បុរសចំណាស់ ៣០ប្លាយឈានជើងចូលផ្ទះទាំងទឹកមុខញញឹមពព្រាយយួរកាបូបធ្វើការមកជាមួយ.....«លោកប៉ា!! » នាងតូចឱទានពេលឃើញឳពុកត្រឡប់មកវិញ ថែមទាំងជួយយួរកាបូបធ្វើការទុកលើតុទៀត.....
«កូនប៉ា!! ថ្ងៃនេះធ្វើម្ហូបអី?? បានជាឈ្ងុយពេញផ្ទះបែបនេះ?? » អ្នកជាឳពុកសួរកូនស្រីទាំងមិនភ្លេចញញឹម«គឺថ្ងៃនេះម្ហូបពិសេសណាប៉ា... អ្នកម៉ាក់បង្រៀនកូនធ្វើទាំងអស់!! »
«វ៉ាវ!!! កូនស្រីប៉ាពិតជាពូកែមែន.... ទាំងស្អាត ទាំងពូកែបែបនេះ ប្រាកដជាមិនពិបាករកប្តីទេមើលទៅ»
«ប៉ាហ្អ..... ដឹងស្អីទេស!! កូនអៀនហើយ..»
«រអ៊ូស្អីនឹងប៉ាកូននៀក!! » សុីវ៉ុនដើរចេញពីផ្ទះបាយកាន់ទឹកត្រជាក់មួយកែវហុចអោយប្តីរួចដាក់ខ្លួនអង្គុយជិត....«អរគុណអូន...» William
«អឺ.... និយាយចឹងភ្លេចប្រាប់... ថ្ងៃនេះដេវីតត្រឡប់មកពីបរទេសវិញហើយ.... »William
«បងដេវីតមែនទេប៉ា?? » នាងតូចបញ្ចេញ
អារម្មណ៍ភ្ញាក់ផ្អើលលាយជាមួយអារម្មណ៍ដែលរំភើបបន្ទាប់ពីបានលឺមិត្តដែលធ្លាប់លេងជាមួយគ្នាតាំងតែពីតូចអាលូវត្រឡប់មកវិញ...នាងរង់ចាំថ្ងៃនេះយូរមកហើយ....«ពិតមែនហើយ!!! កូនចង់ជួបគេមែនទេ?? »លោកសួរកូនបញ្ចាក់ទាំងក្នុងចិត្តដឹងរួចជាស្រេចថានាងប្រាកដជាឆ្លើយ Yes
«ពិតហើយ!!! កូនចង់ជួបគាត់!! ព្រោះក៏ខានឃើញយូរ...» នាងតបដោយក្រសែភ្នែករីករាយទៅកាន់ឳពុក« ថ្ងៃស្អែកគង់តែបានជួបបងទេកូន... ព្រោះថាប៉ាបានអញ្ចើញទាំងគ្រួសារមកហូបបាយជុំគ្នាតែម្តង...»
«ពិតមែនហ្អេស?? បែបនេះកូនបានជួបគេម្តងទៀតហើយ... »
«រវល់តែនិយាយនឹងហើយ... បាយម្ហូបត្រជាក់អស់ហើយ... »«ហិហិ ..... ភ្លេច!!! តោះលោកប៉ា! អ្នកម៉ាក់!! »អ្នកទាំងបីក៏ដើរទៅតុបាយដែលបានរៀបចំរួចហើយក៏អង្គុយទទួលទានដែលអ្នកបំរើឆ្វេងស្តាំចាំបំរើផងដែរ.....
---jk scene--
«ដំណឹងដែលយើងអោយឯងសើបនោះយ៉ាងម៉េចហើយ?? » រាងក្រាស់អង្គុយលើកៅអីបែរខ្នងក្នុងបន្ទប់ងងឹតសួរទៅកាន់កូនចៅជំនិតដែលគេប្រើអោយធ្វើការ
«គឺ.... បានតំរុយហើយទាន!!! »
« តំរុយអ្វីទៅ?? »
«គឺនាងក្មេងម្នាក់នោះឈ្មោះ Marisa Wang អាយុ 17 ឆ្នាំ រៀននៅសាលា ផ្នែកគ្របគ្រង នឹង ភាសា ហើយនាងក៏ត្រូវជាកូនរបស់អ្នកនាង គីម សុីវ៉ុន នឹង លោកវីលាមផងដែរ.... »
![](https://img.wattpad.com/cover/236447881-288-k42671.jpg)
YOU ARE READING
P a s t អតីត 🔥
FanfictionTrailer...... ដោយសារការស្រលាញ់បោកប្រាស់នឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់ ធ្វើអោយមនុស្សប្រុសម្នាក់ដែលធ្លាប់តែស្លូតត្រង់ប្រែក្លាយមកជាមនុស្សកាចសាហាវឃោរឃៅសំលាប់មនុស្សមិនញញើតដៃ រឹតតែខ្លាំងទៀតនោះគឺគេបៀមជាប់នៅគុំនុំសងសឹកដែលមិនអាចលើកលែងបាន.... «លោក.... កុំធ្វើបាបខ...