Part 25

160 5 0
                                    


«ផាក ជីមីន!!!!! មនុស្សចង្រៃ!!!! »ហុងអុីកាន់អំបោសក្នុងដៃរត់តំរង់មកគេយ៉ាងលឿនស្លេវ
«អេ!!!! អេ!!! ឈប់ៗ! និយាយគ្នាតាមសំរួលក៏បានណាណាកុំឆេវឆាវ.... »ជីមីនរាដៃឡើងលើព្រោះថាពេលនេះគេកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ហើយ...ថាមិនត្រូវបែកក្បាលនឹងអំបោសនេះដេកពេទ្យមិនខានឡើយ...
«និយាយស្អី!!! អត់ការងារធ្វើណាស់អីហាស!! បានជាទំនេរមករករឿងខ្ញុំ!! »ហុងអុីនៅញេញដដែលមិនប្តូរឯអំបោសដែលនៅក្នុងដៃនាងលើកឡើងលើខ្ពស់ហួសក្បាលជីមីនទៅទៀត.....

«អេ!! ត្រជាក់ចិត្តៗ ទៅខ្ញុំខុសក៏បាន..ខ្ញុំសុំទោស...ណា..ដាក់អំបោសចុះទៅហើយយើងនិយាយគ្នាតាមសំរួល.... »ហុងអុីដកដង្ហើមញាប់ៗគ្រឺតសែនគ្រឺតនឹងអាចារិករបស់គេណាស់!! ម្តងណាក៏រករឿងអោយតែបានហត់មាត់!!
«ហឹស!!! »ហុងអុីទំលាក់អំបោសចុះលើស្មៅវិញចំណែកឯជីមីនឃើញឱកាសល្អគេក៏ស្ទុះទៅឱបនាងជាប់ធ្វើអោយនាងរើលែងរួច
«នែ!!! លែងខ្ញុំ!!! ឆ្កួតទេអី?? »
«មិនលែង!!! ហាសហា!!! »ជីមីនបានដៃកាន់តែបន្ថែមការឱបជាងមុនទៅទៀតបែបនេះហុងអុីមានអារម្មណ៍ថាស្តាយក្រោយណាស់ដែលមកត្រូវចាញ់កលប្រុសតុញម្នាក់នេះជាលើកទីពីរបើនាងបានគិតគូល្អិតល្អន់នោះម្ល៉ោះហើយនាងនឹងបានវៃគេអោយចូលពេទ្យម្តង....

«មនុស្សឆ្កួត!!! មនុស្សឈ្លៀតឱកាស!!! លែងណា!!! »នាងប្រមូលកំលាំងរើចេញពីគេជីមីនញញឹមច្រលឺមរួចក៏ឱនទៅថើបថ្ពាល់ខាងឆ្វេងរបស់នាងមួយខ្សឺត
«ខ្សឺត!!! ក្រអូបមែន...លាបម្សៅអី?? »ថើបនាងហើយនៅមកឈ្លៀតសួរឌឺទៀតហុងអុីក្តាប់មាត់ខឹងហើយយកដៃទៅជូតចេញ
«គួរអោយខ្ពើម!!! អាយ!! អាឆ្កួត!! ហឹក!! »នាងខឹងគេឡើងយំខ្លួនឯង ស្នាមថើបដំបូងរបស់នាងបានទៅគេបាត់ទៅហើយ ពិតជាគួរអោយខឹងខ្លាំងណាស់!!!
«យំផងហេស?? ខ្សឺត!!! »គេមិនខ្វល់ឡើយថានាងយំរឺមិនយំស្អីនោះសំខាន់គេបានញោះនាងហើយឈ្លៀតថើបថ្ពាល់ខាងស្តាំម្ខាងទៀតរបស់នាងទៀតផង.....

«អាយ!!!!! ខ្ញុំស្អប់លោក!!! អាក'មីនឆ្កួត!!! ហឹកៗ... »នាងយកដៃគក់ទ្រូងគេជាច្រើនដៃ ដោយសារហុងអុីរើផងគក់គេផងទើបធ្វើអោយគេរបូតដៃពីនាងហើយទាំងពីរអ្នកក៏ដួលលើស្មៅនោះដោយជីមីននៅពីលើហុងអុីបបូរមាត់ក៏ប៉ះគ្នាហុងអុីត្រូវបើកភ្នែកឡើងក្រឡោតៗចំណែកជីមីនគេកាន់តែសប្បាយចិត្តហើយក៏បន្តថើបនាងយ៉ាងយូរទើបដកមាត់ចេញរួចទាញនាងអោយងើបដែរ....
«យ៉ាងម៉េច?? ស្ងាត់ហើយ?? »ជីមីនបន្លឺឡើងកាលបើឃើញនាងភ្លឹកៗដូចព្រលឹងហោះចេញពីកាយបាត់

P a s t   អតីត 🔥Where stories live. Discover now