«នាងយ៉ាងម៉េចហើយ?? »
«នាងមិនអីទេ ខ្ញុំបានចាក់ថ្នាំឃាត់ឈាមអោយនាងរួចហើយ តែថាលោកជុងគួរតែកាត់បន្ថយការរួមភេទខ្លះទៅ..ព្រោះតាមដែលខ្ញុំពិនិត្យនាងអំបាញ់មិញគឺឃើញថាសភាពស្បូនរបស់នាងមានភាពរលាកនឹងដំបៅ... ដូច្នេះវាអាចប្រឈមមុខនឹងការស្លាប់បាន ហើយម្យ៉ាងទៀតវាអាចប៉ះពាល់ដល់ការមានកូននៅថ្ងៃអនាគតផងដែរ.... » បន្ទាប់ពីលឺសំដីរបស់គ្រូពេទ្យហើយ គេមិនបាននិយាយអ្វីនោះទេ ព្រោះថាគ្រប់យ៉ាងដែលពេទ្យនិយាយមិញនេះគឺត្រូវគ្មានចន្លោះខុស ៕ គ្រូពេទ្យហុចថ្នាំទៅអោយគេរួចបន្ត...«នេះជាថ្នាំបន្សះរបួសដំបៅទាំងក្រៅនឹងក្នុង ហើយវាក៏មានតួនាទីកាត់បន្ថយភាពឈឺចាប់ដែរ សូមអោយនាងញាំរាល់ពេលក្រោយបាយមួយថ្ងៃ៣ដងនោះនាងនឹងបានឆាប់សះ»ជុងគុកទទួលថ្នាំពីដៃពេទ្យរួចឱនគំនាបតាមធម្មតា បន្ទាប់ពីពេទ្យចាកចេញទៅគេក៏ដើរចូលទៅជិតនាងអង្គុយលើកៅអីក្បែរគ្រែដេកដែលនាងកំពុងតែដេកស្តូកស្តឹងនោះ គេសំលឹងមុខនាងមិនដាក់ភ្នែក....បដិសេដមិនបាននោះទេថានាងម្នាក់នេះស្អាតសូម្បីតែពេលដេក ជាហេតុនាំអោយគេមានអារម្មណ៍ពុះកញ្រ្ចោលរាល់ពេលឃើញនាង.... សូម្បីតែពេលនេះ...
«កុំមកបន្ទោសយើង.... មកពីនាងខ្លួនឯងទេដែលកើតមកជាកូនរបស់ពួកវា.... »ជុងគុកពោលឡើងទាំងទឹកមុខត្រជាក់ស្រេប នឹកឃើញរឿងនោះពេលណាក្នុងបេះដូងឈឺខ្ទោកៗតែម្តង.... គិតមើលទៅ មនុស្សស្រីដែលយើងស្រលាញ់ស្ទើរលេបតែបែរជាបោកប្រាស់យើងក្បត់នឹងយើងហើយលួចទាក់ទងគ្នាជាមួយមនុស្សដែលយើងស្អប់ទៀត មិនត្រឹមតែប៉ុណ្នឹងនោះទេ នៅមានរឿងមួយទៀតដែលគេឈឺចាប់លើសលប់ហួសការស្មាន....
__Flash back __
ជុងគុកធ្វើដំណើរត្រលប់មកផ្ទះវិញបន្ទាប់ពីទៅដើរលែងនៅខាងក្រៅមក... ជើងរឹងមាំដើរចូលទៅក្នុងមួយៗដៃម្ខាងចុចកុងតាក់ភ្លើងបំភ្លឺក្នុងផ្ទះប៉ុន្តែអ្វីដែលឃើញហើយនោះធ្វើអោយគេស្ទើរតែទប់លំនឹងខ្លួនឯងមិនបាន... នោះគឺទិដ្ថភាពមនុស្សមួយគ្រួសារដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ម្នាក់ៗស្លាប់ដោយរូបកាយមើលមិនយល់ បើទាយមិនខុសទេគឺដោយសារត្រូវគេយកកាំបិតមកកាប់ជាច្រើនតង់រួចទើបបាញ់សំលាប់តាមក្រោយ...បេះដូងអ្នកជាកូនច្បងដូចត្រូវគេជាន់ឈ្លីមួយទំហឹង កាយក្រាស់ទាញខ្លួនដើរទៅមួយៗដៃញ័រតតាត់រួចលុតជង្គង់ទ្រហ៊ោយំនៅនឹងមុខសាកសព
«ហឹកៗ.... មិនពិតទេ... ហឹក..មិនពិតទេ!!!!!! អាយ!!!!!!!!!!!!! »ជុងគុកស្រែកយំលះរំពោងពេញផ្ទះយកដៃជ្រោងសក់ខ្ទប់ត្រចៀកខ្លួនឯងដោយទទួលយកមិនបានព្រោះវាស្តែងៗពេក ឈឺចាប់រឿងស្នេហាមិនទាន់បានប៉ុន្មានផងឥលូវមករឿងគ្រួសារទៀត ទេវតាលែងសើចពេកទេដឹង?? មួយសន្ទុះជុងគុកស្ងាត់យំដោយសារតែភ្នែករបស់គេបានប្រទះឃើញអក្សរធំៗច្បាស់ៗនៅលើជញ្ចាំងវាជាអក្សរដែលសរសេរឡើងដោយឈាម.... ដោយលើនោះសរសេរថា: (យើងស៊ុប្រាយឯងដែរទេសំលាញ់?? ហាស់ហា... សូមចូលរួមសោកស្តាយផងណា ពីយើងសត្រូវស្នេហារបស់ឯង.... )
YOU ARE READING
P a s t អតីត 🔥
FanfictionTrailer...... ដោយសារការស្រលាញ់បោកប្រាស់នឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់ ធ្វើអោយមនុស្សប្រុសម្នាក់ដែលធ្លាប់តែស្លូតត្រង់ប្រែក្លាយមកជាមនុស្សកាចសាហាវឃោរឃៅសំលាប់មនុស្សមិនញញើតដៃ រឹតតែខ្លាំងទៀតនោះគឺគេបៀមជាប់នៅគុំនុំសងសឹកដែលមិនអាចលើកលែងបាន.... «លោក.... កុំធ្វើបាបខ...