💔Sorry I Love you 💔

579 27 1
                                    

Part 27

Taehyung អង្គុយនៅលេីពូកស្ងៀមមួយកន្លែង​ ក្រោយពីងូតទឹករួចគេក៏អង្គុយរង់ចាំរាងក្រាស់ចេញពីងូតទឹក​ ព្រោះតែគេត្រូវចុះទៅញាំបាយជាមួយគ្នា​ ដំបូង Taehyung ចង់ញាំបាយហេីយចាំងូតទឹកតាមក្រោយ​ តែ Jin មិនព្រម​ ទេីបគេមិនជំទាស់នឹងនាយដែល។

[អាឡូ​ Jimin ] Taehyung

[ញាំបាយហេីយឬនៅ Tae]Jimin

[នៅទេប្រហែលបន្តិចទៀត​ ចុះ Jimin វិះ]Taehyung

[ខ្ញុំញាំរួចហេីយ​ Tae គួរតែឆាបលញាំបាយទៅនឹងអាលបានញាំថ្នាំ​ ហេីយកុំភ្លេចលាបថ្នាំអោយបានញឹកញាប់ផងណា​ វានឹងឆាប់ជា ហេីយថ្នាំបំបាត់ស្នាមដែលខ្ញុំទិញទុកអោយ Tae​ នោះចាំប្រេីពេលវាជាទៅណា]Jimin និយាយឡេីងវែងអន្លាយផ្ដាំផ្ញេីទៅកាន់មិត្ត​ ព្រោះខ្លាចថាគេនឹងមិនបាមធ្វេីតាមពេទ្យប្រាប់​ បេីមិនអញ្ចឹងនឹងមិនឆាប់ជាទេ​ ព្រោះថា Taehyung នេះ​ ចេះតែមេីលថែអ្នកដទៃ​ តែមិនសូវជាមេីលថែខ្លួនឯងទេ​ ទេីបនាយបារម្ភ។

[អីយ៉ា...​ដឹងហេីយ​ Jimin នេះនិយាយឡេីងខ្ញុំចាំហេីយណា]Taehyung អស់សំណេីចនឹងមិត្តរបស់ខ្លួន​ ដែលគេមកផ្ដាំផ្ញេីធ្វេីដូចថ្ងៃស្អែកពួកគេត្រូវឡេីងយន្តហោះអញ្ចឹង​ ហេីយសំខាន់ copy ពាក្យពីគ្រូពេទ្យមកទាំងអស់។

[ខ្លាចភ្លេចនឹងណា​ អញ្ចឹងក៏ញាំបាយផងណា​ ខ្ញុំគេងហេីយ​ រាត្រី​សួស្ដី​]Jimin

[រាត្រី​សួស្ដី​]Taehyung

«និយាយជាមួយអ្នកណា»Jin ដែលទេីបនឹងចេញពីងូតទឹក​មុននេះបន្តិច​ ក៏សួរទៅរាងតូចភ្លាម​ ដោយទឹកមុខហាក់ដូចជាមិនសូវជាពេញចិត្តប៉ុន្មាននោះទេ​ ។

«និយាយជាមួយនឹង Jimin បងងូតទឹករួចហេីយមែនទេ»Taehyung ដាក់ទូរស័ព្ទចុះហេីយក៏ញញឹមដាក់នាយ​ នាយតូចយកកន្សែងដៃពីនាយមកកាន់​នឹងដៃ​ ដេីម្បីជូតសក់អោយនាយ។

«មេីលទៅអូនស្និតស្នាលនឹងអាតឿនឹងណាស់»Jin និយាយទាំងមុខក្រម៉ូវ​ ដឹងថាជាមិត្តរបស់រាងតូច​ ដឹងថារាងតូចស្រឡាញ់គេ​ តែគេនៅតែមិនអាចហាមចិត្តមិនអោយមិនចូលចិត្ត Jimin បានដដែល​ ព្រោះតែសម្ដីរបស់នាយម៉ាមាត់ៗនិយាយចេញមកឌឺដងដាក់គេសម្បេីមណាស់​ គ្រប់ពេលតែម្ដង។

You've reached the end of published parts.

⏰ Last updated: Jul 17 ⏰

Add this story to your Library to get notified about new parts!

💔Sorry I love you 💔Where stories live. Discover now