Part 8

266 6 0
                                    

សង្រ្គាមដ៏ក្តៅគគុកបានបញ្ចប់ ពេលនេះរាងកាយទាំងពីរកំពុងគេងលើពូកទាំងរាងកាយតូចត្រូវគេឱបក្រសោបពីក្រោយយ៉ាងស្អិតរមួតរួចមុខសង្ហាឱនថើបស្មានាងថើរៗចំណែកនាងសំងំស្ងៀមៗមិននិយាយស្តីសូម្បីតែបន្តិចហាក់ដូចកាយគ្មានវិញ្ញាណយ៉ាងចឹង....
«យើងចូលចិត្តក្លិនកាយនាង.... » ថារួចគេថើបដោយប្រើច្រមុះបង្អូលអង្អែលខ្សឺតៗតែវិនាទីបន្ទាប់ក៏ប្រើអណ្តាតទៅលិតនែបនិត្យខ្នងនឹងស្មានាងនាំអោយម្ចាស់កាយត្រូវព្រឺសម្បុរញាក់ខ្លួនតិចៗដោយសារតែគេ.... បន្ទាប់ពីថែលថើបគេក៏ប្តូរមកជាខាំវិញម្តងរហូតធ្វើអោយនាងខាំមាត់សំរក់ទឹកភ្នែកដោយការឈឺចាប់...

«ហឹក.... »
រាងក្រាស់ចាប់នាងអោយបែរមុខទៅរកគេរួចសំលឹងមុខនាងទាំងពេលនេះនាងកំពុងតែយំយ៉ាងខ្សឹកខ្សួល....
«យើងប្រាប់ថាយ៉ាងម៉េច?? យើងស្អប់ទឹកភ្នែក!!! យើងមិនចូលចិត្ត!!! នាងចង់ប្រឆាំងនឹងយើងរឺយ៉ាងម៉េច??? » គេសំលុតនាងទាំងបើកភ្នែកក្រឡោតៗចង់សុីសាច់ទាំងរស់ ដៃស្រឡូនរហ័សជូតវាសទឹកភ្នែកចេញអោយអស់ដោយធ្វើតាមគេព្រោះមិនចង់ត្រូវឈឺសាច់៕
«ខ្ញុំ..ខ្ញុំសុំទោសលោកម្ចាស់.... »នាងតូចឱនមុខចុះតែក៏ត្រូវគេចាប់ផ្ងើយចង្កាឡើងវិញរួចនិយាយ...
«យើង...ស្អប់មុខនាង.... ព្រោះនាងដូចម្តាយនាង.... »
ម៉ារីសាត្រូវភ្ញាក់ផ្អើលកាលបើលឺប្រយោគនេះចេញពីបបូរមាត់គេ នេះគេស្គាល់ម៉ាក់នាងដែរមែនទេ?? ហើយគេនឹងម៉ាក់នាងមានអ្វីខុសប្រក្រតីរឺ?? នាងហាក់មិនយល់ទាល់តែសោះហើយ....

«លោកម្ចាស់ស្គាល់ម៉ាក់ខ្ញុំដែរមែនទេ?? »ដោយការងឿងឆ្ងល់នាងក៏ដាច់ចិត្តសួរទៅកាន់គេវិញព្រោះក៏ចង់ដឹងដូចគ្នា....
«ហឹស!!! ស្គាល់.... ស្គាល់ច្បាស់ទៀតផង... » ម៉ារីសាជ្រួញចញ្ចើមចូលគ្នាទាំងកំពុងមានចំងល់ជាខ្លាំង តើមានអីនៅពីក្រោយរឿងនេះបានជាគេស្អប់ម៉ាក់នាងយ៉ាងនេះ?? ក្នុងខួរក្បាលនៅតែគិតៗៗ ! ឃើញនាងធ្វើមុខបែបនេះគេក៏លូកដៃទាញទូរស័ព្ទដែលនៅលើតុក្បែរគ្រែនោះយកមកកាន់នៅក្នុងដៃបង្ហាញនាង...
«ដើម្បីកុំអោយឆ្ងល់ច្រើន...យើងនឹងបញ្ចាក់អោយនាងដឹង...» ពោលចប់គេក៏ចុចលេខនៅលើអាក្រង់ទូរស័ព្ទរួចបើកSpeaker

P a s t   អតីត 🔥Where stories live. Discover now