«វីត... កូន.. »អ្នកជាម្តាយគ្រាន់តែចូលដល់ភ្លាមក៏ហៅឈ្មោះកូនភ្លេត....
«ម៉ាក់... »
«កូនយ៉ាងម៉េចហើយកូន?? នៅឈឺត្រង់ណាទៀតទេ?? » លោកស្រីនិយាយឡើងទាំងយកដៃទៅស្ទាបខ្លួនកូនប្រុសទាំងបារម្ភ....
«កូនមិនអីទេម៉ាក់.... កុំបារម្ភអី... »នាយតបវិញទាំងញញឹមតិចៗបញ្ចាក់....«វីត... កូនអាចនិយាយប្រាប់ប៉ាបានទេថារឿងនេះមានកើតឡើងយ៉ាងម៉េច?? កូនទៅមានរឿងជាមួយអ្នកណាមក??? » សំនួរពីអ្នកជាប៉ានាំអោយដេវីតស្ងប់ស្ងាត់.... គេមិនដឹងគួរប្រាប់ថាម៉េចអោយល្អទេ....
«ដេវីត... លឺប៉ាសួរទេ?? »
«គឺគ្មានអ្វីនោះទេប៉ា.... គ្រាន់តែ... កូនជួបនឹងក្រុមចោរ វាចាប់កូនទៅ... បន្ទាប់មកវាក៏ដោះលែងវិញដោយសារតែចាប់ច្រលំមនុស្ស.... »ដេវីតរកលេសកុហកដោយប្រើហេតុផលនេះ
«ចំមែនហើយ... ពួកអាចោរនេះ....ចាំមើលដាក់ពាក្យបណ្តឹងទៅខាងប៉ូលីសអោយចាប់វាម្តង!!»គ្រាន់តែលឺភ្លាមដេវីតក៏រហ័សហាមភ្លេត!!បើមិនចឹងទេរឿងនៅវែងឆ្ងាយជាមិនខានទេ...
« ប៉ាមិនបាច់ទេ... អោយវាចប់ទៅ... យ៉ាងណាពួកវាក៏ដោះលែងកូនមកវិញហើយ... »
«កូនឈឺយ៉ាងនេះហើយនៅលើកលែងអោយពួកវាទៀតហេស?? »
«ណ្លើយចុះប៉ា...ឈប់ទៅ.... កូនសុំណា... »
«ហឹម.... តាមតែកូនទៅចឹង... »ដេវីតហាក់ធូរទ្រូងឡើងវិញចំណែកឯវីល្លាមតាមសង្កេតដេវីតរហូតព្រោះក្នុងចិត្តហាក់សង្ស័យនៅឡើយ...«អឹម.... ដេវីត.... »
«បាទ... »
«ពូចង់និយាយជាមួយក្មួយតែពីរនាក់បានទេ??»ដេវីតសំលឹងមុខវីល្លាមមុននឹងទំលាក់ទឹកមុខចុះ
«បាទបាន.... »
____________________________ត្រលប់មកម៉ារីសានឹងជុងគុកវិញ ពេលនេះជុងគុកកាន់តែប្លែកទៅជាងមុនពីមួយថ្ងៃទៅមួយថ្ងៃនាំអោយនាងកាន់តែមានអារម្មណ៍ថាគេខុសពីមុនឆ្ងាយណាស់!! ជាធម្មតាគេមិនដែលធ្វើល្អដាក់នាងនោះទេ....ព្រោះរាល់លើកអោយតែនាងធ្វើអ្វីក៏មិនដែលត្រូវចិត្តគេដែរ...
«ធ្វើអីនឹង?? » សុខៗក៏មានសំលេងគ្រលោមួយបន្លឺឡើងធ្វើអោយម៉ារីសារហ័សងាកមើល
«លោកម្ចាស់... »
«ភ្លឹកៗបែបនេះ កើតអីរឺអត់?? » គេនិយាយហើយក៏យកដៃទៅដាក់លើថ្ងាសនាងស្ទង់កំដៅនាំអោយម្ចាស់កាយតូចត្រូវអៀនឱនមុខចុះលាក់បាំងថ្ពាល់ដែលក្រហមព្រឿងៗ....
YOU ARE READING
P a s t អតីត 🔥
Hayran KurguTrailer...... ដោយសារការស្រលាញ់បោកប្រាស់នឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់ ធ្វើអោយមនុស្សប្រុសម្នាក់ដែលធ្លាប់តែស្លូតត្រង់ប្រែក្លាយមកជាមនុស្សកាចសាហាវឃោរឃៅសំលាប់មនុស្សមិនញញើតដៃ រឹតតែខ្លាំងទៀតនោះគឺគេបៀមជាប់នៅគុំនុំសងសឹកដែលមិនអាចលើកលែងបាន.... «លោក.... កុំធ្វើបាបខ...