ព្រះអាទិត្យបញ្ចាំងពន្លឺជះចាំងពាសពេញធ្វើអោយនាងក្រមុំដែលកំពង់លង់លក់នឹងដំណេកភ្ញាក់ឡើងដោយសារពន្លឺរំខាននេះ.....
«ម៉ោង៩ហើយហេស?? » នាងតូចឱទានឡើងខណ:ដៃកំពុងកាន់ទូរស័ព្ទមើលម៉ោង... រួចក៏ឈានជើងចុះពីលើគ្រែចូលបន្ទប់ទឹករៀបចំខ្លួនតាមទំលាប់....//skip//
«តើពួកយើងទៅណា?? »
«ទៅដើរលែង...» ដេវីតងាកមកឆ្លើយទាំងញញឹមដាក់នាងខណ:ដៃកំពុងបើកឡានបន្តដំណើរទៅមុខ...
«អរ...»
កន្លងទៅ៣០នាទីអ្នកទាំងពីរក៏ចុះពីលើឡានបណ្តើរគ្នាចូលទៅក្នុងដែលជាកន្លែងចិញ្ចឹមត្រីដែលមានត្រីចំលែកៗស្អាតៗគ្រប់ម៉ូតវាជាពូជត្រីដ៏កម្របំផុត៕
«ស្អាតណាស់!! » ម៉ារីសាដាក់មុខជិតកញ្ចក់ត្រីដើម្បីមើលអោយឃើញច្បាស់ជាងមុនរួចយកដៃចង្អុលទៅកញ្ចក់នោះទាំងសើចស្ញេញស្ញាញរីករាយយ៉ាងមានក្តីសុខ«អូនចូលចិត្តហេស?? »
«អឹម... »
ម៉ារីសាងក់ក្បាលទាំងមិនដកភ្នែកចេញពីកញ្ចក់នោះទាល់តែសោះ!! រហូតធ្វើអោយអ្នកដែលជាគូដណ្តឹងឈរសំលឹងមុខនាងទាំងញញឹមនឹងខ្នាញ់ចរិកនឹងកាយវិការរបស់នាង...
«មុខអូនប្រឡាក់អីហេស?? »
«អត់ទេ... »
«បើអត់ ចុះម៉េចបងមើលមុខអូន?? »
«គ្រាន់តែមើលមិនបានរឺ?? »
«ហឺយ.. បងនេះ... ចំមែន... »រាងតូចលើកដៃវាយគេតិចៗទាំងអៀនរួចក៏ដើរទៅមើលកន្លែងផ្សេងទៀត ឯដេវីតចេះតែដើរតាមនាងចាំថតរូបអោយនាងដោយមិនចេះធុញទ្រាន់...
//ក្រឹបៗ //
«មួយទៀត.. ញញឹម.. ១ ២ ៣.. »
//ក្រឹបៗ//
«យ៉ាងម៉េចដែរ?? ស្អាតដែរទេ?? »នាងរត់តំរង់មកគេដើម្បីសុំមើលរូបថតដែលថតអំបាញ់មិញ...
«ស្អាតៗណាស់!! នេះអូនមើលខ្លួនឯងទៅ... » គេហុចកាម៉េរាអោយនាងឯនាងក៏ទទួលពីគេចុចមើលរូបថតទាំងសើចខិខិយ៉ាងសប្បាយចិត្ត...
«វ៉ាវ... បងវីតប៉ិនថតម៉េស!! ដូចអ្នកជំនាញតែម្តងហើយ.. មើលចុះ!! »
«ហិហិ សរសើរពេកទេដឹង... »
ម៉ារីសាបន្តចុចរូបរហូតដល់រូបមួយសន្លឹកនោះធ្វើអោយនាងប្រែទឹកមុខទៅជាភ័យស្លេកស្លាំងមួយរំពេច៕«ម៉េចនឹងអាចទៅ?? »
នាងចុចzoom រូបកាន់តែជិតក៏ឃើញបុរសស្លៀកឈុតខ្មៅដែលនាងបានជួបថ្ងៃមុននោះឈរនៅខាងក្រោយនាង ដៃគេសងខាងលូកហោប៉ៅភ្នែកសំលឹងមកកាម៉េរាគួរអោយខ្លាច... មិនប្រាប់ក៏ដឹងថាជាអ្នកណាដែលត្រូវទេ??
YOU ARE READING
P a s t អតីត 🔥
FanfictionTrailer...... ដោយសារការស្រលាញ់បោកប្រាស់នឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់ ធ្វើអោយមនុស្សប្រុសម្នាក់ដែលធ្លាប់តែស្លូតត្រង់ប្រែក្លាយមកជាមនុស្សកាចសាហាវឃោរឃៅសំលាប់មនុស្សមិនញញើតដៃ រឹតតែខ្លាំងទៀតនោះគឺគេបៀមជាប់នៅគុំនុំសងសឹកដែលមិនអាចលើកលែងបាន.... «លោក.... កុំធ្វើបាបខ...