«នាងដឹងទេ??នាងជាមនុស្សដំបូងហើយដែលយើង បារម្ភនឹក នឹងមើលថែដោយយើងផ្ទាល់.... នាងក៏ដឹងថាយើងចង់សំដៅពីអ្វីដែរមែនទេ?? » ម៉ារីសាស្ងៀមត្រឹងចំណែកថ្ពាល់ទាំងពីរកំពុងឡើងកំដៅជាបន្តបន្ទាប់ទៀត...នាងឱនមុខចុះមិនហ៊ានប្រឈមនឹងគេ...តែជុងគុកក៍ចាប់ចង្កានាងឡើងមុននឹងដាក់បបូរមាត់គេថើបនាងថើរៗដោយការទន់ភ្លន់រួចក៏ព្រលែងចេញនៅនាទីបន្ទាប់ហើយយកថ្ងាសរបស់គេទល់នឹងថ្ងាសរបស់នាង....« យើងមិនចង់ឃ្លាតពីនាងសូម្បីតែមួយវិនាទី...មិនថានៅទីណា..នាងនៅតែក្នុងខួរក្បាលរបស់យើងរហូត.... »ម៉ារីសាសំលឹងទៅគេវិញទាំងក្នុងចិត្តកើតក្តីរំភើបក្រោយស្តាប់សំដីរបស់គេ បេះដូងនាងចាប់ផ្តើមកន្រ្តាក់បោកផ្ទុបនឹងរាងកាយ
«លោកម្ចាស់ឈប់ស្អប់ខ្ញុំហើយតើមែនទេ?? »
«ដំបូងយើងក៏ស្អប់ ហើយក៏ព្យាយាមស្អប់ប៉ុន្តែការស្អប់របស់យើងវាក្លាយទៅជាការនឹកស្រម៉ៃដល់នាងទៅវិញ..... យើងក៏មិនដឹងដូចគ្នាថាវាជាអារម្មណ៍អ្វីអោយប្រាកដនោះទេ.... » ម៉ារីសាញញឹមបន្តិចរួចក៏ក្រសោបមុខរបស់គេវិញ
«ខ្ញុំក៏បែបនោះដូចគ្នា.... »ពេលនេះនាងក៏មិនចង់លាក់ទៀតដែរ... រឿងដែលលាក់ជាយូរនោះក៏គួរតែប្រាប់គេអោយដឹងនៅថ្ងៃនេះ....«នាងគ្មានចិត្តខឹងយើងទេមែនទេ??? កន្លងមកយើងធ្វើបាបនាងរហូតនោះ... »
«ខ្ញុំមិនដែលមានចិត្តខឹងលោកម្ចាស់នោះទេ....ខ្ញុំក៏យល់ដូចគ្នាការដែលបាត់បង់មនុស្សជាទីស្រលាញ់វាឈឺចាប់ប៉ុណ្ណា... លោកម្ចាស់ធ្វើនេះមិនខុសនោះទេ....ខ្ញុំរីករាយនឹងទទួលគ្រប់យ៉ាងដែលលោកម្ចាសធ្វើមកលើខ្ញុំក៏ព្រោះតែ...... »
«ព្រោះតែអ្វី?? »គេសួរនាងដោយការចង់ដឹង...
«ព្រោះ..... ព្រោះ...ខ្ញុំស្រលាញ់លោកម្ចាស់...»នាងនិយាយពាក្យនេះទាំងខាំមាត់ខ្លួនឯងដោយសារតែអៀនព្រោះសារភាពទៅគេមុន....
«ខ្ញុំដឹងថាវាខុស...ខុសណាស់ដែលខ្ញុំហ៊ានស្រលាញ់លោកម្ចាស់... តែខ្ញុំមិនអាចលាក់វាទុកទៀតបាននោះទេ... »ជុងគុកស្តាប់ការរៀបរាប់នាងទាំងស្ងាត់ បន្ទាប់ពីនាងនិយាយចប់គេក៏ញោចញញឹមទៅវិញមុននឹងតពាក្យសំដី
« យើងគិតមិនខុសនោះទេថានាងនឹងនិយាយពាក្យនេះមកកាន់យើងជាមិនខាន..... »
![](https://img.wattpad.com/cover/236447881-288-k42671.jpg)
YOU ARE READING
P a s t អតីត 🔥
FanfictionTrailer...... ដោយសារការស្រលាញ់បោកប្រាស់នឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់ ធ្វើអោយមនុស្សប្រុសម្នាក់ដែលធ្លាប់តែស្លូតត្រង់ប្រែក្លាយមកជាមនុស្សកាចសាហាវឃោរឃៅសំលាប់មនុស្សមិនញញើតដៃ រឹតតែខ្លាំងទៀតនោះគឺគេបៀមជាប់នៅគុំនុំសងសឹកដែលមិនអាចលើកលែងបាន.... «លោក.... កុំធ្វើបាបខ...