Part 11
Taehyung អង្គុយនៅក្នុងសួនជាមួយនឹងលោកប្រុស ថ្ងៃនេះគេបានអោយគាត់រៀនដើរ ធ្វើអោយគាត់អាចដើរបានដោយមិនបាច់មានគេគ្រាឡើយ គេបានអោយគាត់កាន់ឧបករណ៍សម្រាប់អោយរៀនដើរដោយខ្លួនឯង គាត់ដើរតិចៗទាំងសប្បាយចិត្ត។
«លោកអ៊ុំ ពូកែណាស់បន្តិចទៀត លោកអ៊ុំបន្តិចទៀត»Taehyung ដេីរថយក្រោយតិចៗ ដើម្បីអោយលោកប្រុសដេីរមករកខ្លួនដោយស្នាមញញឹម គេសប្បាយចិត្តណាស់ដែលលោកអ៊ុំរបស់គេអាចដើរបានវិញបែបនេះ។
«កូន Tae អ៊ុំធ្វេីបានហេីយ»Mrr Kim និយាយទាំងសប្បាយចិត្តនឹងសេីចដាក់រាងតូចទាំងចង់យំ ពេលដែលខ្លួនកំពុងដើរទៅរករាងតូច ទោះជាប្រើឧបលរណ៍ជំនួយក៏ដោយ តែវាពិតជារំភើបណាស់។
«លោកអ៊ុំពូកែណាស់»Taehyung ចូលទៅជួយគ្រាគាត់អោយអង្គុយវិញ ព្រោះមួយថ្ងៃមួយនេះគាត់ដេីរច្រេីនហេីយ។
«អ៊ុំធ្វេីបានហេីយកូន Tae »Mrr Kim សម្លឹងមេីលជេីងរបស់ខ្លួននឹងកម្រេីកវាទាំងសប្បាយចិត្ត ទីបំផុតគាត់ក៏អាចដើរបានវិញដូចពីមុនហើយ ។
«ទីបំផុតខ្ញុំក៏អាចធ្វេីអោយលោកអ៊ុំដេីរបាន
វិញហេីយ»Taehyung ញញឹមទាំងទឹកភ្នែក
ដាក់ក្បាលលេីភ្លៅរបស់គាត់ទាំងសប្បាយចិត្ត ទីបំផុតគេក៏បានសម្រេចបំណងរបស់គេហើយ គេបានធ្វើអោយលោកអ៊ុំរបស់គេអាចដើរបានវិញហើយ ទោះជាប្រើឧបរកណ៍នៅឡើយ តែមិនយូទេគេនឹងព្យាយាមធ្វើអោយគាត់ដើរដោយគ្មានឧបករណ៍ជំនួយឡើយ។«កូន Tae អ៊ុំអរគុណកូនណាស់»Mrr Kim អង្អែលក្បាលរាងតូចថ្នមៗពេញដោយក្ដីស្រលាញ់ គាត់ពិតជាអរគុណដល់ការអត់ធ្មត់របស់គេ ដែលបានមើលថែគាត់កន្លងមក។
«លោកអ៊ុំ កុំនិយាយបែបនឹងអី បើមិនដោយសារខ្ញុំ លោកអ៊ុំក៏មិនត្រូវមកអង្គុយលើរទេះបែបនេះ បើសិនជាអាចទាញពេលវេលាថយក្រោយបាន ខ្ញុំសុំជាអ្នកអង្គុយលើនេះជំនួសអ៊ុំវិញល្អជាង»Taehyung រៀបរាប់ទាំងទឹកភ្នែកហូរមិនឈប់ ក្នុងចិត្តពិតជាស្អប់ខ្លួនឯងដែលកាលនោះធ្វើអីមិនបានគិតធ្វើអោយអ្នកមានគុណទី2របស់ខ្លួនត្រូវមកអង្គុយបែបនេះ បើសិនជាអាចថយពេលវេលាបាន ពេលនោះគេនឹងមិនរត់ឆ្លងផ្លូវផ្ដេសផ្ដាស ហើយបើសិនជាឆ្លងហើយពេលនោះសុំអោយឡានបុកគេវិញចុះ មិនមែនបុកលោកប្រុស Kim ឡើយ។
YOU ARE READING
💔Sorry I love you 💔
General FictionKim SeokJin x Kim Taehyung Jin Top Taehyung bottom