Part 23

135 7 0
                                    


~~ថ្ងៃថ្មី~~

ជុងគុកកំពុងតែនៅក្រុមហ៊ុនធ្វើការពិនិត្យឯកសារខ្លះៗ ដោយលឺមកថាក្រុមហ៊ុនមានបញ្ហាខ្វះឥវ៉ាន់នឹងគ្រឿងសំខាន់ផ្សេងៗទៀត....
«ហេតុអីក៏វាទៅជាយ៉ាងនេះ??? »ការផ្ទៀងផ្ទាត់ខុសគ្នាស្រឡះយូរៗទៅវាកាន់តែធ្ងន់ធ្ងរទៅបើនៅតែប្រហេសទៀតច្បាស់ជារលាយមិនខាន.... ,ជុងគុកទាញទូរស័ព្ទដៃចេញពីហោប៉ៅខលទៅកូនចៅភ្លាម!!
«រៀបចំសួរចម្លើយបុគ្គលិកម្នាក់ម្តងៗអោយបានគ្រប់គ្នាគ្មានអោយខ្វះសូម្បីតែម្នាក់ បើមានម្នាក់ណាខុសប្រក្រតីកត់ឈ្មោះវាទុកហើយយកវាទៅឃុំក្នុងបន្ទប់ងងឹតនៅផ្ទះធំរង់ចាំការធ្វើទារុណ្ឌកម្មពីយើង!!! »
«បាទលោកម្ចាស់!! »vace មនុស្សជំនិតជុងគុកទទួលបញ្ចាភ្លាមទូរស័ព្ទក៏កាត់ផ្តាច់

«ឯងតាមមិនទាន់យើងទេអាលូកាស! »គេនិយាយហើយក៏ដើរចេញទៅ...
//តុកៗ//
«ចូលមក!!! »រាងក្រាស់ឈានជើងចូលមកដាក់បង្គុយលើកៅអីវិលទល់មុខជីមីន
«ជុងគុក? »
«បងកំពុងធ្វើអី?? » គេសួរឡើងទាំងសំលឹងមើលឃើញជីមីនដែលមានឯកសារឡើងកានរលើតុនោះ!!
«គឺយើងកំពុងតែពិនិត្យមើលទិន្ន័យឡើងវិញនឹងណា.... ហើយនេះមើលចុះ ឯកសារមិនដឹងតាំងពីរជ្ជកាលណាទេ.... យើងកគាស់កកាយវាយកមកផ្ទៀងផ្ទាត់សារថ្មីទៀត..»ជីមីនយកដៃចង្អុលទៅគំនរឯកសារនោះទាំងក្រពុលមុខជាទីបំផុត

«មិនបាច់ផ្ទៀងផ្ទាត់ស្អីទេ....ពេលនេះខ្ញុំមានដំណោះស្រាយហើយ.... »
«ហាស់?? ដោះស្រាយ?? ឯងមានន័យថាម៉េច?? »
«គ្មានយ៉ាងម៉េចទេ.... ខ្ញុំបានចាត់ចែងរួចរាល់ហើយ..... កុំបារម្ភតោះទៅផឹកសុី.... »ថាហើយគេក៏កៀកកជីមីនអូសទៅក្រៅទៅ
_______________________
~~យប់~~
ម៉ារីសាអង្គុយនៅលើសាឡុងចាំផ្លូវគេត្រលប់មកវិញតាមទំលាប់តែថ្មើរនេះហើយនៅតែមិនឃើញទៀត
«នេះយប់ហើយ...ម៉េចលោកម្ចាស់មិនទាន់មកទៀត?? »នាងនិយាយម្នាក់ឯងតិចៗទាំងផ្ងើយដៃមើលនាឡិកាខ្លួនឯងរួចមើលផ្លូវបន្ត..... មិនទាន់បានប៉ុន្មានផងក៏ឃើញឡានគេជិះចូលមកបរិវេណផ្ទះ គ្រាន់តែឃើញភ្លាមមាត់តូចក៏ញោចញញឹមភ្លេតហើយប្រញាប់ស្ទុះស្ទាររត់ទៅទទួលគេវឹង!!!
«លោកម្ចាស់!! លោ_»សំដីត្រូវបានកាត់ផ្តាច់វិញនៅពេលដែលនាងឃើញគេចុះមកទាំងស្រវឹងទន់ខ្លួនអមនឹងស្រីពីរនាក់សងខាងស្លៀករ៉ូបខ្លីត្រឹមភ្លៅ ម៉ារីសាហាក់គាំងស្ងៀមមួយកន្លែងមិនដឹងត្រូវធ្វើអ្វីបន្ទាប់

P a s t   អតីត 🔥Where stories live. Discover now