Part 9

229 7 0
                                    

សុីវ៉ុនយំអណ្តកអណ្តឺតញ័រខ្លួនតតាត់ស្របពេលនោះវីលាមបានចូលមកដល់ល្មម...
«សុីវ៉ុន.... »
«វីលាម... ហឹៗ... »
«អូនកើតអី?? » អ្នកជាប្តីឱបប្រពន្ធអង្អែលក្បាលថ្នមៗជំនួយ....
«ហឹកៗ...កូនយើង.... ហឹកៗ.. ជុង..គុកចាប់កូនយើងទៅ... ហើយ..គេ....ហឹកៗ.... »ដល់ត្រឹមនេះនាងគាំងមិនដឹងប្រាប់យ៉ាងម៉េចល្អ...
«ហាស់!! ជុង...ជុងគុក វាចាប់កូនយើងធ្វើអី?? » វិល្លាមហាក់ចង់គាំងបេះដូងកាលបើបានលឺហើយនោះ.. ហេតុអីក៏រឿងនេះកើតឡើង?? គេតែងតែសង្ឃឹមថាអ្វីគ្រប់យ៉ាងបានបញ្ចប់ទៅហើយតើ..តែពេលនេះវាមិនដូចអ្វីដែលបានគិតនោះទេ....
«មិន...មិនអាចទេ... »
«ហឹកៗ... បងមើលនោះទៅ.... »សុីវ៉ុនលើកទូរស័ព្ទបង្ហាញប្តីដែលជាវីដេអូខលរបស់ជុងគុកកំពុងតែបង្កើតភ្លើងស្នេហ៍ជាមួយកូនរបស់ខ្លួនឯង...វាប្រៀបដូចជាកាំបិតយកមកចាក់ចិញ្រ្ចាំគេទាំងរស់យ៉ាងចឹង....
//ប្រាវ//
«ហឹស!! ជុន ជុងគុក!!!!! យើងនឹងសំលាប់ឯង!!!! » ទូរស័ព្ទត្រូវបានបោកលើការ៉ូខ្ចាយធ្វើអោយបែកពាសពេញនឹង វីល្លាមក្តៅក្រហាយពេញទ្រូងខឹងស្ទើរតែទៅសំលាប់ជុងគុកផ្ទាល់ដៃទេតើ ចំណែកក្នុងបេះដូងវិញឈឺខ្ទោកៗពេលឃើញសកម្មភាពដ៏ថោកទាបមិញនេះ...
«បងនឹងទៅសំលាប់វា!!!!! » វីល្លាមស្ទុះទៅទាំងកំរោលខឹងញ័រតតាត់តែក៏ត្រូវសុីវ៉ុនចាប់ដៃជាប់មិនអោយទៅ...
«បង....កុំទៅអី... ហឹកៗ... »
«ហេតុអី?? ហេតុអីមិនអោយបងទៅ?? អូនចង់អោយបងប្រេះទ្រូងស្លាប់មើលកូនយើងត្រូវគេជាន់ឈ្លីបែបនេះមែនទេ?? ហឹក... » អស់ពីខឹងទៅក៏អួលដើមកច្រាលទឹកភ្នែកចេញមកតែម្តង...ប្រឹងទប់យ៉ាងណាក៏គ្មានប្រយោជន៍ដែរ បើរឿងដល់ថ្នាក់នេះហើយនោះ?

«បើបងទៅក៏គ្មានបានអ្វីមកវិញដែរ. ព្រោះមិញនេះម៉ាបានជួបអូន ហើយនាងនិយាយថាមិនមកវិញនោះទេ.. ហឹកៗ..អូនគិតថាគេប្រហែលជាបង្ខំកូនយើងហើយបង.... »
«ហឹស!! ដាច់ខាតបងនឹងយកកូនរបស់យើងមកវិញទាល់តែបាន!!!! បងនឹងប្រើគ្រប់វិធីទាំងអស់!! » វីលាមនិយាយយ៉ាងមុតមាំបំផុត...ទោះពេលនេះមិនអាចធ្វើអ្វីបានក៏មិនប្រាកដថាគេនឹងលើកលែងចុះចាញ់ស្រួលៗដែរ... ៕

