Part 14

180 7 0
                                    


Part 14

ជុងគុកបានមកដល់ផ្ទះវិញទាំងជីមីនមកជាមួយ មុនដំបូងថាមិនមកទេតែដោយសារចង់និយាយរឿងការងារផងទើបអូសទាញគេ ទំរាំតែអូសបានជុងគុកត្រូវនិយាយលួងលោមចង់បែកពពុះមាត់ងាប់!!រាងសង្ហាទាំងពីរធ្វើដំណើរចូលទៅក្នុង... គ្រាន់តែដើរចូលមកដល់ផ្ទះភ្លាមភ្នែករបស់គេរេចុះឡើងសំលឹងរកនរណាម្នាក់....

«ហុងអុី... ហុងអុី!!! »
«ចាស!!! » ហុងអុីនៅក្នុងចង្រ្កានបាយឆ្លើយទាំងជើងរត់ញាប់ស្មេររកចៅហ្វាយខ្លួន
«ឯណាម៉ារីសា?? ម៉េចមិនក៏ឃើញ??  »
«នាងទៅសំអាតបន្ទប់លោកម្ចាស់បាត់ហើយ..»
«អឹម... ចឹង...បងមីន..បងឯងទៅចាំខ្ញុំនៅបន្ទប់ធ្វើការមុនទៅ... »
«អឺ.. ចឹងក៏បាន... »ជុងគុកងក់ក្បាលបន្តិចមុននឹងទាញខ្លួនដើរហួសទៅបន្ទប់ ចំណែកជីមីននឹងហុងអុីឈរសម្លក់គ្នាចង់សុីសាច់នឹកឃើញរឿងថ្ងៃនោះម្តងណាចង់តែសំលាប់គេអោយស្លាប់បាត់!!

«ឆឹស!!! » សម្លក់រួចហុងអុីក៏ដើរទៅចង្រ្កានបាយវិញគ្រវាសសក់ភិលសឹងតែត្រូវមុខជីមីនទៅហើយ...
«ហឺយ!!! នាងឆ្កួត!! »អ្នកកំលោះក្តៅក្រហាយក្តាប់មាត់ទប់កំហឹងកាលបើឃើញរឹកពារក្រអើតក្រទមរបស់នាងគេស្ទើរតែចាប់បោះអោយក្រពើរសុីងាប់ម្តងអោយរៀងកុំអោយប៉ុនអាខាងឌឺទៀត

//Flashback//

ហុងអុីឈរស្រោចផ្កាខាងមុខផ្ទះអារម្មណ៍អណ្តែតអណ្តូងដល់ណាហើយក៏មិនដឹងបាញ់ទឹកផងច្រៀងលែងផង...
«អារម្មណ៍ល្អដល់ហើយណស!! »ជីមីនបោះជំហានចូលមកធ្វើអោយហុងអុីរហ័សដាក់ទឹកសុីយ៉ូនោះចុះរួចងាកទៅរកគេ
«ហិហិ លោក?? លោកមកពីកាល?? មិញឃើញនៅបន្ទប់លោកម្ចាស់សោះនឹង?? »
«គឺទើបតែមកទេ... » ជីមីនតបទៅវិញទាំងក្រសែរភ្នែកព្រាននារីចំណែកហុងអុីចាប់ផ្តើមមានអារម្មណ៍មិនស្រួលដោយការឃើញរឹកពារក្រសែភ្នែកមិនក្រប្រតីរបស់គេ

«អឺក.... ខ្ញុំគិតថា ខ្ញុំធ្វើការបន្តហើយល្អជាង... លោកប្រញាប់ទៅវិញទៅប្រយ័ត្នលោកម្ចាស់រកមិនឃើញ... »ថាហើយនាងក៏ឱនរើសសុីយ៉ូទឹកមកបាញ់ស្រោចផ្កាវិញ ជីមីននៅឈរសម្លឹងនាងពីក្រោយអ៊ុតមើលខោក្នុងនាងដោយសារហុងអុីនាងស្លៀកសំពត់រាងខ្លីដែរបើនិយាយសម្រស់នាងក៏ស្អាតមិនចាញ់ម៉ារីសាដែរកុំតែនាងមិនសូវចេះធ្វើខ្លួនហើយក៏កើតមកក្នុងត្រកូលក្រីក្រកុំអីពេលនេះកើតម៉ូដែលបាត់ហើយក៏មិនដឹង....

P a s t   អតីត 🔥Where stories live. Discover now