងដើរចេញតែក៏ត្រូវទច់ដំណើរពេលរាងក្រាស់ចាប់ដៃរបស់គេជាប់ ហើយគេក៏មើលមុខនាយភ្លឹះៗ ពេលនាយចាប់ដែរបស់គេបែបនេះ។

💔Sorry I love you 💔Where stories live. Discover now