_____________________
«អ្នកមីងលោកពូហៅខ្ញុំមកជួបមានធុរ:សំខាន់អ្វីទៅបាទ?? »
«អង្គុយចុះសិនមកវីត... »
«បាទ... » អ្នកកំលោះដាក់ខ្លួនអង្គុយក្បែរអ្នកទាំពីរ
«មីងមកនេះគឺនិយាយពីរឿងរបស់ម៉ា... មីងគិតថាអោយក្មួយផ្តាច់ពាក្យជាមួយម៉ា មីងមិនចង់ឃើញវីតមកលំបាកដោយសារនាងទេ.. កុំចាំនាងអី.... មីងដឹងថាវីតស្រលាញ់នាង តែមីងមិនចង់ធ្វើជាបន្ទុកសំរាប់ក្មួយទៀតទេ... » បន្ទាប់ពីលឺការរៀបរាប់របស់ម្តាយខាងស្រីមកអ្នកកំលោះហាក់ស្រពាប់ស្រពោនជាទីបំផុត..តើអោយធ្វើយ៉ាងណាទៅបើគេស្រលាញ់នាងយ៉ាងនេះនោះ?? ផ្តាច់ពាក្យចឹងរឺ?? មិនអាចទេ...
«អត់ទេអ្នកមីង... ខ្ញុំមិនព្រមផ្តាច់ពាក្យជាមួយម៉ាទេ...យ៉ាងណាខ្ញុំនៅតែរង់ចាំនាងត្រលប់មកវិញទោះពេលវេលាមិនសមស្របសំរាប់ពួកខ្ញុំក៏ដោយចុះ»
«តែវីត... ពេលនេះម៉ាមិនដូចពីមុននោះទេ... នាងមិនបាននៅទីនេះទេ... »
«អ្នកមីងមានប្រសាសន៍ចង់មានន័យថាយ៉ាងម៉េចទៅ?? ខ្ញុំមិនយល់នោះទេ.... »
«ម៉ាគេមានអ្នកមើលថែហើយ...វីតមិនបាច់បារម្ភនោះទេ.... » មិនដឹងជាត្រូវនិយាយយ៉ាងណាប្រាប់គឺមានតែប្រើហេតុផលនេះទៅកាន់គេទាំងដែលការពិតវាផ្ទុយស្រឡះ
«មិនពិតទេ...ម៉ាគ្មានថ្ងៃធ្វើបែបនឹងឡើយ..ខ្ញុំស្គាល់ម៉ាច្បាស់... » ដេវីតនៅតែមិនជឿទើបរហ័សប្រកែក ព្រោះក៏ដឹងរួចមកហើយថាម៉ារីសាមានចរិកបែបណានោះ គេនឹងនាងមិនមែនស្គាល់គ្នាត្រឹមតែមួយថ្ងៃ មួយខែឯណា?? តែស្គាល់មកជាយូរហើយ ... ហេតុអ្វីរឿងប៉ុណ្ណឹងគេមិនដឹងនោះ???
«មីងមិនខ្វល់ថាវីតជឿរឺមិនជឿនោះទេ... តែអ្វីដែលសំខាន់ក្មួយឈប់តាមរកម៉ាទៀតទៅ.. វាគ្មានប្រយោជន៍នោះទេ.... »
«ខ្ញុំស្រលាញ់ម៉ា... ស្រលាញ់ដោយស្មោះដោយចិត្ត ទោះជាយ៉ាងណាក៏ខ្ញុំមិនព្រមចុះចាញ់ងាយៗដែរ... សុំទោសអ្នកមីងដែលខ្ញុំមិនស្តាប់បង្គាប់ តែក៏សូមមេត្តាអ្នកមីងកុំបំបែកខ្ញុំពីនាងអី... ខ្ញុំលាសិនហើយ.. » ថារួចដេវីតបោះជំហានចេញពីផ្ទះនាងបាត់ទៅ.... គេមិនអាចធ្វើបានតាមសំណើរមួយនេះបានទេ បើទោះបីជាពេលនេះគេស្តាប់លឺពាក្យទាំងនេះចេញពីមាត់សុីវ៉ុនហើយក្តី...

P a s t   អតីត 🔥Where stories live. Discover now