Part 20

197 8 0
                                    


«ងាប់ហើយ... នាងល្អិតនេះគិតថាខ្ញុំខឹងនាងមែនរឺ?? ហឹសៗ.... » ជីមីននៅតែបន្តឈរស្តាប់នាងទៀត គេពិតជាចង់ដឹងខ្លាំងណាស់ថានាងនិយាយស្អីខ្លះក្រោយខ្នងរបស់គេ....
«ហឺយ..... ទៅសុំទោសគេធ្វើអី?? យើងគ្មានខុសឯណា!! គេជាអ្នកខុសខ្លួនឯងទេតើ?? ហឹស!! មុខព្រាននារីចឹងសមតែត្រូវអោយធ្ងន់ជាងនឹងទើបល្អ.... » ចិត្តនិយាយពីថារេចុះរេឡើងមិនស្មើសោះ!! ម្តងក៏ថាអាណិតគេចង់ទៅសុំទោស ដល់គិតៗទៅក៏សំរេចចិត្តថាមិនអាណិតវិញ មិនដឹងជាស្អីអោយប្រាកដទេ ចំមែនហើយ.....

ហុងអុីបន្តបេះបន្លែទៀតចំណែកឯជីមីនឈរមើលលផែនខ្នងនាងបណ្តើរញញឹមបណ្តើរដូចមនុស្សឆ្កួតមិនខុស
«យ៉ាងណានាងនៅតែគិតពីខ្ញុំខ្លះដែរតើ.... »សុខៗស្រាប់តែមានអារម្មណ៍ថាត្រេកអរជំនួសវិញដោយគិតថានាងមានគេក្នុងអារម្មណ៍ដែរ ទោះបីវាជាការស្អប់ប៉ុន្តែគេមិនប្រកាន់នោះទេ ព្រោះពេលខ្លះបើយើងបណ្តោយចិត្តទៅតាមនោះយើងក៏អាចស្រលាញ់គេដោយមិនដឹងខ្លួនក៏ថាបាន.....

«ខ្ញុំនឹងធ្វើអោយនាងលង់ស្រលាញ់ខ្ញុំអោយទាល់តែបានចាំមើលចុះ លី ហុងអុី... »ពោលប្រយោគនេះចប់គេក៏ចាកចេញទៅវិញដោយមិនអោយលឺសំរឹបជើងសូម្បីតែបន្តិច.....
_______________________
ជុងគុកនឹងម៉ារីសាកំពុងតែដេកឱបគ្នាយ៉ាងស្អិតរមួត ពេលនេះថ្ងៃរះចាំងគូថហើយម្នាក់ៗមិនទាន់ភ្ញាក់ទៀត....
មួយសន្ទុះ....
«អ្ហឹម...... » ម៉ារីសាគ្រហឹមដើមកបើកភ្នែកឡើងយកដៃញីភ្នែកសងខាងដែលវាស្រវាងរួចនាងក៏ងាកសំលឹងមើលអ្នកដែលក្បែរខ្លួនដេកមិនទាន់ភ្ញាក់នោះ ដោយដៃរបស់គេឱបនាងយ៉ាងណែន.....ដូចខ្លាចនាងទៅចោលគេយ៉ាងចឹង ម៉ារីសាមិនចង់ដាស់គេអោយភ្ញាក់ទើបនាងចាប់កំភួនដៃរបស់គេដកចេញពីនាងតិចៗរួចបំរាស់ខ្លួនចេញពីគេហើយចាកចេញទៅយ៉ាងស្ងាត់បំផុត.....

ម៉ារីសាដើរទៅរកបន្ទប់ដែលគេឃុំដេវីតនោះដើម្បីចង់ទៅមើលថាគេយ៉ាងម៉េចហើយ?? គ្រាន់តែនាងដើរទៅដល់ភ្លាមកូនចៅរបស់ជុងគុកក៏ចេញមកល្មម....
«អ្នកនាងម៉ារី.... »
«ខ្ញុំមកមើលគេបន្តិចថាគេយ៉ាងម៉េចហើយ... »
«គេត្រូវបានដោះលែងហើយអ្នកនាង.... »គ្រាន់តែលឺភ្លាមម៉ារីសាក៏ភ្ញាក់ផ្អើលភ្លេត!!
«ថាម៉េច?? ដោះលែង?? អ្នកណាជាអ្នកដោះលែងគេ?? »
«គឺលោកផាកជាអ្នកបញ្ជា.... » បានលឺហើយនាងហាក់ធូរទ្រូងជាងមុន..... គេទៅផុតចឹងក៏ល្អដែរ បើនៅបន្តទៀតគេច្បាស់ជាធ្ងន់ធ្ងរជាមិនខាននោះទេ....
«អឹម... » និយាយចប់នាងក៏ត្រឡប់ទៅមើលជុងគុកវិញ....

P a s t   អតីត 🔥Where stories live. Discover now