Part 18

222 8 0
                                    


Part 18

//ឌឹបៗ!!!! ឌឹប!! // រាងក្រាស់ក្តាប់ដៃដាល់ទៅលើផ្ទៃមុខរបស់ដេវីតរហូតបែកឈាមពេញមើលមិនយល់....
«ហឹកៗ.... ឈប់ទៅ!! ហឹក ឈប់វៃគេទៅ..ខ្ញុំសុំអង្វរ.... »ម៉ារីសាត្រដរស្រែកទាំងយំសោកបោកខ្លួនអង្វរគេអោយដោះលែងដេវីតដោយសារតែមិនអាចទ្រាំឈរមើលបែបនឹងបានទេ.....

«ឯងព្រហើនណាស់!!! ឯងហ៊ានជេរម្តាយយើងផងហេស!!!! អាក្មេងមិនទាន់បាត់ធំទឹកដោះ!!!! »ជុងគុកស្រែកជេរថែមទាំងលើកដៃចង្អុលមុខទៀត គេមិនខឹងឡើយបើសិនជាជេរតែគេម្នាក់, តែនេះហ៊ានជេរដល់ម៉ាក់គេទៀត?? រឿងអតីតមិនទាន់បានសងសឹកស្រួលបួលផង អាលូវមករំលឹកអោយក្តៅជាថ្មីទៀត.....

«ពូកែជេរចឹង កាត់អណ្តាតចោលល្អទេ?? រឺមួយក៏ឆ្កៀលគ្រាប់ភ្នែកចេញ?? » ជុងគុកឈោងកាំបិតកាន់ក្នុងដៃរួចចាប់សក់ក្បាលដេវីតផ្ងើយឡើងដោយផ្តល់ការជ្រើសរើសអោយគេ ,ទាំងពីរជំរើសនេះសុទ្ធសឹងតែវេទនាទាំងពីរ.... មួយពិការភ្នែក មួយនិយាយមិនកើត... វាមិនខុសគ្នានោះទេ....

«មិនថាជាអ្វីក៏ដោយ ក៏យើងមិនខ្លាចទាំងអស់!!! អោយតែយើងធ្វើហើយ ឯងនឹងអាចដោះលែងនាង... »ដេវីតនិយាយទាំងអួលដើមក គេសុខចិត្តលះបង់ដើម្បីនាងដោយមិនគិតពីខ្លួនឯង ទោះដឹងថានាងមិនមែននៅស្រស់ស្អាតបរិសុទ្ធដូចមុន...ការស្រលាញ់របស់គេចំពោះនាងគឺវាមិនមែនក្លែងក្លាយនោះឡើយ....

«ហឹក.... វីត.. បងកុំធ្វើបែបនេះអី... ហឹកៗ... បំភ្លេចអូនទៅ... អូនមិនល្អនោះទេ.... បងគួរតែស្វែងមនុស្សថ្មីជំនួសអូនណា.... » ម៉ារីសាកាន់តែពិបាកជាងមុនទៀតហើយ...គេហ៊ានលះបង់គ្រប់យ៉ាងសំរាប់នាង គេល្អពេកហើយ... ល្អខ្លាំងណាស់ !! ល្អដល់ថ្នាក់នាងមិនអាចទទួលយកគេបាន.....

«បងមិនអីទេម៉ា.... សំរាប់អូន...បងធ្វើបានគ្រប់យ៉ាង.... » គេនិយាយហើយរួចក៏ញោចញញឹមតិចៗលើផ្ទៃមុខបញ្ចាក់ថាគេពិតជាមិនអីមែន....រឿងប៉ុណ្ណឹងគ្មានអ្វីត្រូវខ្វល់នោះឡើយ....
«ហឹកៗ.... វីត..... »

«ហឹស!!! ធ្វើវាមកចុះ!!! ធ្វើដាក់យើងមកអោយសមនឹងចិត្តខឹងរបស់ឯងទៅ!!! ទោះត្រូវឈឺក៏យើងព្រម.... ព្រមដើម្បីមនុស្សដែលយើងស្រលាញ់... មនុស្សដែលយើងស្រលាញ់ស្ទើរលេប..... » ដេវីតនិយាយផ្គើនពន្យុះអោយគេប្រើកំលាំងមកលើហាក់មិនខ្លបខ្លាចសូម្បីតែបន្តិច.... ឯជុងគុកបន្ទាប់ពីស្តាប់ហើយក្នុងចិត្តរបស់គេដូចមិនសុខទាល់តែសោះ!! មានន័យថាគេមានអារម្មណ៍ដូចឈឺចាប់ ទាំងបេះដូងចុកពើតៗដោយមិនដឹងមូលហេតុដូចគ្នា... រឺមួយពាក្យសំដីរបស់ដេវីតធ្វើអោយគេបែបនេះ???

P a s t   អតីត 🔥Where stories live. Discover now